Posts by "ក. សេងហុង"

ពាក្យ​«អគ្គនាយកដ្ឋាន» អាច​ប្រើ​បាន​ចំពោះ​ស្ថាប័ន​ឯកជន​ដែរ​ឬ?

ពាក្យ​«អគ្គនាយកដ្ឋាន» អាច​ប្រើ​បាន​ចំពោះ​ស្ថាប័ន​ឯកជន​ដែរ​ឬ?

អក្សរសាស្ត្រ - ជាទូទៅ ពាក្យថា«អគ្គនាយកដ្ឋាន» មានអត្ថន័យស្មើរនឹងការសម្គាល់ ឲ្យទីស្នាក់ការ​កណ្តាល​របស់ខ្លួន។ នៅក្នុងវចនានុក្រមសម្តេចសង្ឃរាជ ជួនណាត ដែលចេញផ្សាយដោយ វិទ្យាស្ថានពុទ្ធសាសន​បណ្ឌិត បានធ្វើការពន្យល់​ពាក្យទាំងនេះថា៖

- អគ្គ មានន័យថា កំពូល, ខ្ពស់ត្រដែត
- នាយក មានន័យថា ប្រធាន ជាអ្នកដឹកនាំ អ្នកត្រួតត្រា
- ចំណែកពាក្យថាដ្ឋាន មិនត្រូវបានពន្យល់ប្រាប់ក្នុងវចនានុក្រមឡើយ ប៉ុន្តែគេអាចយល់បានថា ពាក្យ​នេះ​មាន​ឬស​គល់ ពីពាក្យឋាន ឬស្ថាន ដែលមានន័យថាទីឋាន ឬទីកន្លែង។ ដូច្នេះពាក្យថា «អគ្គនាយកដ្ឋាន» អាច​ពន្យល់​តាមពាក្យ​ផ្គុំខាង​លើ ជាទីកន្លែងគ្រប់គ្រងធំជាងគេ ឬអាចនិយាយបានម្យ៉ាងទៀត ជាទីស្នាក់ការ​កណ្ដាល របស់ស្ថាប័ន ឬផ្នែកអ្វីមួយ ដូច​ជាអគ្គនាយកដ្ឋានពន្ធដារ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬ​អគ្គនាយក​ដ្ឋាន​ទូរទស្សន៍ជាតិ របស់ក្រសួងព័ត៌មាន​ជា​ដើម។ ចុះស្ថាប័នឯកជនមួយចំនួន [...]

ជីវិត​ជា​អ្នក​សំលៀង​កាំបិត​ក្រៅ​ពី​ធ្វើ​ស្រែ

ជីវិត​ជា​អ្នក​សំលៀង​កាំបិត​ក្រៅ​ពី​ធ្វើ​ស្រែ

បន្ទាប់ពីការងារប្រមូលផល នៃការធ្វើស្រែចំការរួចរាល់ កសិករនៅតាមបណ្ដាខេត្តមួយចំនួន បានធ្វើដំណើរមកកាន់​រាជធានី​ភ្នំពេញ ដើម្បីស្វែងរកទទួលទានបន្ថែម ទៅតាមកម្លាំងនៃបាតដៃទាំងពីររបស់ខ្លួន។ ពួកគាត់បានជ្រើសរើស​អាជីកម្ម​ផ្សេងៗ​គ្នា ទៅតាមលទ្ធភាពតែរៀងៗខ្លួន តែពីក្នុងចំណោមនោះ មានអ៊ំប្រុសម្នាក់ បានធ្វើដំណើរឡើង​មកកាន់​រាជធានី​ដែល​ល្បី​ខាង​ភាព​ហឺហានៃព្រះរាជាណាចក្រមួយនេះ ដើម្បី«សំលៀងកាំបិត»។


អ៊ំផល ជាងសំលៀងកាំបិតមកពីខេត្តព្រៃវែង។ (រូបថត MONOROOM.info/ S.Hong)

ជីវិត - នៅតាមផ្លូវលំតូចមួយ (ផ្លូវលេខ៧៥) និងនៅក្រោមកម្តៅថ្ងៃក្តៅហែង អ៊ំប្រុស សុផល (ឈ្មោះអ្នកការសែតដាក់ឲ្យ) អាយុប្រមាណជាជាង៥០ឆ្នាំ លាយឡំនឹង សំលៀកបំពាក់ចាស់មួយសម្រាប់ផង បានធ្វើដំណើរទៅមក [...]

បុគ្គលិក​ចោទ​ក្រុមហ៊ុន​អេសស៊ីវ៉ាយ ថា​បាន​បង្ក​របួស​ស្នាម និង​ឃុំឃាំង

បុគ្គលិក​ចោទ​ក្រុមហ៊ុន​អេសស៊ីវ៉ាយ ថា​បាន​បង្ក​របួស​ស្នាម និង​ឃុំឃាំង

បុគ្គលិកម្នាក់ឈ្មោះ ស្រ៊ន បូរ៉ា បានដាក់ពាក្យបណ្តឹងទៅនគរបាលប្តឹងបុគ្គលិកក្រុមហ៊ុន អេសស៊ីវ៉ាយ នៅស្នងការ នគរបាល និងកំពុងរកជំនួយផ្នែកច្បាប់ នៅអង្គការអាដហុក ពីបទបង្ករបួសស្នាមនិងឃុំឃាំងដាក់ខ្នោះដោយខុសច្បាប់។


ឯកសណ្ឋានជាបុគ្គលិកសន្តិសុខ និងខ្នោះដៃដែលបុគ្គលិក ស្រ៊ន បូរ៉ា បង្ហាញទស្សនាវដ្ដី។ (រូបថត MONOROOM.info/ S.Senghong)

រាជធានីភ្នំពេញ - យុវជនដែលប្រកាសថាខ្លួនជាជនរងគ្រោះ និងជាម្ចាស់បណ្តឹង លោក ស្រ៊ង បូរ៉ា បានប្រាប់ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ ឲ្យដឹងថា លោកបានដាក់ពាក្យបណ្តឹងទៅនគរបាលហើយ នៅថ្ងៃទី២៩ខែតុលាកន្លងទៅនេះ និង​កំពុងទាក់ទងអង្គការអាដហុកដើម្បីជួយ ផ្តល់សេវាផ្នែកច្បាប់បន្ថែមទៀត។ លោក បានរៀបរាប់ពីមូលហេតុ ដែលឈាន​ដល់ដំណាក់កាល [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...