Posts by "វិន ជីវ័ន្ត"

លោកហ្វឺកឺសិន បដិសេដ​មិន​ធ្វើ​សន្និសីទ​សារពត៌មាន បន្ទាប់​ពី​ចាញ់​រៀល ម៉ាឌ្រីដ

លោកហ្វឺកឺសិន បដិសេដ​មិន​ធ្វើ​សន្និសីទ​សារពត៌មាន បន្ទាប់​ពី​ចាញ់​រៀល ម៉ាឌ្រីដ

គ្រូបង្វឹករបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោក សឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) បាន​បដិសេដចំពោះការចូលរួមសន្និសីទសារពត៌មាន បន្ទាប់ពីក្រុមរបស់លោក ត្រូវធ្លាក់ចេញពីការប្រកួតក្នុងក្របខ័ណ្ឌ យូហ្វា ឆែមពានលីក (UEFA Champions League) ដោយប្រកួតចាញ់ក្រុមរៀលម៉ាឌ្រីដ (Real Madrid)។


លោកហ្វឺកឺសិន ឆ្ងោកមុខ ទំនងជាអន់ចិត្តនឹងលទ្ធផលផង និងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលផង។

ក្រុមម៉ែនញូ បង្ហាញពីការគ្រប់គ្រងបាល់បានយ៉ាងល្អដែរ នៃការប្រកួតវគ្គ ១៦ក្រុមជើងទី២ នេះ បន្ទាប់ពីកីឡាករណានី (Nani) ទាត់បាល់កាត់មុខទី នៅវគ្គទី២ ហើយត្រូវបានកីឡាករខ្សែការពារ សឺជីអូ រ៉ាម៉ូស (Sergio Ramos) ទាត់បញ្ចូលទី​ខ្លួនឯង។

ទោះបីជាយ៉ាងណាក៏ដោយ នៅប៉ុន្មាននាទីក្រោយមក [...]

របៀបនៃ«ការអបអរ»​ក្រោយ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ ព្រីមែលីក​៨រូប

របៀបនៃ«ការអបអរ»​ក្រោយ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ ព្រីមែលីក​៨រូប

ចូរក្រឡេកមើលការអបអរសាទររបស់កីឡាករ ដែលលេងបានយ៉ាងល្អ ក្នុងក្របខ័ណ្ឌពានព្រីមែលីក (Premier League) ទាំង ៨រូបនេះ។ តើលោកអ្នក យល់ឃើញយ៉ាងណា ហើយពេញចិត្តមួយណាជាងគេ?

១. កីឡាករ ការ៉េត បេល (Gareth Bale)
ការអប់អររបស់កីឡាករខ្សែបម្រើក្រុមទទិនហេម (Tottenham) រូបនេះ ក្រោយពេលគាត់ស៊ុតបញ្ចូលទីគឺ ធ្វើជារូបបេះដូង​នៅនឹងដៃរបស់គាត់។

វាជាចម្ងល់មួយដល់អ្នកបានទស្សនា ហើយអ្នកខ្លះយល់ឃើញថា វាប្រហាក់ប្រហែលទៅនឹង ស្តាយរបស់អ្នកចំរៀងវ័យក្មេង ចាសទីន ប៊ីបឺ (Justin Bieber)។ ប៉ុន្តែការពិតនោះ បេល គាត់មានអត្ថន័យរបស់គាត់។

លោកអ្នកចូលចិត្តឬទេ? ដាក់«វាចា និងយោបល់»នៅទីនេះ។

ក្រុមបាយឺន មូនិជ ត្រៀម​ចំណាយ​៨៦​លាន​ផោន ដើម្បី​ទិញ​កីឡាករ ណីម៉ា

ក្រុមបាយឺន មូនិជ ត្រៀម​ចំណាយ​៨៦​លាន​ផោន ដើម្បី​ទិញ​កីឡាករ ណីម៉ា

ក្រុមបាល់ទាត់នៃប្រទេសអាឡឺម៉ង់ បាយឺន មូនិជ (Bayern Munich) ត្រៀមលុយធំ ដើម្បីដេញថ្លៃ យកកីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីលវ័យក្មេង ណីម៉ា (Neymar) មកចូលរួមជាមួយក្នុងក្រុម។


កីឡាករ ណីម៉ា វ័យ២១ឆ្នាំ ជាមួយនឹងម៉ូដសក់របស់គាត់។

ប្រភពពត៌មានកីឡាពីប្រទេសអេស្ប៉ាញ ស្ពតអ៊ីអេស (Sport.es) បានឲ្យដឹងថា ក្រុមដែលមាន មូលដ្ឋាននៅទីក្រុងបាវ៉ារៀន (Bavarian) មួយនេះ ត្រៀមចំណាយប្រាក់ ១០០លានដុល្លា (៨៦លានផោន) ក្នុងការប្រជែងទិញយក តារាឆ្នើម​របស់ក្រុម​សានតូស (Santos) គឺកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត ណីម៉ា។

អ្នកគាំទ្រក្រុមជម្រើសជាតិប្រេស៊ីលជាច្រើននាក់រំពឹងថា កីឡាករវ័យ ២១ឆ្នាំរូបនេះអាចនៅបន្ត ក្នុងប្រទេសកំណើត​របស់​គាត់ រហូតដល់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ ចប់។ ប៉ុន្តែក្រុមបាសេឡូណា [...]

បាឡូតេលី ប្រាប់​ក្រុម​ម៉ែនឆេស្ទើ ស៊ីធី ថា​កុំ​បណ្តេញ​លោក​រ៉ូបឺតូ

បាឡូតេលី ប្រាប់​ក្រុម​ម៉ែនឆេស្ទើ ស៊ីធី ថា​កុំ​បណ្តេញ​លោក​រ៉ូបឺតូ

កីឡាករ ម៉ារីអូ បាឡូតេលី (Mario Balotelli) បានប្រាប់ដល់ម្ចាស់ក្លឹប ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ថាកុំបណ្តេញ​លោក រ៉ូបឺតូ ម៉ែនស៊ីនី (Roberto Mancini) ចេញ។


កីឡាករ ម៉ារីអូ បាឡូតេលី របស់ក្លឹបបាល់ទាត់អង់គ្លេស ម៉ែនឆេស្ទើ ស៊ីធី។

អតីតខ្សែប្រយុទ្ធក្នុងទឹកដី អេទីហេដ (Etihad) បានប្រាប់ ក្នុងប្រទេសអ៊ីតាលីថា «គ្មានអ្នកណា ល្អជាងអ្នកចាត់រូបនេះទេ សំរាប់ក្រុមស៊ីធី ហើយអ្វីដែលសំខាន់បំផុតនោះគឺ កីឡាករទាំងអស់ ចូលចិត្តគាត់»។

គួររំឮកថា សំពាធកាន់តែកើតមានឡើង ចំពោះគ្រូបង្វឹកក្រុមស៊ីធី លោក ម៉ែនស៊ីនី បន្ទាប់ពី ក្រុមបានធ្លាក់ចេញពី​ការប្រកួត​ឆែមពានលីក (Champions League) និងមិនអាចការពារដំណែង ជើងឯកក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) បាន។

កីឡាករបាឡូតេលី [...]

អ្នកប្រដាល់ ម៉ាធូ ហាតុន បាត់បង់​ខ្សែ​ក្រវ៉ាត់​អាយបីអូ

អ្នកប្រដាល់ ម៉ាធូ ហាតុន បាត់បង់​ខ្សែ​ក្រវ៉ាត់​អាយបីអូ

កីឡាករ ម៉ាធូ ហាតុន (Matthew Hatton) បានប្រកួតចាញ់ជាឯកច្ឆ័ន្ច ក្នុងការប្រកួតការពារខ្សែក្រវ៉ាត់ អាយបីអូ វែលធឺវ៉េត (IBO welterweight) របស់គាត់ជាមួយនឹងកីឡាករ គ្រីស វ៉ាន់ហឺដិន (Chris van Heerden) ក្នុងប្រទេសអាហ្វ្រិកខាងត្បូង​កាលពីថ្ងៃសៅរ៏។


កីឡាករប្រដាល់ ម៉ាធូ ហាតុន។

វាការបរាជ័យលើកទី៣ របស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ក្នុងការការពារដំណែងម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក។ នេះជា​ការប្រកួតដែលគាត់មិនដែលរំពឹងទុក ហើយគាត់ពិតជាមិន ស្ងប់ចិត្ត ដោយសារតែការចាញ់ដោយពិន្ទុ។

ហាតុន ដែលជាប្អូនប្រុសរបស់អតីតម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក រិកគី (Ricky) ត្រូវបានអាជ្ញាកណ្តាល​ត្រួតពិនិត្យ​ពិន្ទុឃើញ​ថា រូបគាត់ចាញ់ពិន្ទុជាច្រើនក្នុងការប្រកួត ដូច្ឆេះក៏សម្រេចចិត្តឲ្យចាញ់ការប្រកួតតែម្តង។

[...]

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...