កម្ពុជា៖ អាជ្ញាធរបាញ់ទឹក«បង្ក្រាប»អ្នកតវាមុខសាលារាជធានី សន្លប់ម្នាក់
យ៉ាងហោចណាស់ក៏បានពលរដ្ឋ ដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅទីក្រុងភ្នំពេញម្នាក់ បានដួលសន្លប់នៅកន្លែងកើតហេតុ ដោយសារអាជ្ញាធររាជធានីភ្នំពេញ បានប្រើឡានទឹក៣គ្រឿងបាញ់ទឹកមកលើហ្វូងប្រជាជនពលរដ្ឋតវ៉ា ដែលបានបិទផ្លូវមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យលោកអភិបាលក្រុងថ្មី គោរពនូវពាក្យសន្យារបស់ខ្លួន។
ប្រជាពលរដ្ឋប្រាំបីសហគមន៍ បានមកជួបជុំគ្នាតវ៉ានៅមុខសាលារាជធានីភ្នំពេញ។
សម្លេងស្រែកយំនិងហោកញ្ច្រៀវ ស្រែកយកយុត្តិធម៌ពីប្រជាពលរដ្ឋប្រមាណជា១០០នាក់ មកពីសហគមន៍ បឹងកក់ បូរីកីឡា និងថ្មគោល នៅពេលប្រតិបត្តិការបំបែកក្រុមប្រជាពលរដ្ឋទាំងនោះដែលធ្វើឡើងក្រោមការដឹកនាំដោយផ្ទាល់ ពីស្នងការ នគរបាលរាជធានីភ្នំពេញលោក ជួន សុវណ្ណ ដោយមានកម្លាំងសមត្ថកិច្ចចម្រុះជិត២០០នាក់ ប្រដាប់ដោយខែលនិងដំបង [...]