លប់ចោលជំនួបរវាងកូរ៉េទាំងពីរ៖ ព្យុងយ៉ាងចង្អុលដាក់សេអ៊ូល
អ្នកនាំពាក្យគណកម្មាធិការកូរ៉េខាងជើង ស្តីពីកិច្ចការរួមរវាងប្រទេសទាំងពីរ បានថ្លែងឲ្យដឹងថា «ប្រទេសកូរ៉េខាងត្បូង មិនមានបំណងសូម្បីបន្តិច ក្នុងការបើកទ្វាទៅរកការជជែកគ្នា តាំងពីដំបូងទីមក»។
ដកស្រង់សម្ដីដោយភា្នក់ងារសារព័ត៌មានផ្លូវការ (KCNA) របស់ប្រទេសកុម្មុយនីស អ្នកនាំពាក្យបានបន្តថា «ប្រទេសនេះ បានត្រឹមតែបង្កើតនូវឧបសគ្គ ដើម្បីពន្យាពេលការជួបជជែកគ្នា រួចសម្រេចចេញនូវភាពឃ្លីងឃ្លោងមួយមិនច្បាស់លាស់»។ អ្នកនាំពាក្យរូបនេះ បានចោទទីក្រុងសេអ៊ូល ពី«អំពើអមិត្ត» និង«ការរំខានជាចំហរ» ដែលឈានទៅដល់ការលប់ចោល នូវគម្រោងចរចារទាំងនេះ។
«ចរិកឆ្មើងឆ្មៃ អវិជ្ជមាន និងប្រកបដោយការបង្កហេតុនេះ បានជម្រុញឲ្យយើងចោទសួរជាថ្មីម្ដងទៀត ពីលទ្ធភាពដើម្បីរក្សាការចរចារយ៉ាងម៉ឺងម៉ាត់ ពន្លឿនចំណងទាក់ទងឲ្យប្រសើរឡើង» អ្នកនាំពាក្យរូបនេះ បានបន្ថែម ដែលមើលទៅមានលក្ខណៈដដែលៗ [...]