Posts by "អ៊ុម វ៉ារី"

សូម្បី​តែង​តាំង​អ្នក​នាំ​ពាក្យ ក៏​រដ្ឋសភា ​ត្រូវ​គិត​រឿង​នយោបាយ?

សូម្បី​តែង​តាំង​អ្នក​នាំ​ពាក្យ ក៏​រដ្ឋសភា ​ត្រូវ​គិត​រឿង​នយោបាយ?

ការតែងតាំងអ្នកនាំពាក្យ របស់រដ្ឋសភាជាតិកម្ពុជា បានរងការរិះគន់ ថាមានការរើសអើង បែងចែកឋានៈ បក្សពួក និង​នយោបាយ។ ប្រធានផ្នែកបច្ចេកទេស ស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បាន​ធ្វើការ​រិះគន់លើស្ថាប័នរដ្ឋសភានេះ ដោយយោងលើពាក្យ ដែលបានប្រើប្រាក់ ក្នុងសេចក្តីសម្រេចរបស់រដ្ឋសភា កាល​ពី​ថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ២០១៥ តាមរយៈពាក្យថា «ជាអ្នកនាំពាក្យ» និងជា«អ្នកនាំពាក្យបម្រុង»។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក អំ សំអាត បានថ្លែងឲ្យដឹងថា រដ្ឋសភាមិនគួណា កំហិតនៃ​ការឆ្លើយឆ្លងព័ត៌មាន នៃអ្នកនាំពាក្យនោះឡើយ ព្រោះអ្នកនាំពាក្យ ត្រូវមានសិទ្ធិស្មើគ្នា ក្នុងការផ្តល់ព័ត៌មាន នៅពេល​អ្នកនាំពាក្យម្នាក់ មិនអាចផ្តល់ព័ត៌មានបាន ព្រោះតែខ្លួនរវល់ ឬទំនាក់ទំនងមិនបាននោះ។

តាមសេចក្តីសម្រេចកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ដែលចុះហត្ថលេខាដោយ លោក ហេង សំរិន ប្រធានរដ្ឋសភា [...]

អ្វី​ជា​បញ្ហា​នៅ​ក្រោយ​ជម្លោះ​រវាង សម រង្សី និង គង់ គាំ?

អ្វី​ជា​បញ្ហា​នៅ​ក្រោយ​ជម្លោះ​រវាង សម រង្សី និង គង់ គាំ?

កាលពីថ្ងៃទី២៤ ខែមីនាម្សិលម៉ិញនេះ លិខិតមួយច្បាប់ របស់គណបក្ស សម រង្ស៊ី ដែលមានលោក គង់ គាំ ជាប្រធាន បានបែកធ្លាយ ផ្សាយចេញជាសាធារណៈ។ ក្នុងលិខិតនោះ ជាសេចក្តីសម្រេច នៃកិច្ចប្រជុំគណៈកម្មការ អចិន្ត្រៃយ៍ គណបក្ស សម រង្ស៊ី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះកន្លងទៅ។

សេចក្តីសម្រេចនៃកិច្ចប្រជុំ គណៈកម្មការអចិន្ត្រៃយ៍ នៃគណបក្ស សម រង្ស៊ី ដែលគ្មានវត្តមាន របស់លោក គង់ គាំ ជា​ប្រធាន និងមានលោក ទាវ វណ្ណុល ជាតំណាងនោះ បានសម្រេចរក្សាឈ្មោះ អ្នកស្រី ឡាក់ ឡានី ជាសមាជិកព្រឹទ្ធសភា​ដដែល។ តាមសេចក្តីសម្រេច លើចំណុចរក្សាឈ្មោះ អ្នកស្រី ឡាក់ ឡានី នេះ ទំនងជាមិនមានការពេញចិត្ត ពីលោក គង់ គាំ ឡើយ។ ទើបក្នុងថ្ងៃទី២៤ ខែមីនានេះ លោក គង់ គាំ ដែលជាប្រធានគណបក្ស សម រង្ស៊ី បានចារលើសេចក្តី​សម្រេចនោះ ថា៖ «លោកប្រធាន សម រង្ស៊ី បានក្រឡះសំដី កាលពីនៅប៉ារីស អំពីករណីលោកស្រី ឡាក់ ឡានី។ បើ​ប្រកាន់សច្ចះ [...]

ហ៊ុន សែន ថា មីឆែល អូប៉ាម៉ា មក​«បំផើម»​កូន​ខ្មែរ​នៅ​កម្ពុជា

ហ៊ុន សែន ថា មីឆែល អូប៉ាម៉ា មក​«បំផើម»​កូន​ខ្មែរ​នៅ​កម្ពុជា

បើទោះជា បានលើកសសើរ បេសកកម្ម របស់ស្ត្រីទីមួយអាមេរិកនេះ ថាបានល្អយ៉ាងណាក៏ដោយ តែលោក ហ៊ុន សែន មិនបានទុកឱកាសនេះ ឲ្យកន្លងផុត ក្នុងការសម្ដែងការហួសចិត្ត ចំពោះដំណើរទស្សនកិច្ចរបស់អ្នកកស្រី មីឆែល អូបាម៉ា ដែលបានជ្រើសរើសសិស្ស ក្នុងខេត្តសៀមរាបចំនួន១០នាក់ តែបែរជាបានដាក់បន្ទុកនេះ មកលើលោក​ជា​អ្នក​ឧបត្ថម្ភ​ទៅវិញ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់ និស្សិត គរុកោសល្យ បរិញ្ញាបត្របូក១ បរិញ្ញាបត្របូក២ នៅវិទ្យាស្ថាន ជាតិអប់រំ នា​ព្រឹក​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងចំអកដាក់អ្នកស្រី មីឆែល អូបាម៉ា ថា៖ «ខ្ញុំស្មានតែអាមេរិក គាត់ឲ្យអាហារូបករណ៍ក្មេងៗ រៀនដល់មហាវិទ្យាល័យ... អត់។ ខ្ញុំខំប្រឹង សង្ឃឹមមាំណាស់។ (…) ខ្ញុំនឹកស្មានថា សហរដ្ឋអាមេរិកហ្នឹង ជួយក្មួយៗ រៀនដល់ចប់មហាវិទ្យាល័យ។ »

ការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី យ៉ាងដូច្នេះ [...]

តើ​នណា​ខ្លះ អាច​ជា​សមាជិក​ទាំង​៩រូប របស់​គ.ជ.ប​ថ្មី?

តើ​នណា​ខ្លះ អាច​ជា​សមាជិក​ទាំង​៩រូប របស់​គ.ជ.ប​ថ្មី?

ក្រោយពីបានធ្វើ សម្បទានឲ្យគ្នា ទៅវិញទៅមក ក្នុងការពិភាក្សា នៃក្រុមបច្ចេកទេស របស់គណបក្សទាំងពីរលើ សេចក្តី​ព្រៀងសេចក្តីស្នើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំង​តំណាង​រាស្ត្រ​នោះមក គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់មានការបង្ហាញ ជាសាធារណៈ ពីគោល​ជំហររបស់បក្សទាំងពីរ ជុំវិញសមាសភាព ទាំង៩រូប នៃ គ.ជ.ប នៅឡើយ។

ការពិភាក្សា និងកែប្រែច្បាប់ថ្មី ទាក់ទងនឹង គ.ជ.ប នេះ ក៏ព្រោះតែចង់ដោះស្រាយ ភាពជាប់គាំងនយោបាយ ក្រោយការ​បោះឆ្នោត សម្រាប់អាណត្តិក្រោយ និងតាមអ្វីដែលគណបក្សប្រឆាំង បានលើកឡើងថា គ.ជ.ប នៅពេលមុន គ្មានភាព​ឯករាជ្យ និងអព្យាក្រិត្យ។ គេនៅចាំបានថា ក្នុងកិច្ចពិភាក្សា នៃក្រុមបច្ចេកទេសទាំងពីរគណបក្ស នាពេលកន្លងមក បាន​ធ្វើការបែងចែក នូវចំនួនសមាសភាព ដែលជាសមាជិករបស់ គ.ជ.ប រួចរាល់ហើយដែរ ដែលបួនរូប មកពីគណបក្ស​ប្រជាជន​កម្ពុជា បួនរូបទៀត [...]

ព្រះសង្ឃ៥អង្គ ត្រូវ​តុលាការ​កោះ​ហៅ តាម​បណ្តឹង​ព្រះ​តេជ​គុណ សុទ្ធ ឆៃយ៉ា

ព្រះសង្ឃ៥អង្គ ត្រូវ​តុលាការ​កោះ​ហៅ តាម​បណ្តឹង​ព្រះ​តេជ​គុណ សុទ្ធ ឆៃយ៉ា

ករណីចំណាត់ការ របស់ប្រព័ន្ធតុលាការ ទៅលើព្រះសង្ឃដែលគង់នៅ ក្នុងវត្តសាមគ្គីរង្សី នៅតែបន្តធ្វើ ទៅមុខ។ នៅ​ក្នុង​​ខែមីនានេះ ព្រះសង្ឃចំនួន៥អង្គ ជាពិេសព្រះតេជគុណ ថាច់ ហាសំអាង ព្រះចៅអធិការ វត្តសាមគ្គីរង្សីស្តីទី នឹង​ត្រូវ​ព្រះ​រាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និមន្តមកដើម្បីចោទសួរ ទៅតាមពាក្យបណ្តឹង របស់ព្រះភិក្ខុ សុទ្ធ ឆៃយ៉ា។

លោក គី ប៊ុណ្ណារ៉ា តំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០១៥ ហៅព្រះសង្ឃដើម្បីធ្វើការសាកសួរសួរ និងចោទប្រកាន់។ ក្នុងដីកាកោះនោះ បានសរសេរដូច្នេះថា៖ «យើង គី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញឈ្មោះ ថាច់ ហាសំអាង ជាជនសង្ស័យ មានទីលំនៅ​សព្វថ្ងៃវត្តសាមគ្គីរង្សី។ (…) ឲ្យចូលទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនា ម៉ោង៨ព្រឹក ដើម្បីសាកសួរ។»

តាមដីកាកោះនោះ លោក គី [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...