Posts by "អ៊ុម វ៉ារី"

ហ៊ុន សែន ស្នើ​ពលរដ្ឋ​រស់​តាម​ព្រំដែន កុំ​ឲ្យ​ជួល​ដី​ឲ្យ​បរទេស

ហ៊ុន សែន ស្នើ​ពលរដ្ឋ​រស់​តាម​ព្រំដែន កុំ​ឲ្យ​ជួល​ដី​ឲ្យ​បរទេស

រដ្ឋាភិបាលកម្ពុជានឹងចេញជា«សារាចរ» ស្នើទៅប្រជាពលរដ្ឋ ដែលរស់នៅតាមព្រំដែន «កុំអោយជួលដី (ស្រែ ឬចំការ) ឲ្យបរទេស» ឲ្យទៅជនជនជាតិវៀតណាម រួមទាំងថៃ និងលាវជាដើម ដើម្បីជៀសវាង បញ្ហា​ដីខ្មែរ​ស្រែវៀតណាម, ដីខ្មែរស្រែថៃ ឬដីខ្មែរស្រែលាវ ជាដើម។ នេះបើតាមទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន ដែល​សរសេរឲ្យដឹង ពីដំណឹងនេះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។

ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្នុងថ្ងៃទី១៣ដដែលនេះ លោកនាយករដ្ឋមន្រ្តី បានចាត់ទុកបញ្ហា នៃ​ការហាម​ឃាត់ប្រជាពលរដ្ឋតាមព្រំដែន មិនឲ្យជួលដីឲ្យបរទេសនោះ ថាជា«ដំណឹង»មួយ យ៉ាងសំខាន់។ លោក​បន្តថា ក្រៅពីការហាមឃាត់នេះ រដ្ឋាភិបាលកម្ពុជា នឹងមានវិធានការថ្មីមួយ ក្នុងការ«អភិវឌ្ឍន៍» នៅ​តាម​ព្រំដែន ជាមួយនឹងការសាងសង់ លំនៅដ្ឋានសម្រាប់កងទ័ពជាដើម។ លោក ហ៊ុន សែន បាន​សរសេរ​ឲ្យ​ដឹងថា៖ «រាជរដ្ឋាភិបាលនឹងពិនិត្យ មើលស្ថានភាពជាក់ស្តែង នៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការ អភិវឌ្ឍន៍ [...]

សាលា​ដំបូង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន សម រង្ស៊ី មេបក្ស CNRP

សាលា​ដំបូង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន សម រង្ស៊ី មេបក្ស CNRP

ដីកាបង្គាប់ឲ្យចាប់ខ្លួន ចេញដោយព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ី វណ្ណនី ចុះថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានធ្វើការចោទប្រកាន់ ទៅលើលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍សាធារណៈ និង​ញុះ​ញង់​ឲ្យមានការរើសអើង ទៅលើលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃទី១៧ ខែ​មេសា ឆ្នាំ​២០០៨ នៅរាជធានីភ្នំពេញ។

តាមដីកានោះ បានបង្ហាញថា ការសម្រេចចាប់ខ្លួនលោកសមរង្ស៊ី ត្រូវបានធ្វើឡើងតាមអំណាចសាលដីកា ជាស្ថាព​រ របស់សាលាឧទ្ធរណ៍ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីលោកព្រះរាជអាជ្ញារង លោក ស៊ី វណ្ណនី ជុំវិញការ​ចេញ​ដីកានេះបានឡើយ ព្រោះមិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែតាមដីកាបង្គាប់ ឲ្យចាប់ខ្លួននេះ លោកបាន​បង្ហាញ ការយល់ឃើញរបស់លោក ជុំវិញការចេញដីកាឲ្យចាប់ខ្លួន ដោយយោង «តាមអំណាចសាលក្រម និង​សាល​ដីកា​ស្ថាពរខាងលើ បានចូលជាស្ថាពរ [...]

មន្រ្តី CNRP ថា​តុលាការ​ចេញ​ដីកា​«ផ្កា​ននោង» ឲ្យ​ចាប់ សម រង្ស៊ី

មន្រ្តី CNRP ថា​តុលាការ​ចេញ​ដីកា​«ផ្កា​ននោង» ឲ្យ​ចាប់ សម រង្ស៊ី

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានទេ ជុំវិញ​ដីកាបង្គាប់ឲ្យចាប់ខ្លួន សម រង្ស៊ី ក្នុងបទល្មើសដែលបានចប់ តាំងពីឆ្នាំ២០០៣។ តែក្នុងកិច្ចសម្ភាស​ជា​មួយ​មន្រ្តីជាន់ខ្ពស់ម្នាក់ នៃគណបក្សសង្គ្រោះជាតិ បាន​ចាត់​ទុក​ដីកា ដែលចេញដោយបុគ្គល នៃព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ថាជាដីកា«ផ្កា ននោង»។

លោក រស់ សួរ មន្រ្តីបច្ចេកទេសជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ បានបង្ហាញការហួសចិត្ត ចំពោះ​ដីកា​នោះ​ប្រាប់ទស្សនាវដ្តីថា «សម័យនេះហើយ តុលាការនៅតែចេញដីការ ផ្កាននោង ទៀត»។ លោកបាន​ពន្យល់​ថា ដីកានោះ គ្រាន់តែជាការបន្លាចគេឯង គ្រាន់តែលំអរ ឬបំភាន់ភ្នែក អ្នកមិនដឹងប៉ុណ្ណោះ។ លោក​បាន​ថ្លែងឲ្យដឹងថា៖ «របស់ឆើត ដូចផ្កាននោង ដាក់ទៅកង្កែបវាស៊ី តែគ្មានរស់ជាតិទេ។ (...) បានគ្រាន់​ល្អ​មើល កង្កែបវាអាចស៊ី... តែសម្រាប់មនុស្សគេមិនស៊ីទេ។»

[...]
មាជ សុវណ្ណារ៉ា ឲ្យ​យុវជន​មើល​ភូមា ដើម្បី​ការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា

មាជ សុវណ្ណារ៉ា ឲ្យ​យុវជន​មើល​ភូមា ដើម្បី​ការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា

លោក មាជ សុវណ្ណារ៉ា បានធ្វើការអំពាវនាវ ពីពន្ធនាគារព្រៃស ដល់ស្រទាប់យុវជន និងអ្នក​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា ត្រូវរួបរួមគ្នាក្រោកឈរឡើង ដើម្បីធ្វើការផ្លាស់ប្តូរ តាមរយះការសម្រេចឆន្ទះ ក្នុង​ការ​បោះឆ្នោត។

ស្រង់សំដីដោយភរិយារបស់លោក មកផ្សាយនៅលើបណ្ដាញសង្គម ក្នុងថ្ងៃរំលឹកខួប១ឆ្នាំ នៃការចាប់​ឃាត់​ខ្លួន​​លោកនោះ សកម្មជនរបស់គណបក្សសង្គ្រោះជាតិ លោក មាជន សុវណ្ណារ៉ា  បានស្នើឲ្យអ្នក​ស្រលាញ់​ប្រជា​ធិបតេយ្យទាំងអស់ ក្រឡេកទៅមើលស្ថានការណ៏ «ផ្លាស់ប្តូរអ្នកដឹកនាំ» នៅប្រទេសភូមា។ ហើយប្តី​អ្នកស្រី​បានអះអាងថា ការតស៊ូ២៥ឆ្នាំ នាំមកនូវសេរីភាព ដែលពលរដ្ឋភូមា ក៏ដូច​សហគមន៏​អន្តរជាតិ​ចង់​បាន តាមគោលការណ៏លិទ្ធប្រជាធិបេតយ្យ និងសិទ្ធិមនុស្ស សម្រាប់ប្រទេសភូមា។

អ្នកស្រី ជេមី មាជ បាននាំពាក្យរបស់ស្វាមីខ្លួន មកសរសេរថា ពួកយោធាភូមា បានដាក់ប្រទេសរបស់ខ្លួន ឲ្យ​ស្ថិតក្នុងរបបផ្តាច់ការ រំលោភសិទ្ធិមនុស្ស [...]

ឆ្នាំ​២០១៦ កម្ពុជា​ចំណាយ​ច្រើន ខណៈ​ប្រាក់​បំណុល​កើន​ឡើង

ឆ្នាំ​២០១៦ កម្ពុជា​ចំណាយ​ច្រើន ខណៈ​ប្រាក់​បំណុល​កើន​ឡើង

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ប្រទេសកម្ពុជា បានអះអាងថា ក្នុងឆ្នាំ២០១៦ខាងមុននេះ ចំណាយ​នឹងកើតឡើង សម្រាប់បម្រើឲ្យសេចក្ដីត្រូវការ ក្នុងកម្មវិធីអនុវត្តគោលនយោបាយ ផ្គួបផ្សំនឹងការ​ខិតខំ​គៀងគរចំណូល ថវិកាជាតិ របស់រដ្ឋាភិបាល។ ប៉ុន្តែសម្រាប់មន្ត្រីមកពីគណបក្សប្រឆាំង បាន​ចោទ​ជា​សំណួរថា តើកំណែទម្រង់ និងគោលនយោបាយបាយនោះ មានភាពច្បាស់លាស់អ្វីខ្លះ?

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួប ជាមួយនឹងគណៈកម្មការទី២ នៃរដ្ឋសភា ក្នុងថ្ងៃទី១១ ខែវិច្ឆិកា នាវិមានរដ្ឋសភា លោក អួន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សម្រាប់​ឆ្នាំ២០១៦ខាងមុខនេះ ការចំណាយថវិកាច្រើន ទៅលើវិស័យសង្គមកិច្ច ដែលមានរហូតដល់ជាង ៥,២៤ភាគរយ។ លោកបានទទួលស្គាល់ថា នេះជាចំណាយមួយ ដែលមានការកើនឡើងខ្ពស់ និងលឿន​បំផុត។ ចំណាយទាំងនោះ ភាគច្រើន ប្រើទៅលើវិស័យសង្គមកិច្ច [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...