អ៊ុំ សំអាន៖ វ៉ា គឹមហុង ស៊ុំគ្រលំប្ដូរដីខ្មែរនិងខ្មែរ ប្រគល់ឲ្យយួន
បើទោះជាកិច្ចប្រជុំបិទទ្វា របស់គណៈកម្មការចម្រុះ ទទួលបន្ទុកកិច្ចការព្រំដែន កម្ពុជា-វៀតណាម ត្រូវបានបញ្ចប់ទៅ ដោយការលាក់លៀម មិនបញ្ចេញព័ត៌មានលំអិត មកជាសាធារណៈ ពីមន្ត្រីរដ្ឋាភិបាល ដែលតំណាងឲ្យប្រជាជាតិកម្ពុជាក៏ដោយ ប៉ុន្តែសម្រាប់ក្រុម អ្នកឃ្លាំមើលកិច្ចការព្រំដែន ជាពិសេសអ្នកតំណាងរាស្ត្រ មកពីគណបក្សប្រឆាំងកម្ពុជា បានអះអាងថា នៅក្នុងអង្គប្រជុំនោះ មានការស៊ុំគ្រលំ ផ្ដោះប្ដូរដីរវាងខ្មែរ និងខ្មែរ យកទៅប្រគល់ឲ្យវៀតណាម។
តំណាងរាស្រ្តមួយរូប មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានលើកឡើង ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា សេចក្ដីប្រកាស របស់គណកម្មការព្រំដែនកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ មានលក្ខណៈចង្អៀត មានត្រឹមតែមួយទំព័រ សរសេរតែបីចំណុច និងមានការអះអាង ដោយមិនត្រូវរឿង ខណៈសេចក្តីប្រកាស របស់ភាគីវៀតណាម ជូនពលរដ្ឋរបស់គេ តាមរយៈសារព័ត៌មាននានា [...]