យុវជន និងការចូលរួមទប់ស្កាត់«អំពើពុករលួយ»នៅកម្ពុជា
ភ្នំពេញ៖ យុវជន យុវនារី ដែលជាសិស្ស និស្សិត និងអ្នកបំរើការងារតាមក្រសួងស្ថាប័នរដ្ឋ និងឯកជននានា មកពីដប់ប្រាំបីខេត្ត-ក្រុង ប្រមាណជាង៦០០០នាក់ បានចូលរួមក្នុង«វេទិការយុវជនដើម្បីតម្លាភាព» នៅសាលមហោស្របចតុមុខ រាជធានីភ្នំពេញ។ វេទិកាយុវជននេះ បានរៀបចំឡើងដោយអង្គការតម្លាភាពកម្ពុជានាព្រឹកថ្ងៃទី១១ ឧសភា នេះ។
វេទិការយុវជនដើម្បីតម្លាភាព នេះគោលបំណងឲ្យយុវជន យុវនារីទាំងអស់ បានយល់ដឹងអំពីផលប៉ះពាល់ដែលបានកើតមានឡើងតាមរយៈ«អំពើពុករលួយ»។ ការបញ្ជ្រាបការ យល់ដឹងពី«បញ្ហា មូលហេតុ និងផលប៉ះពាល់» នៃអំពើពុករលួយ ទៅដល់យុវជន យុវនារីទាំងអស់ ក្នុងគោលដៅលើកំពស់«ការរស់នៅ» របស់ពួកគាត់ឲ្យស្ថិតលើ [...]