សង្គមស៊ីវិល៖ ការសម្របសម្រួលនយោបាយ«ល្អ»ចំពោះមុខ តែមិនល្អជាយូរអង្វែងទេ
ភ្នំពេញ៖ បើមិនមានភ្លើងខៀវណាមួយ ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ បញ្ហាមេបក្សប្រឆាំងដ៏ធំនៅកម្ពុជា លោក សម រស្សី ដែលបានស្វះស្វែងរកការអន្តរាគមន៍ ពីស្ថាប័នពាក់ព័ន្ធនានាជាច្រើន ដើម្បីអាចឈរឈ្មោះជាបេក្ខជន សម្រាប់ការបោះឆ្នោតនាថ្ងៃខាងមុខ មិនអាចធ្វើទៅរួចនោះឡើយ។ ព្រោះតែបញ្ហានេះ មានការជាប់ពាក់ពិននឹងរឿងនយោបាយយ៉ាងស្អិតរមួត ដូច្នេះត្រូវតែដោះស្រាយតាមផ្លូវនយោបាយ។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមួយរូប កាន់ទង់ជាតិប្រទេសកម្ពុជា។ (រូបថត Céline Martin)
ទោះជាយ៉ាងនេះក៏ដោយ ការដោះស្រាយបញ្ហាជាកត្តាសំខាន់ ជាពិសេសរក្នុងអំឡុងពេលបោះឆ្នោត។ អ្នកវិភាគសង្គម និងនយោបាយ អង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការពាក់ព័ន្ធ នឹងករណីខាងលើបានធ្វើការវាយតម្លៃថា ជិតដល់ពេលបោះឆ្នោតម្តងៗ [...]