CNRP ថាពលរដ្ឋនៅ«បរទេស»គួរបោះឆ្នោតបាន ខណៈ CPPថា«ពិបាក»
ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានសិទ្ធិស្មើគ្នាមិនថាក្នុងស្រុក ឬក្រៅស្រុកឡើយ ហើយសិទ្ធិទាំងនោះត្រូវបានគាំពារដោយរដ្ឋាភិបាលកម្ពុជា តាមច្បាប់រដ្ឋធម្មនុញ្ញ។ ដូចករណីមន្ត្រីទូតដែលទៅបំរើការនៅក្រៅប្រទេស ពលរដ្ឋដែលទៅរៀន ធ្វើកម្មសិក្សា ឬបំពេញបេសកកម្មនៅបរទេស ក៏មានសិទ្ធិដូចគ្នា ក្នុងនាមមន្រ្តីបម្រើការងារឬសិស្សនិស្សិតនៅក្នុងប្រទេសដែរ។ នេះជាការលើកឡើង របស់តំណាងក្រុមការងារ របស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន ទាក់ទងនឹងសិទ្ធិបោះឆ្នោត របស់ពលរដ្ឋកម្ពុជានៅក្រៅប្រទេស។ លោកនិយាយថា រដ្ឋត្រូវធានានិងគិតគូរពីបញ្ហា នៃការបោះឆ្នោតនៅក្រៅប្រទេសនេះ ក្នុងនាមជាអ្នកធានាសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោត។
លោកបានពន្យល់ទៀតថា៖ «យើងកំពុងពិភាក្សាគ្នា ថាតើមានលទ្ធភាពអាចទៅរួចប៉ុណ្ណា។ (…) [...]