Posts tagged as "CPP"

ប្រ៊ែដ អាដាម៖ ហ៊ុន សែន មាន​«សតិ​មិន​នឹងន»

ប្រ៊ែដ អាដាម៖ ហ៊ុន សែន មាន​«សតិ​មិន​នឹងន»

ការលើកឡើងផ្ទួនៗ ដែលបង្ហាញថា មន្ត្រីនៅក្រោមបង្គាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នក​ទទួល​ខុស​ត្រូវ នៅក្នុងការវាយបង្ក្រាប រហូតដល់មានមនុស្សស្លាប់ ឬការចាប់ចងដាក់ឃុំ ទៅលើមនុស្សដែល​មិន​ស្រប​នឹង​លោក ហ៊ុន សែន មិនមែនគ្មានមូលហេតុនោះទេ។ នាយក​ប្រតិបត្តិ​ទទួល​បន្ទុកកិច្ចការតំបន់អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights Watch» លោក ប្រ៊េដ អាដាម (Braid Adams) បាន​​ពន្យល់​​ករណី​​នេះ​ថា ដោយសារតែកម្ពុជាមានមេដឹកនាំ ដែលមាន​«សតិ​មិន​នឹងន»។

ថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយនឹងវិទ្យុអាស៊ីសេរី លោក ប្រ៊េដ អាដាម បានឲ្យដឹងថា៖ «ខ្ញុំបាននិយាយ ជា​មួយ​មន្ត្រីរដ្ឋាភិបាល​មួយចំនួន ហើយអ្នកទាំងនោះជឿថា លោក ហ៊ុន សែន បានប្រព្រឹត្តិអំពើទាំងនេះ ដោយ​សារ​គាត់ (លោក ហ៊ុន សែន) ធ្លាប់មានប្រវត្តិធ្វើដូច្នេះ កាលពីមុន។ ប៉ុន្តែអ្វីដែលខ្ញុំឆ្ងល់ និងចង់សួរនោះ គឺថា [...]

ខឹម វាសនា៖ របាយការណ៍​ដែល​សមត្ថកិច្ច​បញ្ចេញ​មក មិន​គួរ​ឲ្យ​ទុក​ចិត្ត

ខឹម វាសនា៖ របាយការណ៍​ដែល​សមត្ថកិច្ច​បញ្ចេញ​មក មិន​គួរ​ឲ្យ​ទុក​ចិត្ត

ប្រធានគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា តែងចោទសួរជារឿយៗ នៅក្នុងការថ្លែង​នានា​របស់លោក តាមរយៈបណ្ដាញសង្គម វិទ្យុ ឬតាមរយៈវេទិកាសាធារណៈ យ៉ាងដូច្នេះថា តើយើងជា​អ្នកណា នៅ​ក្នុង​ប្រទេស​មួយនេះ? ហើយលោក ក៏តែងបានឆ្លើយដោយខ្លួនឯងដែរថា៖ «យើងជាម្ចាស់ប្រទេស»។

«ចុះបើយើង ជាម្ចាស់​ប្រទេសមួយនេះ ហើយរដ្ឋាភិបាល និងរដ្ឋបាលសាធារណៈ ដែលយើងជួលពួកគេ មក​ឲ្យ​ធ្វើការឲ្យយើង មានលក្ខណៈបែបនេះ តើយើងនឹងទៅបន្ទោសអ្នកណា? ហើយបើយើង​មិនទទួល​កំហុស ក្នុង​រឿង​នេះ យើងជាម្ចាស់ប្រទេស គិតតែបន្ទោស​មនុស្ស ដែលយើងជួល​យក​មក​ប្រើ ថាអ្នកទាំងនោះ​​មិន​កើត តើ​រឿង​នេះ​​អាចដោះស្រាយ​បាន(ឬ)ទេ?»

ខាងលើនេះ ជាសំនួរចោទឡើង ដោយលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (ហៅ​ខ្លួនឯងថា បក្សជួង) ទៅនឹងប្រធានបទមួយ ដែលមិនផ្ដល់ភាពរីករាយ ឬសុភមង្គល ទៅដល់ពលរដ្ឋ​ខ្មែរ​ទូទៅ​ [...]

កែម ឡី៖ របប​អាវ​ខ្មៅ​បាន​រលត់​បាត់ តែ​វប្បធម៌​ដឹកនាំ​របៀប​អាវ​ខ្មៅ​នៅ​បន្ត

កែម ឡី៖ របប​អាវ​ខ្មៅ​បាន​រលត់​បាត់ តែ​វប្បធម៌​ដឹកនាំ​របៀប​អាវ​ខ្មៅ​នៅ​បន្ត

នៅក្នុងរបបអាវខ្មៅមានទ្រឹស្តីថា អង្គការលើ ថ្នាក់លើ មេកងលើ ស្រេចតែមេកង ស្រេចតែសមមិត្តបង។ល។ ចុះបច្ចុប្បន្ន ពេលចាត់វិធានការម្តងៗ សម្លេងចេញពីសមត្ថកិច្ច មិនបានបញ្ជាក់ថា តាមមាត្រាណា? ច្បាប់​ណា? គោលនយោបាយណា (ឬ)ទេ? គឺតាមបទបញ្ជាមេ តាមអនុសាសន៍ តាមការណែនាំពីថ្នាក់លើ មេបញ្ជា មេ​ប្រាប់។ល។

សកម្មភាពមនុស្សធម៌ ជួយជនរងគ្រោះ របស់មន្រ្តីអង្គការសិទ្ធិមនុស្ស បើទោះជាពេលសង្រ្គាម ពេល​ប្រយុទ្ធ​នៅសមរភូមិ ក៏ត្រូវបានការការពារ ពីភាគីប្រយុទ្ធយ៉ាងម៉ត់ចត់ដែរ។ ហេតុអ្វីពួកគាត់ទាំងប្រាំនាក់ ត្រូវជាប់​ពន្ធនាគារ? អ្នកមិនបានផ្តល់យុត្តិធម៌ ដល់ជនរងគ្រោះទាំងប្រាំនាក់ទេ ប៉ុន្តែបែរជាវិនិយោគធនធាន និង​កង​កម្លាំង​ច្រើន​លើសលុប លើអ្នកពាក់អាវខ្មៅទៅវិញ។

រដ្ឋាភិបាលបានចំណាយថវិកា និងធនធានច្រើនណាស់ លើការជ្រើសរើសកងកម្លាំង វិធានការបង្ក្រាប តែរដ្ឋ​មិនបានយកចិត្តទុកដាក់ខ្លាំង លើការកាត់បន្ថយមូលហេតុនៃបញ្ហា និងឬសគល់នៃបញ្ហាទេ។ [...]

សម រង្ស៊ី ថ្លែង​ពី​«ផល​ប្រយោជន៍​នរណា» ក្នុង​ឃាតកម្ម​ កែម ឡី

សម រង្ស៊ី ថ្លែង​ពី​«ផល​ប្រយោជន៍​នរណា» ក្នុង​ឃាតកម្ម​ កែម ឡី

«កូនខ្មែរណាដែលឆ្នើមបន្តិច គឺត្រូវគេបាញ់សម្លាប់ ឬក៏ប៉ុនប៉ងប្រហារជីវិត? (...) តើផលប្រយោជន៍នរណា ដែល​ចង់សម្លាប់កូនខ្មែរដ៏ឆ្នើម? (...) កូនខ្មែរដែលអាចជួយជាតិទៅមុខ គឺគេសម្លាប់ជាមុន កុំឲ្យងើបផុត កុំឲ្យ​ងើប​ខ្ពស់​ហួស​ហេតុ គឺគេកំចាត់ពីដើមទី។»

ខាងលើនេះ ជាការដកស្រង់ខ្លីមួយ ពីការថ្លែងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ទៅកាន់​បណ្ដា​ជន​ដែលមានដើមកំណើតខ្មែរ កាលពីថ្ងៃអាទិត្យទី១៧ ខែកក្កដា​ម្សិលម៉ិញនេះ នៅក្នុងវត្តពោធិវង្ស នៃ​ក្រុង ឆម្ស៍សៀរម៉ាន (Champs-Sur-Marne) ស្ថិតនៅតំបន់ជាយក្រុងខាងកើត នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង ដែលបានចូលរួមប្រារព្ធធ្វើបុណ្យចូលវស្សា និងបុណ្យគំរប់ខួប០៧ថ្ងៃ នៃមរណភាពរបស់លោក កែម ឡី អ្នក​ស្រាវ​ជ្រាវ​ផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បី ដែលត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់ នៅ​កណ្ដាល​រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។

» ខាងក្រោមនេះ [...]

សម រង្ស៊ី៖ ហ៊ុន សែន តែង​ចាត់​ការ​មុន​ចំពោះ​សភាព​ការណ៍​ណា ដែល​អាច​នាំ​គ្រោះ​ឲ្យ​គាត់

សម រង្ស៊ី៖ ហ៊ុន សែន តែង​ចាត់​ការ​មុន​ចំពោះ​សភាព​ការណ៍​ណា ដែល​អាច​នាំ​គ្រោះ​ឲ្យ​គាត់

ខណៈពេលដែល ការស៊ើបអង្កេត​ទៅលើការបាញ់​«ឆៅ»​សម្លាប់​លោក កែម ឡី កំពុងប្រព្រឹត្តិទៅមុខនៅឡើយ ប៉ុន្តែក្រុមអ្នកនយោបាយវិញ បានយកព្រឹត្តិការណ៍ដ៏សាហាវព្រៃផ្សៃ ដែលកើតឡើងកណ្ដាលរាជធានីនេះ មក​ធ្វើការពន្យល់ ទៅតាមហេតុផលផ្សេងៗ ជាពិសេសទៅតាមរឿងរ៉ាវ ដែលធ្លាប់កើតឡើង ជាច្រើនដង​កន្លង​មក​ហើយ។

ប្រសិនបើក្រុមអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា (កាន់អំណាច) ខិតខំយកទឡ្ហីករណ៍ផ្សេងៗមកពន្យល់ថា ឃាតកម្មលើលោក កែម ឡី អាចជាការរៀបចំឡើងរបស់គណបក្សសង្គ្រោះជាតិ ក្នុងការទម្លាក់កំហុស ទៅ​លើ​គណបក្សកាន់អំណាចនោះ តែសម្រាប់មេដឹកនាំគណបក្សប្រឆាំងវិញ បានហៅក្រុមមនុស្សដែល​បាន​លើក​ឡើង​នោះ ថា​ជា​ក្រុម​​«មនុស្ស​ឆ្កួត​លីលា»សុទ្ធសាធ។

នៅក្នុងកិច្ចសម្ភាសមួយ ផ្ដល់ទៅឲ្យសារព័ត៌មានចេញផ្សាយប្រចាំថ្ងៃ «ខេមបូឌាដេលី» លោក សម រង្ស៊ី ដែល​កំពុង​និរទេសខ្លួនឯងនៅក្រៅប្រទេស បានលើកឡើងថា៖ «ថ្មីៗនេះ ក្នុងឋានៈជាបុគ្គល(សមញ្ញ) លោក កែម ឡី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...