ច្បាប់កែថ្មីទាំង៤ ត្រូវបានព្រះរាជាឡាយដាក់ឲ្យប្រើប្រាស់
ពីថ្ងៃនេះទៅ កៅអីតំណាងរាស្ត្រ និងកៅអីសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ខេត្ត-ក្រុង មិនមានភាពចាំបាច់ ក្នុងការរៀបចំការបោះឆ្នោត ជ្រើសតាំង ពីពលរដ្ឋអ្វីទៀតទេ តែគេអាចបែងចែកគ្នាបាន ដោយគ្រាន់តែអនុវត្តន៍ តាមច្បាប់កែថ្មី ដែលធ្វើឡើងយ៉ាងប្រញាប់ប្រញាល ក្រោមស្ថានភាពដ៏ចម្រូងចម្រាស់ កាលពីដើមសប្ដាហ៍មុន ដោយរដ្ឋសភា ដែលចូលរួមប្រជុំ តែក្រុមតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជាតែមួយ។
ច្បាប់ធ្វើវិសោធនកម្ម ទៅលើច្បាប់ទាំងបួន ដែលទាកទងនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត, សមជិកព្រឹទ្ធសភា, ក្រុមប្រឹក្សាឃុំ-សង្កាត់, ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ នឹងបើកផ្លូវឲ្យដកហូតអាសនៈ របស់គណបក្សនយោបាយ ដែលត្រូវតុលាការរំលាយ (ឬអាសនៈ ដែលត្រូវបានបោះបង់) យកទៅចែកឲ្យគណបក្សដទៃទៀត បើទោះជាគណបក្សទាំងនោះ គ្មានការគាំទ្រ ឬទទួលបានការគាំទ្រតិចតួច ពីពលរដ្ឋម្ចាស់ឆ្នោតក៏ដោយ។
ច្បាប់កែថ្មីទាំងបួនខាងលើ [...]