Posts tagged as "CPP"

«Make Cambodia Great Again» គំនូរ​ត្លុក​ចៅ​ចេក - ១៦ វិច្ឆិកា ២០១៧

«Make Cambodia Great Again» គំនូរ​ត្លុក​ចៅ​ចេក - ១៦ វិច្ឆិកា ២០១៧

កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរ ជា​រូបថត វីដេអូ រូបគំនូរ អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់អ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមថតជារូបថត វីដេអូ ឬសរសេរ​អត្ថបទ - ឯកសារ (ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ "Khmer Unicode" ដាក់លើ Microsoft Word file) នូវស្នាដៃទាំងនោះ ផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និង​ធ្វើការ​​ពិនិត្យ​ចុះ​ផ្សាយជាបន្តបន្ទាប់ ជាពិសេស​ទស្សនាវដ្ដី [...]

ហ៊ុន សែន ព្រមាន​ប្រើ​ចារកម្ម ឲ្យ​ទៅ​តាម​ចាប់​ខ្លួន សម រង្ស៊ី

ហ៊ុន សែន ព្រមាន​ប្រើ​ចារកម្ម ឲ្យ​ទៅ​តាម​ចាប់​ខ្លួន សម រង្ស៊ី

«អ្នកឯងមិនរួចខ្លួនទេ» នេះ ជាការព្រមាន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងថ្ងៃនេះ ដែលគេយល់ថា ជាការសំដៅទៅលោក សម រង្ស៊ី មេដឹកនាំប្រឆាំង និងជាគូបដិបក្ខនយោបាយដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ដោយបានអះអាងថា លោកនឹង​បញ្ជូន ​«ចារកម្ម» ទៅ​ចាប់​ខ្លួនលោក សម រង្ស៊ី  ប្រសិនណាជា អតីតប្រធានគណបក្សប្រឆាំងរូបនេះ ហ៊ាន​ធ្វើដំណើរ មកក្នុង​ប្រទេសណាមួយ​ក្នុង​ទ្វីប​អាស៊ី។

ថ្លែង​ក្នុង​ពិធី ជួប​ជាមួយ​កម្មករ និយោជិក​​សរុប ច្រើនពាន់នាក់ មក​ពី​រោងចក្រ​ចំនួន ២៥ ​ស្ថិត​ក្នុង​តំបន់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក ហ៊ុន សែន ​បាន​លើក​​ពី​​សម្តី​ដែល​លោក​ សម រង្ស៊ី​ ធ្លាប់ថ្លែងនៅក្នុងវីដេអូ ឲ្យ​កងទ័ព​បែរ​ចុង​ការ​ណុង ងាកមក​ផ្តួលរំលំ​របប​ដឹកនាំ​ របស់​លោក​​ ហ៊ុន សែន ដូចក្នុងព្រឹត្តិការណ៍ កាលពីច្រើនឆ្នាំកន្លងមក នៅក្នុងប្រទេសរ៉ូមានី។

បុរសខ្លាំងកម្ពុជា [...]

ហ៊ុន សែន ប្រាប់​មន្ត្រី CNRP ដែល​មិន​ជាប់​ឆ្នោត ឲ្យ​ចុះ​ចូល

ហ៊ុន សែន ប្រាប់​មន្ត្រី CNRP ដែល​មិន​ជាប់​ឆ្នោត ឲ្យ​ចុះ​ចូល

ប្រញាប់ឡើង ព្រោះកន្លែងមានកំណត់ និងនៅសល់ពេលវេលា តែពីរថ្ងៃទៀតប៉ុណ្ណោះ! លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅរសៀលថ្ងៃនេះ តាមប្រព័ន្ធឃោសនារបស់លោក ប្រាប់ទៅបណ្ដាមន្ត្រី ឬសកម្មជន របស់គណបក្សសង្គ្រោះជាតិ ដែលមានវាសនា បានត្រឹមធ្វើជាបេក្ខជន តែមិនបានជាប់ឆ្នោត នៅក្នុងការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនានេះ ឲ្យ«ចុះចូល» ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាន​«តំណែង» មកអង្គុយជំនួស មន្ត្រីគណបក្សប្រឆាំង ដែលបានបាត់បង់តំណែង តាមអំណាចសាលក្រមតុលាការកំពូល ដោយអនុលោមតាម​ច្បាប់ ស្ដីពីគណបក្សនយោបាយ (ឬច្បាប់ស្ដីការបោះឆ្នោត) ដែលទើបត្រូវបាន ធ្វើវិសោធនកម្មថ្មីថ្មោង។

សារព័ត៌មានមួយ ដែលគេស្គាល់ថា ជាអ្នកនាំពាក្យរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានស្រង់សំដីរបស់បុរសខ្លាំងកម្ពុជា មកបញ្ជាក់ថា៖ «អ្នកដែលមិនមែនជា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិ តែបានឈរឈ្មោះ [...]

សម រង្ស៊ី៖ «ខ្ញុំបាន​ចាក់​ឲ្យ ហ៊ុន សែន លោត​ៗមែន»

សម រង្ស៊ី៖ «ខ្ញុំបាន​ចាក់​ឲ្យ ហ៊ុន សែន លោត​ៗមែន»

តើលោក សម រង្ស៊ី បានចាក់ទៅត្រង់កន្លែងណា ដើម្បីឲ្យលោក ហ៊ុន សែន លោត? ចាក់ក្រឡេក នៅត្រង់ចង្កេះ? អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកាលពីប៉ុន្មានថ្ងៃមុន បានប្រកាស មកធ្វើជាសមាជិក​«ធម្មតា»ម្នាក់ របស់គណបក្សប្រឆាំងធំជាងគេនោះ បានសរសេរបញ្ជាក់ជាថ្មី នៅថ្ងៃនេះ ជាខេមរភាសា និងភាសាអង់គ្លេសថា៖ «ខ្ញុំបានចាក់ឲ្យ ហ៊ុន សែន លោត។ ឥឡូវ លោតមែន! / I dare Hun Sen to jump. He was foolish enough to...!»។

សំណេររបស់គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានធ្វើឡើង​ ជាមតិយោបល់មួយ ដោយអមជាមួយនឹងរូបភាព សត្វឆ្កែចចកហក់ទៅរកសត្វស្លាបមួយ ខណៈស្ថានភាពភូមិសាស្ត្រ របស់សត្វឆ្កែចចក មិនបានផ្ដល់អំណោយផល ឲ្យដល់​សត្វឆ្កែចចកនោះទេ។ មតិយោបល់នេះ ជាការតបទៅនឹង ការបង្ហោះព័ត៌មានមួយ នៅលើទំព័រហ្វេសប៊ុកលោក សម រង្ស៊ី ខ្លួនឯង ដែលនិយាយពី រដ្ឋប្រហារទម្លាក់លោក រ៉ូប៊ែរ មូហ្គាបេ (Robert Mugabe) មេដឹកនាំផ្ដាច់ការ [...]

បារាំង​ព្រមាន​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ២០១៨

បារាំង​ព្រមាន​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ២០១៨

នេះ ជាប្រតិកម្មលើកទីបី របស់ប្រទេសបារាំង នៅក្នុងព្រឹត្តិការណ៍នយោបាយចុងក្រោយ រាប់ចាប់តាំងពីការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានធ្វើឡើង យ៉ាងតក់ក្រហល់ក្នុង​យប់រំលង​អាធ្រាត ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ។ នៅក្នុងប្រតិកម្មទាំងពីរលើកមុន ប្រទេសបារាំងតាមរយៈក្រសួងការបរទេស និងប្រមុខការទូតរបស់ខ្លួន គ្រាន់តែបានសំដែងការព្រួយបារម្ភ នៅចំពោះព្រឹត្តិការណ៍នយោបាយចុងក្រោយ និងបានអំពាវនាវឲ្យកម្ពុជា ត្រឡប់មកដើរ នៅលើវិថីប្រជាធិបតេយ្យឡើងវិញ​ប៉ុណ្ណោះ។

ប៉ុន្តែនៅលើកទីបីនេះ ប្រទេសបារាំងបានដំឡើងសម្លេងខ្លាំងជាងមុន ដោយបានព្រមាន តាមរយៈសេចក្ដីថ្លែងការណ៍មួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...