Posts tagged as "CPP"

«សុខចិត្ត​ចោទ​ប្រពន្ធ​ថា​ផិត​ក្បត់ តែ​មានៈ​មិន​ព្រម​ដូរ​នុយ»

«សុខចិត្ត​ចោទ​ប្រពន្ធ​ថា​ផិត​ក្បត់ តែ​មានៈ​មិន​ព្រម​ដូរ​នុយ»

នេះ ជាសាច់រឿងភាគនិទានខ្លី ក្នុងភាគបន្តពី​វគ្គមុន របស់លោកបណ្ឌិត មាស នី៖

ដោយសារតែរបរនេសាទ លែងកាក់កប ស្ទូចត្រីបានកាន់តែតិចទៅៗ ព្រោះតែចិត្តមាន: មិនព្រមដូរនុយ តាមការស្នើរសុំ ពីស្រ្តីជាប្រពន្ធ បុរសជាប្តីចាប់ផ្តើមកើតក្តីមួម៉ៅ ជារៀងរាល់ថ្ងៃ រហូតពេលខ្លះ ខឹងដល់អ្នកជិតខាង ដែលកំពុងឈរមើល។

ដោយភាពមាន: នៅតែបន្តជម្លោះក្នុងគ្រួសារ មានកាន់តែញឹក ហើយត្រីក៍ពិបាកស្ទូច បុរសយើងបានកើតក្ដីក្រេវក្រោធខ្លាំង រហូតដល់ថ្ងៃមួយ ក៏សម្រេចចិត្តដេញប្រពន្ធ ចេញពីពីផ្ទះ ដោយចោទនាងជាប្រពន្ធថា បានប្រព្រិត្តអំពើរផិតក្បត់។

តើជីវិតបុរស ប្រកបរបរនេសាទរូបនេះ នឹងទៅជាយ៉ាងណា ក្រោយពីដេញប្រពន្ធចេញពីផ្ទះ ហើយនៅតែបន្តបញ្ចេញកំហឹង តែមិនព្រមដូរនុយសន្ទូច[នោះ]???

តើរឿងនិទាននេះ លោកបណ្ឌិត មាស នី [...]

«នុយ​ដដែលៗ ត្រីវា​ហិត​ដឹង​ក្លិន​ហើយ»

«នុយ​ដដែលៗ ត្រីវា​ហិត​ដឹង​ក្លិន​ហើយ»

នេះ ជាសាច់រឿងនិទានខ្លី របស់លោកបណ្ឌិត មាស នី ទាំងស្រុង៖

មានបុរសនេសាទម្នាក់ គាត់បានខំប្រឹងស្ទូចត្រី តាំងពីព្រលឹមទល់ព្រលប់ អស់រយះពេលជាច្រើនខែ កន្លងមកហើយ តែនៅថ្ងៃខ្លះ មិនទាំងបានត្រីមួយ យកមកឲ្យប្រពន្ធផង។

ពេលមកដល់ផ្ទះ ប្រពន្ធបានសួរគាត់ថា ហេតុអីបានជាគាត់ស្ទូចត្រី លែងបានអញ្ចឹង? បុរសជាប្តី តែងបានឆ្លើយតប ដោយកំហឹងថា វាមកពីទឹករលក និងអ្នកចែវទូក ដែលនាំអោយត្រីផ្អើល មិនសុីនុយសន្ទូចគាត់។

តែអ្វីដែលប្រពន្ធគាត់ តែងសង្កេតឃើញនោះ គឺដោយសារតែប្តីគាត់ ប្រើនុយសន្ទូច ដដែលៗយូរពេក ដែលធ្វើអោយត្រីដឹង ហើយជិនណាយ នឹងក្លិននុយដែលប្រើ រហូតពួកវាលែងមកជិតសន្ទូច របស់គាត់។

តើរឿងនិទាននេះ លោកបណ្ឌិត មាស នី ចង់សំដៅលើអ្វី?

ជុន ច័ន្ទបុត្រ និយាយ​ពី​ជន​កំសាក ដែល​ខ្លាច​លើស​ដើម

ជុន ច័ន្ទបុត្រ និយាយ​ពី​ជន​កំសាក ដែល​ខ្លាច​លើស​ដើម

លោក ជុន ច័ន្ទបុត្រ ដែលជាអ្នកសារព័ត៌មាន និងជានាយករងវិទ្យុអាស៊ីសេរី ទទួលបន្ទុកការផ្សាយ ជាខេមរភាសា ទំនងជាចង់និយាយរឿង ដ៏អាថ៌កំបាំងមួយ នៃជនកំសាក (ម្នាក់ ឬមួយក្រុម) ប្រាប់ទៅប្រិយមិត្តរបស់លោក។ លោកបានសរសេររឿងនេះ នៅលើទំព័រហ្វេសប៊ុករបស់លោកថា ជនកំសាកនោះ បាន «រំលាយបក្សប្រឆាំង និងអ្នកនយោបាយប្រឆាំងបានហើយ» តែមិនបានធ្វើឲ្យខ្លួនឯង «បាត់ខ្លាច» ឡើយ។

ផ្ទុយទៅវិញ ជនកំសាកនោះ «សឹងតែខ្លាចលើសដើមផង... ខ្លាចទីងមោង ខ្លាចព្រះសង្ឃ ខ្លាចឥទ្ធិពលអ្នកកាសែត ខ្លាចការពិត ខ្លាចគេមិនស្រឡាញ់...»។ លោក ជុន ច័ន្ទបុត្រ បានសរសេរបន្តថា៖ «ការខ្លាចទាំងអស់ បញ្ចេញមកតាមសកម្មភាព ខំប្រឹងរកគ្រប់វិធី ទោះស្មោកគ្រោកយ៉ាងណាក៏ដោយ ដើម្បីរំលាយ ឬបន្សាបឥទ្ធិពលអ្នក ដែលខ្លួនខ្លាច»។

នាយករងវិទ្យុអាស៊ីសេរី ដ៏ល្បីឈ្មោះ បានចោទសួរ ទៅជនកំសាកនោះថា៖ «តើការខំ​យ៉ាង​ត្រដាបត្រដួសយ៉ាងនេះ ជាការខំដកខ្យល់​ដង្ហើមចុងក្រោយ [...]

សហភាព​អន្តរសភា​បង្ហាញ​ជំហរ ឲ្យ​ភាគី​ជម្លោះ​ខ្មែរ​ជួប​ជជែក​គ្នា

សហភាព​អន្តរសភា​បង្ហាញ​ជំហរ ឲ្យ​ភាគី​ជម្លោះ​ខ្មែរ​ជួប​ជជែក​គ្នា

គណៈកម្មការទទួលបន្ទុក សិទ្ធិមនុស្ស នៃសហភាពអន្តរសភា ដែលហៅជាភាសាអង់គ្លេស «Inter-Parliamentary Union - IPU» បានចេញសេចក្ដីសម្រេចមួយ មាន៩ចំណុច កាលពីម្សិលម៉ិញ ជំរុញឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជា ស្ដារនីតិសម្បទារ ទៅឲ្យគណបក្សប្រឆាំង និងមន្ត្រីទាំង១១៨នាក់ ឡើងវិញ ដើម្បីឲ្យគណបក្សនេះ អាចចូលរួមការបោះឆ្នោតជាតិខាងមុខ សមស្របតាមឆន្ទះម្ចាស់ឆ្នោត និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ជាពិសេស សេចក្ដីសម្រេច​បានបញ្ជាក់ នៅក្នុងចំណុចទី៦ថា ស្ថាប័នអន្តរជាតិ ដែលមានទីស្នាក់ការកណ្ដាល នៅក្រុងហ្សឺណែវ ប្រទេសស្វីស និងមានសមាជិកពីតំណាងរដ្ឋសភាព និងព្រឹទ្ធសភា មកពី១៧៣ប្រទេសមួយនេះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួល ដល់ការជួបជជែកគ្នា និងធ្វើជាអាជ្ញាកណ្ដាល [...]

តំណាងរាស្ត្រ​អូស្ត្រាលី ថា​មិន​ត្រូវ​ឲ្យ ហ៊ុន សែន បន្តជាន់ឈ្លី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

តំណាងរាស្ត្រ​អូស្ត្រាលី ថា​មិន​ត្រូវ​ឲ្យ ហ៊ុន សែន បន្តជាន់ឈ្លី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

សមាជិកសភា​អូស្ត្រាលី ពី​ខាង​គណបក្ស ពលករ លោក ម៉ាក់ បាត់លើរ (Mark Butler) បាននិយាយ​ដោយ​ប្រើពាក្យធ្ងន់ៗ នៅថ្ងៃនេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាច​ត្រូវបានអនុញ្ញាត ឲ្យបន្តជាន់ឈ្លីស្មារតី និងការចែង នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ដោយគ្មានការឆ្លើយតប ពីសហគមន៍អន្តរជាតិនោះឡើយ។

ខាងក្រោមនេះ ជាវីដេអូនៃការថ្លែងរបស់ លោក ម៉ាក់ បាត់លើរ ដែលត្រូវបានលោកខ្លួនឯង យកមកបង្ហោះ នៅលើបណ្ដាញសង្គមទ្វីសធើរ៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...