Posts tagged as "Incendie"

រ៉ូស្ស៊ី៖ រក​ឃើញ​យន្ដហោះ​ដែល​បាត់​ខ្លួន តែ​គ្មាន​អ្នក​នៅ​រស់

រ៉ូស្ស៊ី៖ រក​ឃើញ​យន្ដហោះ​ដែល​បាត់​ខ្លួន តែ​គ្មាន​អ្នក​នៅ​រស់

ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញតួយន្ដហោះនេះ​មកវិញ កាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពីយន្ដហោះ បាន​បាត់ខ្លួនសូន្យ​ឈឹង ពីប្រព័ន្ធត្រួតពិនិត្យផ្លូវអាកាស កាលពីព្រឹកថ្ងៃសុក្រ​​សប្ដាហ៍មុន ខណៈ​យន្ដហោះ​បាន​ហោះ​ចេញ ដើម្បីចូលរួមក្នុងយុទ្ធនាការ ពន្លត់អគ្គិភ័យឆេះព្រៃ​ដ៏សន្ធោ​សន្ធៅ​មួយ នាខេត្ត​ស៊ីប៊េរី (Sibérie) ភាគ​ខាង​ជើង​នៃប្រទេសរ៉ុស្ស៊ី។ នេះបើតាមការប្រកាសឲ្យដឹង របស់ប្រភពផ្លូវការរ៉ូស្ស៊ី។

ប្រភពបានដឹងទៀតថា បុគ្គលិកដែលស្ថិត​នៅលើយន្ដហោះ ទាំង១០នាក់ បានស្លាប់បាត់បង់ជីវិតទាំងអស់។

យន្ដហោះប្រភេទ «Ilyushin IL-76» នេះ ដែលជាយន្ដហោះដឹកជញ្ជូន នៅក្នុងវិស័យយោធារ៉ូស្ស៊ី ត្រូវ​បាន​កៃឆ្នៃ​ឲ្យក្លាយជាយន្ដហោះ ពន្លត់អគ្គិភ័យឆេះព្រៃ។ អ្នកជួយសង្គ្រោះបានរកឃើញ កន្ទុយយន្ដហោះ នៅមាន​សភាពអាចនៅចំណាំបាន និងសាកសពបុគ្គលិក៤នាក់។ ក្រៅពីនេះ តួខ្លួនផ្សេងទៀតនៃយន្ដហោះ ត្រូវ​បាន​ឆេះ​ខ្លោចទាំងអស់។ ផ្សែង [...]

រថយន្ត​​កុងតឺន័រ​ជល់​​រថយន្ត​​ដឹក​សាំង បះ​ជើង​ផ្ទុះ​ឆេះ​នៅ​​ផ្លូវ​បំបែក​​ស្រែ​អំបិល

រថយន្ត​​កុងតឺន័រ​ជល់​​រថយន្ត​​ដឹក​សាំង បះ​ជើង​ផ្ទុះ​ឆេះ​នៅ​​ផ្លូវ​បំបែក​​ស្រែ​អំបិល

ហេតុការណ៍បានកើតឡើង នៅ​​វេលា​ម៉ោង​ប្រមាណ ​ជិត​១១​ព្រឹក ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦​នេះ នៅ​លើ​​កំណាត់​​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​ជិត​ផ្លូវបំបែក​ស្រែ​អំបិ​ល។ ​រថយន្ត​ដឹក​ប្រេងមួយគ្រឿង បានបុក​​ជា​មួយ​រថយន្ត​​កុងតឺន័រមួយគ្រឿងទៀត បណ្ដាឲ្យរថយន្ដដឹកប្រេងបះជើងឡើង និងផ្ទុះឆេះជាអគ្គិភ័យ​យ៉ាង​សន្ធោ​សន្ធៅ។

ប្រភពពីកន្លែងកើតហេតុ បានរាយការណ៍ជាបឋមថា ​រថយន្ដដឹកប្រេង របស់ក្រុមហ៊ុន តេលា បានបើកបរ​ក្នុង​ទិសដៅ ពី​​ខេត្ត​​ព្រះសីហនុ​ ទៅរាជធានី​ភ្នំពេញ ហើយបានបើកជែងរថយន្ដមួយទៀត ដែលបើក​នៅ​ក្នុង​ទិសស្រប​គ្នា នៅត្រង់ចំណុចកើតហេតុនោះ។ តែការជែងនេះ ទំនងជាមិនបានផុតល្អ ក៏ទៅប៉ះ​ជាមួយ​នឹង​រថយន្ដ​កុងតឺន័រ រហូត​បណ្ដាល​ឲ្យ​ខ្លួនឯងបះ​ជើង ធ្លាយប្រេងមុននឹងផ្ទុះជាអគ្គិភ័យឡើង។

ប្រភពបាននិយាយទៀតថា អ្នកបើកបររបស់រថយន្ដទាំងពីរ បានលោតចុះទាន់ ចេញពីរថយន្ដ។ ការ​ផ្ទុះ​ឆេះ​ដ៏​សន្ធោសន្ធៅ​នេះ [...]

អគ្គិភ័យ​ឆេះ​អន្តេវាសិក​ដ្ឋាន​នៅ​ថៃ ស្លាប់​ក្មេងស្រី១៧នាក់

អគ្គិភ័យ​ឆេះ​អន្តេវាសិក​ដ្ឋាន​នៅ​ថៃ ស្លាប់​ក្មេងស្រី១៧នាក់

យ៉ាងហោចក្មេងស្រីចំនួន១៧នាក់ បានស្លាប់ នៅក្នុងគ្រោះអគ្គិភ័យមួយ ដែលបានឆាបឆេះអាគារ​ស្នាក់នៅ របស់​ពួកគេ ស្ថិតក្នុងខេត្ត ឈៀងរ៉ៃ ភាគខាងជើងនៃប្រទេសថៃ។ កុមារីប្រាំនាក់ទៀត បានរួចរស់មានជីវិត តែ​ពួក​គេ​សុទ្ធ​តែ​រងរបួស (ពីរនាក់របួសធ្ងន់)។ នេះ បើតាមតុល្យភាពបណ្ដោះអាសន្ន ផ្ដល់ដោយ​នគរបាល​តំបន់។

អគ្គិភ័យបានចាប់ផ្ដើមឆាបឆេះ នៅយប់ថ្ងៃអាតិត្យ ចូលមកថ្ងៃចន្ទនេះ បំផ្លាញអាគារអន្តេវាសិកដ្ឋាន នៅ​ក្នុង​សាលា​គ្រឹស្ដ៍សាសនា​មួួយ ដែលទទួលក្មេងស្រីអាយុពី៥ ទៅ១២ឆ្នាំ ឲ្យស្នាក់នៅ។ អាគារនោះ ធ្វើឡើង​អំពី​ឈើ និង​មាន​ចំណាស់ជាង៤០ឆ្នាំមកហើយ។

នាយនគរបាលតំបន់ លោក «Prayad Singsin» បានថ្លែងឲ្យដឹងថា៖ «ក្មេងដែលបានស្លាប់ទាំងនោះ ភាគ​ច្រើន ដោយសារពួកគេ កំពុងគេងលក់ស្កប់ស្កល់។ ចំណែកក្មេងដែលបានរត់រួច ដោយហេតុថា ពួកគេ​បាន​ភ្ញាក់​ទាន់​ពេល។»

អគ្គិភ័យត្រូវបានពន្លត់ជាស្ថាពរ។ កុមារពីរនាក់ ដែលរួចជីវិត [...]

អគ្គិភ័យ​ឆក់​យក​កាណូត​មួយ​គ្រឿង ថ្លៃ​ជិត​៣លាន​ដុល្លា

ភាពស្ងប់ស្ងៀម នៃស្ថានសួគ៌លោកិយ៍ របស់ប្រជុំកោះ«Virgin Islands» របស់អាមេរិក (ដែលស្ថិត​ក្នុង​សមុទ្រ​ការ៉ាអ៊ីប ភាគអាគ្នេយ៍អាមេរិក) ត្រូវបានរំខាន ហើយត្រូវបានជំនួសមកវិញ ដោយការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ​សារ​កាណូតឯកជនមួយគ្រឿង ដែលមានតម្លៃដល់ទៅជិត៣លានដុល្លា បានរងអគ្គិភ័យឡើង យ៉ាង​សន្ធោសន្ធៅ។

កាណូត«Positive Energy» ដែលមានបណ្ដោយប្រមាណជា២៣ម៉ែត្រ បានឆេះជាអណ្ដាតភ្លើងឡើង យ៉ាង​ខ្មួល​ខ្មាញ់ ខណៈកាណូតនេះបានចូលមកចត នៅក្នុងកំពង់ផែ «Charlotte Amalie» នៃកោះ «Saint Thomas»។

បើតាមសារព័ត៌មាន «St Thomas Source» បានឲ្យដឹងថា ក្រុមឆ្មាំសមុទ្រ «US Coast Guard» បាន​ជួយ​កង​កម្លាំង​នគរបាល និងក្រុមអ្នកជួយសង្គ្រោះឲ្យរំកិលកាណូតនេះ ទៅកាន់កន្លែងមួយ ដែលមិនប៉ះពាល់ ដល់​កាណូត​ដទៃទៀត ដែលកំពុងចតនៅក្បែរគ្នា មុននឹងចាត់វិធានការ ដើម្បីពន្លត់អគ្គិភ័យ។ គេនៅមិន​ទាន់​ដឹង​ថា តើអគ្គិភ័យនេះ បានឆាបឆេះឡើងបណ្ដាលពីអ្វីឡើយ។

[...]
អគ្គិភ័យ​ឆេះ​ម៉ាស៊ីន​យន្ដហោះ នៅ​ពេល​ហោះ​ងើប​ខ្លួន​ពី​ដី

អគ្គិភ័យ​ឆេះ​ម៉ាស៊ីន​យន្ដហោះ នៅ​ពេល​ហោះ​ងើប​ខ្លួន​ពី​ដី

អ្នកដំណើរ ដែលជិះនៅក្នុងយន្ដហោះប្រភេទ ប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍រ៉ូស្សី «Orenbourg Airlines (Orenair)» ប្រាកដជាភ័យ​លោះព្រលឹងមិនតិចទេ នៅក្នុងជីវិតរបស់ពួកគេ។ នៅបន្ទាប់ពីងើបខ្លួនពីដី បាន​១៥នាទី នៅថ្ងៃទី១១ ខែកុម្ភៈនេះ ពីព្រលានយន្ដហោះក្រុង ពន់តាកាណា (Punta Cana) នៃ​សាធារណរដ្ឋ​ដូមីនិកាំង (ទ្វីបអាមេរិក) យន្ដហោះដែលពួកគេជិះ និងដែលហោះនៅកំពស់ ៦គីឡូម៉ែត្រពីដី​ហើយ​នោះ បាន​រងគ្រោះ​ព្រោះអគ្គិភ័យ បានឆាបឆេះម៉ាស៊ីនប្រតិកម្មម្ខាង របស់យន្ដហោះ។

សេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ បានពន្យល់ថា ម៉ាស៊ីនប្រតិកម្មបានខូច នៅ​ពេល​ហោះហើរ បង្កឲ្យមានអគ្គិភ័យ ហើយផ្សែងដ៏ខ្មួលខ្មាញ់ បានហុយចូលមកក្នុងយន្ដហោះ។ សារព័ត៌មាន «Sputnik News» បានរាយការណ៍ថា អ្នកដំណើរបានមើលឃើញពីក្នុងយន្ដហោះមក ឃើញម៉ាស៊ីន​ប្រតិកម្ម​ម្ខាង កំពុងស្ថិតក្នុងអណ្ដាតភ្លើង យ៉ាងសន្ធោសន្ធៅ។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...