សភាអ៊ឺរ៉ុបត្រៀមសម្រេចច្បាប់មួយ ចាត់វិធានការលើព្រឹត្តិការណ៍នយោបាយចុងក្រោយ នៅកម្ពុជា
ច្បាប់«បន្ទាន់»មួយ ជុំវិញព្រឹត្តិការណ៍នយោបាយចុងក្រោយ នៅក្នុងប្រទេសកម្ពុជា ទំនងជាត្រូវបានសម្រេច ក្នុងថ្ងៃនេះ បន្ទាប់ពីត្រូវបានក្រុមអ្នកតំណាងរាស្ត្រអ៊ឺរ៉ុប ចំនួន២៨នាក់ ស្នើចូលទៅកាន់សភាអ៊ឺរ៉ុប កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលម្ងៃ។
លោក «Umberto Gambini» តំណាងរាស្ត្រ - សមាជិកសភាអ៊ឺរ៉ុបមួយរូប មកពីប្រទេសអ៊ីតាលី ដែលបានចូលរួមស្នើច្បាប់នេះ បានថ្លែងនៅលើទំព័រទ្វីសធើរ របស់លោកថា ប្រមុខការទូតអ៊ឺរ៉ុប អ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី (Federica Mogherini) ដែលជាតំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ បានជជែកយ៉ាងផុលផុស ក្នុងរាត្រីទី១៣ ចូលទី១៤ ខែកញ្ញា ពីសំណើរច្បាប់ខាងលើ ហើយនៅថ្ងៃទី១៤ ខែកញ្ញានេះ សភាអ៊ឺរ៉ុបនឹងបោះឆ្នោតសម្រេច។ លោកបានហៅច្បាប់នេះថា ជាច្បាប់ដ៏«ខ្លាំង»មួយទៀត ទៅលើករណីចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ [...]