ហ៊ុន សែន អួតអាងបានអង្គុយលើកៅអី ក្នុងមហាសន្និបាត អ.ស.ប
ជាមួយនឹងរូបថតប៉ុន្មានសន្លឹក ដែលលោកបានបង្ហោះ នៅបណ្ដាញសង្គម នាយករដ្ឋមន្ត្រីអាណត្តិថ្មី ដែលជ្រើសតាំង ដោយសភាឯកបក្សកម្ពុជា បានអះអាងដោយមានមោទនភាពថា លោកកំពុងអង្គុយ នៅលើកៅអីកម្ពុជា នៅអង្គការសហប្រជាជាតិ និងជាន់ជើង នៅលើដីសហរដ្ឋអាមេរិក។
លោក ហ៊ុន សែន បានសរសេរសារ ដោយផ្ទាល់ដៃលោកថា៖ «ពេលនេះ ខ្ញុំកំពុងអង្គុយ នៅលើកៅអីកម្ពុជា ក្នុងមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៣។ ថ្ងៃត្រង់នេះ ខ្ញុំនឹងឡើងថ្លែងសុន្ទរកថា និងពេលល្ងាច ខ្ញុំនឹងជួបអគ្គលេខាអង្គការសហប្រជាជាតិ។»។
បុរសខ្លាំងកម្ពុជា បានបន្តថា៖ «ពាក្យខ្មែរថា ដេញទាន់កុំជាន់កែង ប៉ុន្តែពួកបោកប្រាស់នៅកម្ពុជា ពិសេសទណ្ឌិតរត់ចោលគុក បើមិនជាន់កែង មិនរាងចាលទេ។ ឯណាទៅ អាមេរិកមិនឲ្យជាន់ដី? ឯណាទៅ ដែលអសនៈនៅអង្គការសហប្រជាជាតិ ត្រូវបានព្យូរ? ឯណាទៅ ដែលគេមិនឲ្យប្រតិភូលោក ហ៊ុន សែន ចូលរួមប្រជុំ?»។
មេដឹកនាំរដ្ឋាភិបាលកម្ពុជា [...]