Posts tagged as "Pchum Ben"

មតិ​ផ្ទុយ និង​ស្រប ជុំ​វិញ​ការ​បោះ​បាយ​បិណ្ឌ ក្នុង​រដូវ​ភ្ជំ

មតិ​ផ្ទុយ និង​ស្រប ជុំ​វិញ​ការ​បោះ​បាយ​បិណ្ឌ ក្នុង​រដូវ​ភ្ជំ

ចាប់ពីព្រលឹមម៉ោង៤ព្រឹក ក្នុងរដូវបុណ្យភ្ជំចំនួន១៤ថ្ងៃ ប្រជាជនដែលមានជំនឿលើការបោះបាយបិណ្ឌ តែង​នាំគ្នាដើរទៅវត្ដអារ៉ាមនានា នៅក្នុងភូមិ ក្បែរផ្ទះរបស់ខ្លួន ឬស្កាត់ទៅវត្តឆ្ងាយៗ ជាមួយបាយតំណើប​ដែលគេ​ដាំលាយជាមួយល្ង ដែលធ្វើរួចជាស្រេច ដាក់ក្នុងចាន ឬស្បោង ដើម្បីទៅវត្ដ។ បាយដែលដែលពូតជាដុំៗ ដើម្បីយកទៅវត្តនេះត្រូវបាន គេរៀបចំដោយមានដើរប្រទក្សិណជុំវិញព្រះវិហារបីជុំ ដើម្បីបោះចោល ដែល​គេជឿថា បាយពំនូកដែលបានបោះទាំងនោះ នឹងទៅដល់ញាតិការដែលបានចែកឋានទៅហើយ បានក្លាយ​ទៅ​ជាប្រេត ឬសត្វតិរិច្ឆានជាដើម។

ជុំវិញនៃការបោះបាយបិណ្ឌនេះដែរ ត្រូវបានក្រុមមនុស្សសម័យនេះ ដែលស្គាល់នូវបច្ចេកវិទ្យាថ្មីៗនោះ យក​មកជជែកយ៉ាងព្រោងព្រាត ជាពិសេសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ហេតុការណ៍បានចាប់ផ្ដើម ឲ្យមានសង្គ្រាមសំដីជាលើកដំបូង ដោយសិល្បករផ្នែកបុរាណមួយរូប ដែល​មាន​វោហារស័ព្ទមិនចេះរីងស្ងួត ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន ឈ្មោះ ដួង [...]

ជីវិត​អ្នក​ក្រ​ខ្សត់ ពឹង​ផ្អែក​លើ​បាយ​ម្ហូប​«នៅ​សល់» ក្នុង​ពេល​ភ្ជំបិណ្ឌ

ជីវិត​អ្នក​ក្រ​ខ្សត់ ពឹង​ផ្អែក​លើ​បាយ​ម្ហូប​«នៅ​សល់» ក្នុង​ពេល​ភ្ជំបិណ្ឌ

រដូវភ្ជំបិណ្ឌ បានមកដល់។ នៅតាមទីអារាមនីមួយៗ ក្រៅពីអ្នកដែលយកម្ហូបចំណីទៅវត្ត ដើម្បីឧទ្ទិសកុសល​ឧទ្ទិស​ជូនញាតិសន្តាន ដែលបានចែកឋានទៅហើយនោះ គេនៅឃើញមានទុរគតជនជាច្រើនផ្សេងទៀត ដែលបានធ្វើដំណើរទៅវត្តដែរ តែមិនមែនដើម្បីទៅធ្វើបុណ្យ បញ្ជូនកុសលនោះទេ តែដើម្បីទៅ​«សុំទាន»​ពី​សប្បុរសជនទៅវិញ។

ភាគច្រើនពីក្នុងចំណោមនោះ ជាកុមារៗ ដែលធ្លាប់ដើរសុំទាន និងរើសអេដចាយ បានអះអាងថាការមក​សុំ​ទាននៅក្នុងវត្ត មិនត្រឹមតែបានប្រាក់ច្រើននោះទេ ថែមទាំងទទួលបានបាយម្ហូប ដែលព្រះសង្ឃចែក ដើម្បី​យកទៅផ្ទះនោះថែមទៀត។

កុមារា កក្កដា មានអាយុ១៣ឆ្នាំ ដែលធ្លាប់ដើររើសអេដចាយ ដើម្បីបានកម្រៃតិចតួច ជួយដោះទាល់​ឪពុក​ម្តាយនោះ បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេលបុណ្យភ្ជំបិណ្ឌនេះ ខ្លួនបានឈប់ រើសអេដចាយ ជាបណ្តោះ​អសន្ន​សិន។ កុមារាដែលមានលំនៅដ្ឋាននៅចំការដូងរូបនេះ បន្តថា ខ្លួនបានមកសុំទាននៅវត្តវិញម្តង ព្រោះ​រក​បាន​ទាំងប្រាក់ ដែលគេចែកទានឱ្យ [...]

បុណ្យ​ភ្ជុំ​បិណ្ឌ​៖ ប្រភព អត្ថន័យ វិធីប្រារព្ធ កំណត់​សម្គាល់​នានា

បុណ្យ​ភ្ជុំ​បិណ្ឌ​៖ ប្រភព អត្ថន័យ វិធីប្រារព្ធ កំណត់​សម្គាល់​នានា

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមលើកយកអត្ថបទដែលទាក់ទងនឹង បុណ្យភ្ជុំបិណ្ឌ ជូនប្រិយមិត្តអ្នក​អាន​​បានស្វែង​​​ យល់បន្ថែមដូចខាងក្រោម៖

តើ “ ពាក្យភ្ជុំបិណ្ឌ” មានអត្ថន័យយ៉ាងដូចម្តេច?

១. ការពន្យល់ពាក្យ ភ្ជុំបិណ្ឌ

ភ្ជុំបិណ្ឌ ជាសមាសនាមកើតចេញពីពាក្យពីរម៉ាត់គឺ “ភ្ជុំ” និង “បិណ្ឌ” ។ តាមវចនានុក្រមសម្តេច​ព្រះសង្ឃរាជ ជួនណាត៖

  • ភ្ជុំ មានថ្នាក់ពាក្យជា កិរិយាស័ព្ទ មានន័យថា ធ្វើឲ្យជុំ, ឲ្យជួបជុំគ្នា, ឲ្យប្រជុំគ្នា, រួបរួមគ្នា, សាមគ្គីគ្នា។
  • បិណ្ឌ មានថ្នាក់ពាក្យជា នាម អាចជំនួសឲ្យ ភ្ជុំបិណ្ឌបាន មានន័យថា ការប្រមូលឲ្យមូលឬពូនឲ្យជាដុំ, ដុំ, ការចិញ្ចឹម ជីវិត, ជាឈ្មោះនៃវិធីធ្វើទានតាមប្រពៃណីម្យ៉ាងរបស់ខ្មែរ, អាហារដែលប្រមូល​ឲ្យជាដុំ ។

តាមសៀវភៅប្រជុំពិធីបុណ្យទាំង១២ខែ រៀបរៀងដោយក្រុមប្រជុំទំនៀមទម្លាប់ខ្មែរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...