សម រង្ស៊ី៖ រដ្ឋាភិបាលសម្រេចធ្វើពហិការការបោះឆ្នោត ២០១៨
រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង«ខ្លាចចាញ់» ការបោះឆ្នោតជាតិ ក្នុងឆ្នាំ២០១៨ខាងមុខ។ នេះ ជាប្រតិកម្មរបស់លោក សម រង្ស៊ី ស្ថាបនិក និងជាអតីតប្រធាន គណបក្សសង្គ្រោះជាតិ តបទៅនឹងការសម្រេច របស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្ដឹង រំលាយគណបក្សប្រឆាំង ដ៏ធំជាងគេនៅកម្ពុជា ក្នុងថ្ងៃនេះ ទៅកាន់តុលាការកំពូល។
មេធាវី៥រូប តំណាងដោយអាណត្តិរបស់រដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យបណ្ដឹង រួមជាមួយនឹងភស្ដុតាង ចំនួន២១កញ្ចប់ ទៅកាន់តុលាការកំពូល ដើម្បីសុំឲ្យតុលាការ រំលាយគណបក្សសង្គ្រោះជាតិ តាមមាត្រា៦ថ្មី និងមាត្រា៧ នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្មពីរដង នៅក្នុងរយៈពេល មិនដល់៥ខែស្រួលបួលផង កាលពីដើមឆ្នាំ២០១៧នេះ។
បណ្ដឹងខាងលើ ធ្វើឡើងដោយផ្អែក លើពាក្យបណ្ដឹងរបស់គណបក្សនយោបាយចំនួនពីរ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា [...]