Posts tagged as "Justice"

សម រង្ស៊ី សន្យា​ជួយ​តំណាង​អ្នក​ភូមិ​បឹង​កក់ ដែល​ជាប់​ឃុំ

សម រង្ស៊ី សន្យា​ជួយ​តំណាង​អ្នក​ភូមិ​បឹង​កក់ ដែល​ជាប់​ឃុំ

លោក សម រង្ស៊ី បានថ្លែងថា នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍ ក្នុង​ករណី​ការ​ចាប់​ខ្លួន​តំណាង​អ្នក​ភូមិ​បឹង​កក់​ទាំង ១០​នាក់ ដែល​ក្នុង​នោះ មាន​ព្រះ​សង្ឃ​មួយ​អង្គ​ផង​ដែរ។ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង បាន​ថ្លែង​ដូច្នេះ នៅ​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ​រស់​នៅ​សហគមន៍​បឹង​កក់ ប្រមាណ​ជា ៥០នាក់ ដែល​បាន​ធ្វើ​ដំណើរ​ទាំង​កណ្តាល​ថ្ងៃ​ក្តៅ​ហែង មក​ទី​ស្នាក់​ការ​គណបក្ស​សង្រ្គោះ​ជាតិ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខ័ណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី ០៨ ខែ​ធ្នូ នេះ ដើម្បី​សុំ​ឲ្យ​លោក សម រង្ស៊ី ជួយ​ធ្វើ​អន្តរាគមន៍ លើ​ករណី​ការ​ចាប់​ខ្លួន​អ្នក​តំណាង​ទាំង ១០រូប របស់​ក្រុម​ខ្លួន។

ឆ្លើយតបនឹងការស្នើសុំនោះ លោក សម រង្ស៊ី បាន​និយាយ​ថា លោកមានការឈឺចាប់ដូចគ្នា ចំពោះ​ការ​ចាប់​ខ្លួន​ព្រះសង្ឃ និងអ្នកតំណាងភូមិបឹងកក់នេះ ហើយ​ប្រសិន​បើ​មាន​ឱកាស លោកនឹងលើក​យក​បញ្ហានេះ [...]

ថោង សារ៉ាត់ ​​គេច​​ខ្លួន​បាត់​ឈឹង ខណៈ​ឪពុក​ម្តាយ​​ចូល​​ពន្ធនាគារ​​ជំនួស

ថោង សារ៉ាត់ ​​គេច​​ខ្លួន​បាត់​ឈឹង ខណៈ​ឪពុក​ម្តាយ​​ចូល​​ពន្ធនាគារ​​ជំនួស

ខណៈពេលដែលអង្គរក្សទាំងបួន និង​ឪពុក​ម្តាយ ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃសរ​នោះ លោក ថោង សារ៉ាត់ ឯ​ណេះ​វិញ កំពុង​ស្ថិត​ក្នុង​ការ​គេច ឬ​លាក់​ខ្លួន​បាត់​ដំណឹង​ឈឹង។ បញ្ហា​នេះ​ត្រូវ​បាន​ប្រធាន​អនុ​គណៈកម្មការ ការពារ រក្សា​សន្តិសុខ លោក នេត សាវឿន បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា កម្លាំង​ជំនាញ​កំពុង​តាម​ចាប់​ខ្លួន​មេ​ឧក្រិដ្ឋ​ជន​រូប​នេះ  ហើយ​លោក​រំពឹង​ថា នឹង​អាច​ចាប់​បាន ក្នុង​ពេល​ឆាប់ៗ​ដ៏​ខ្លី​នេះ។

ឯអ្នកស្រី ឌួង ថាវរី ដែល​ត្រូវ​ជា​ភរិយា​ទី​មួយ​របស់​លោក ថោង សារ៉ាត់ រួម​ទាំង​បង​ប្អូន​បី​នាក់​ផ្សេង​ទៀត មាន​ឈ្មោះ តាំង សុខ, សុខ ខេង និង​ សុខ ឡាយ ក៏​ស្ថិត​ក្នុង​ការ​រត់​គេច​ខ្លួន​ដែរ។ មក​ទល់​ពេល​នេះ អ្នក​ទាំង​បួន​នាក់ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​សមត្ថកិច្ច ឬ​តុលាការ ថា​នឹង​មាន​ជាប់​ពាក់​ព័ន្ធ ឬ​យ៉ាង​ណា​នោះនៅ​ឡើយ​។

សូមរំលឹកថា [...]

អង្គរក្ស ថោង សារ៉ាត់ អាច​ជា​ឃាតករ​«សិប្បនិមិត្ត»?

អង្គរក្ស ថោង សារ៉ាត់ អាច​ជា​ឃាតករ​«សិប្បនិមិត្ត»?

ក្រោមការចោទប្រកាន់ និង​ចាប់​ខ្លួន​ក្រុម​គ្រួសារ និង​អង្គរក្ស​លោក​ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​បាន​មតិ​មួយ​ចំនួន​ធ្វើការ​បង្ហាញ និង​នឹក​ឃើញ​ដល់​ករណី ប៊ន សំណាង និង​សុខ សំអឿន ដ៏​អាស្រូវ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ ថា​ជា​«ឃាតក ឬ​ជន​ដៃដល់» សម្លាប់​លោក​ ជា វិជ្ជា នា​ពេល​កន្លង​មក។

ចំពោះករណីរបស់លោក ថោង សារ៉ាត់ នេះ ដោយ​សារ​អវត្តមាន​នៃ​ការ​បង្ហាញ​ភស្តុតាង​«រឹង» ពី​សំណាក់​សមត្ថកិច្ច បាន​ធ្វើ​ឲ្យ​អ្នក​ផង​យល់​ថា វា​បាន​ស៊ី​ចង្វាក់​ទៅ​នឹង​រឿង​ក្តី​របស់ ប៊ន សំណាង និង​សុខ សំអឿន រហូត​ដល់​តុលាការ​កំពូល​បាន​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ។ តែ​ទម្រាំ​មាន​សេរីភាព​វិញ ជន​ទាំង​ពីរ​បាន​ជាប់​ក្នុង​ពន្ធនាគារ ដោយ​គ្មាន​កំហុស​និង​គ្មាន​សំណង​ជំងឺ​ចិត្ត អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ។

រីឯការចាប់ខ្លួនអង្គរក្ស របស់លោក ថោង សារ៉ាត ក្រៅពីការបញ្ជាក់ថា ជនទាំងបួនសារភាពនោះ សមត្ថកិច្ច​នៅមិនទាន់បង្ហាញភស្តុតាងណាមួយ [...]

អតិថិជន​​ដែល​ទិញ​​ផ្ទះ​ក្នុង​​បូរី​​​៩៩៩​​របស់​​ឧកញ៉ា ថោង សារ៉ាត់ កំពុង​​ភ័យ​​ខ្លួន

អតិថិជន​​ដែល​ទិញ​​ផ្ទះ​ក្នុង​​បូរី​​​៩៩៩​​របស់​​ឧកញ៉ា ថោង សារ៉ាត់ កំពុង​​ភ័យ​​ខ្លួន

អតិថិជនច្រើន​នាក់​ដែល​បាន​​ទិញ​​លំនៅ​ដ្ឋាន ក្នុង​បូរី​៩៩៩​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ កំពុង​បារម្ភ ខ្លាច​អាជ្ញាធរ​រឹប​អួស​ទ្រព្យ​សម្បត្តិ​របស់​ឧកញ៉ា​ម្ចាស់​បូរី​ទៅ ដោយ​ទាំង​ផ្ទះ​របស់​ពួក​ខ្លួន ដែល​បាន​ទិញ​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន ប្លង់​កម្មសិទ្ធ​ស្រប​ច្បាប់។

បុរសម្នាក់ក្នុងចំណោមអតិថិជន ជា​ច្រើន​ផ្សេង​ទៀត ក្នុង​ល័ក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ដឹង​ថា គាត់​មាន​ការ​បារម្ភ​ណាស់ ព្រោះ​គាត់​បាន​ទិញ​ផ្ទះ​នោះ ហើយ​ក៏​បាន​បង់​លុយ​រួចអស់​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​ប័ណ្ណ​កម្មសិទ្ធ​នៅ​ឡើយ។ លោក​បាន​ថ្លែង​ថា ពី​មុន​ធ្លាប់​បាន​គិត​ទាមទារ រក​ប្លង់​រឹង​ម្តង​ដែរ ប៉ុន្តែ​បើ​ម្ចាស់​ផ្ទះ​ផ្សេង​ទៀត​ក្នុង​បុរី មិន​រួម​គ្នា​ទាម​ទារ​ឲ្យ​ច្រើ​ន​ក្នុង​ពេល​តែ​មួយ​នោះ មិន​អាច​ធ្វើ​បាន​ទេ។ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា៖ «បើ​ចង់​ធ្វើ [...]

មាជ សុវណ្ណារ៉ា សរសេរ​លិខិត​ប្រកាស​ធ្វើ​កូដកម្ម​​«បង្អត់»​​អាហារ​​ពី​ក្នុង​ពន្ធនាគារ

មាជ សុវណ្ណារ៉ា សរសេរ​លិខិត​ប្រកាស​ធ្វើ​កូដកម្ម​​«បង្អត់»​​អាហារ​​ពី​ក្នុង​ពន្ធនាគារ

លោក មាជ សុវណ្ណារ៉ា ស្ថាបនិក​វិទ្យុ​ខ្មែរ​បុស្តិ៍ បាន​បង្ហាញ​នូវ​គោល​បំណង នៃ​ការ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នេះ ក្នុង​លិខិត​សរសេរ​ដោយ​ដៃ​ផ្ទាល់​មួយ​ច្បាប់ ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទើប​នឹង​ទទួល​បាន ហើយ​សូម​យក​មក​បង្ហាញ​ជូន ដូច​ខាង​ក្រោម។ លិខិត​នោះ​សរសេរ​ជា​អាថ៌​ថា៖ «បង្រួម​ចិត្ត​ស្ងប់ ចូលរួម​ចំណែក​នូវ​ការ​បង្ហាញ នូវ​ការ​បញ្ចប់​បញ្ហា​នីទណ្ឌភាព នៃ​សង្គម​គ្មាន​នីតិរដ្ឋ និង​ចង់​ឃើញ​សង្គម​មាន​យុត្តិធម៌ កើត​មាន​ដ៏​ពិត​ប្រាកដ សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ។»

លិខិតដែលកម្រាស​ពីរ​ទំព័រ និង​ដែល​បាន​សរសេរ​ក្នុង​ថ្ងៃ​ទី​៥ ខែ​ធ្នូ ពី​ពន្ធនាគារ​ព្រៃ​សរ​(ម១)​នេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​បន្ថែម​ថា នីទណ្ឌភាព​នៅ​កម្ពុជា (ភាព​គ្មាន​ទោស ព្រោះ​អ្នក​«ល្មើស»​រួច​ខ្លួន ឯ​អ្នក​«រងគ្រោះ»​ត្រូវ​ជាប់​គុក) កំពុង​កើត​មាន ខណៈ​កម្ពុជា​ខ្លួន​ឯង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...