អតីតនាយករដ្ឋមន្ត្រីបារាំង រងមួយកំផ្លៀងពីយុវជនម្នាក់
បន្ទាប់ពីឈុតឆាក «បាចម្សៅ» កាលពីខែធ្នូកន្លងទៅ នៅរសៀលម្សិលម៉ិញនេះ ជាឈុតឆាក «ទះកំផ្លៀង» ដែលអតីតនាយករដ្ឋមន្ត្រី លោក ម៉ានុយអែល វ៉ាល្ស៍ (Manuel Valls) បានទទួល ពីសំណាក់ពលរដ្ឋបារាំងមួយរូប ដែលទំនងជាខឹងសម្បារ ចំពោះនយោបាយរបស់លោក ក្នុងពេលកន្លងមក។
ក្នុងដំណើរទស្សនកិច្ច ទៅកាន់ក្រុង «Lamballe» (ខណ្ឌ/ស្រុក «Côtes-d'Armor» ស្ថិតក្នុងតំបន់ «Bretagne») ដើម្បីស្វែងរកការគាំទ្រ ក្នុងយុទ្ធនាការបោះឆ្នោតដំបូង នៃការជ្រើសតាំងបេក្ខជនជាផ្លូវការ របស់គណបក្សឆ្វេងនិយម សម្រាប់ការបោះឆ្នោតប្រធានាធិបតីបារាំងនោះ អតីតនាយករដ្ឋមន្ត្រី ត្រូវបានយុវជនម្នាក់ ទះកំផ្លៀងមួយដៃ នៅបន្ទាប់ពីយុវជនរូបនោះ បានឈររង់ចាំស្វាគមន៍ ការមកដល់របស់លោក ជាមួយនឹងអ្នកមានសមានចិត្ត ជាច្រើននាក់ផ្សេងទៀត។
ជាមួយនឹងសកម្មភាពរបស់ខ្លួន យុវជននោះ បានស្រែកឡើងថា៖ «ទីនេះ ជាតំបន់ "Bretagne"» មុននឹងត្រូវភ្នាក់ងារសន្តិសុខ [...]