កូន ហោ ណាំហុង នឹងប្ដឹង«ចំពោះការបរិហារកេរ្ត៍ និងការប្រមាថ»
ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសអង់គ្លេស លោក ហោ ណាំបូរ៉ា បានសរសេរ បង្ហាញការសោកស្តាយ ចំពោះមនុស្ស«មួយក្រុម» ដែលបានប្រើប្រាស់ បណ្ដាញសង្គម ដើម្បីផ្សាយនូវព័ត៌មានមិនពិត បំភ្លៃព័ត៌មានស ទៅជាខ្មៅ និងដើម្បីតែចំណេញនយោបាយខ្លួន តែបោកប្រាស់ប្រជាពលរដ្ឋ។ លោកបានសរសេរ នៅលើជញ្ជាំងគណនីហ្វេសប៊ុកថា ក្រុមលោក សម្រេចចិត្តប្តឹង ចំពោះការបរិហារកេរ្ត៍ និងការប្រមាថ ដែលមិនអាចអត់ឱនឲ្យបាន។
លោក ហោ ណាំបូរ៉ា បានសរសេរថា៖ «លោកអ្នកសម្តែង ហាក់ដូចជាស្គាល់យើងខ្ញុំណាស់ តែធាតុពិត មិនដឹងអ្វីទាំងអស់ ហើយសុទ្ធតែ មិនមែនជាការពិត ឬដឹងហើយ លឺហើយ តែធ្វើបំពាន»។ (សូមអាន ប្រតិកម្មរបស់លោក ហោ ណាំបូរ៉ា នៅក្នុងរូបផ្តិតចេញពីអេក្រង់ហ្វេសប៊ុក នៅខាងក្រោម)។
ប្រតិកម្មរបស់លោក ណាំបូរ៉ា បានកើតឡើង បន្ទាប់ពីរលកចលនាជាតិនិយម ទាក់ទងនឹងព្រំដែនកម្ពុជា-វៀតណាម បានផ្ទុះឡើងយ៉ាងខ្លាំងក្លា នៅក្រោយពេលដែលឪពុករបស់លោក គឺលោក ហោ ណាំហុង [...]