Posts tagged as "Frontiere"

​ព្រំដែន៖ រាជ​វាំង​បដិសេធ​ពត៌មាន នៃ​ការ​កោះ​មេ​ដឹក​នាំ​បក្ស​ទាំង​បី

​ព្រំដែន៖ រាជ​វាំង​បដិសេធ​ពត៌មាន នៃ​ការ​កោះ​មេ​ដឹក​នាំ​បក្ស​ទាំង​បី

សេចក្តីប្រកាសព័ត៌មាន របស់ព្រះបរមរាជវាំង ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូទទួលបាន ក្នុងថ្ងៃទី២៧ ខែ​កក្កដា នេះ បានលើកឡើងថា មានសារព័ត៌មាន ក្នុងស្រុកមួយចំនួនធំ បានធ្វើការចុះផ្សាយ ដោយស្រង់យក​សម្តី របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលបានមានព្រះបន្ទូលថា «ព្រះមហាក្សត្រគ្រោង នឹងកោះ​ហៅ​មេ​ដឹកនាំ គណបក្សនយោបាយធំៗ ទាំងបី មកប្រជុំពិភាក្សា លើបញ្ហាព្រំដែន...។»

សេចក្តីប្រកាសព័ត៌មានដែល បានចេញក្នុងថ្ងៃទី២៧ ខែកក្កដា នេះបានបន្តទៀតថា៖ «បើមានកិច្ចពិភាក្សា ពី​បញ្ហាសំខាន់ៗ ទាក់ទងនឹងប្រទេសជាតិនោះ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (...) ព្រះអង្គ​នឹង​ពិគ្រោះយោបល់ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុងនាមថ្នាក់ដឹកនាំកំពូល នៃអង្គនិតិប្រតិបត្តិ ហើយព្រះអង្គ ក៏មិនមានទម្លាប់ពិគ្រោះ​យោបល់ ជាមួយ​គណបក្សនយោបាយឡើយ។»

[...]
ព្រះរាជា​គ្រោង​កោះ​មេ​ដឹក​នាំ​៣បក្ស​ចូល​គាល់ និយាយ​រឿង​ព្រំដែន

ព្រះរាជា​គ្រោង​កោះ​មេ​ដឹក​នាំ​៣បក្ស​ចូល​គាល់ និយាយ​រឿង​ព្រំដែន

បញ្ហាព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង អាចនឹងត្រូវព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី កោះមេដឹកនាំគណបក្សនយោបាយ ចំនួន៣ ឲ្យចូលគាល់ ដើម្បីពិភាក្សាករណីនេះ។ នេះបើតាម ការអះអាង​របស់ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ នៅក្នុងការជួប ជាមួយ​ក្រុម​យុវជន​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ព្រឹក​​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៥។

ប្រធានគណបក្សហ្វុនស៊ីនប៉ិច បានមានបន្ទូល ក្នុងឱកាសនោះថា គម្រោងកោះហៅចូលគាល់នេះ នឹងធ្វើ​ឡើង ដោយសារព្រះមហាក្សត្រ ក៏មាន​ព្រះរាជ​តួនាទី​ ក្នុង​ការ​ថែរក្សា ​បូរណភាព​ទឹកដីដែរ។ ព្រះអង្គម្ចាស់បាន​ស្រង់ ព្រះរាជបន្ទូលរបស់ព្រះរាជា មកថ្លែងឲ្យដឹងថា៖ «ឮ​ថា លោក​ (ព្រះរាជា) ចង់​អញ្ជើញ​ថ្នាក់ដឹកនាំ ​នៃ​​គណបក្ស​ធំ​ទាំង​៣ ដើម្បី​ផ្ដល់​យោបល់ ​ថ្វាយ​ព្រះអង្គ​អំពី​បញ្ហា​បូរណភាព​ទឹកដី»។

គាំទ្រឲ្យផ្អាក ការបោះបង្គោលព្រំខណ្ឌសីមា...

ព្រះអង្គម្ចាស់ [...]

សុខ ទូច៖ កុំ​យក​រឿង​ព្រំដែន ធ្វើ​«ចំណី»​នយោបាយ (vdo)

សុខ ទូច៖ កុំ​យក​រឿង​ព្រំដែន ធ្វើ​«ចំណី»​នយោបាយ (vdo)

សូមអ្នកនយោបាយទាំងអស់ ជៀសឲ្យឆ្ងាយ ពីបញ្ហាយករឿងព្រំដែន ជារឿងរបស់ជាតិទាំងមូម មកធ្វើជា​រឿង​កំប្លុកកំប្លែង ដើម្បីតែចំណេញនយោបាយរបស់ខ្លួន។ នេះជាសារ ដែលលោក សូខ ទូច អ្នកវិភាគនយោបាយ និងជាប្រធានក្រុមការងារស្រាវជ្រាវ បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការប្រមូលឯកសារ ពាក់ព័ន្ធបញ្ហាព្រំដែន កម្ពុជា-វៀតណាម នៅរាជបណ្ឌិតសភា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ។

លោកបានថ្លែងឡើងថា បញ្ហា«ព្រំដែន» មិនមែនជាបញ្ហា របស់បុគ្គលណាម្នាក់ មិនមែនជាបញ្ហា របស់​លោក​​នាយករដ្ឋមន្រ្តីហ៊ុនសែន ហើយក៏មិនមែនជាបញ្ហា របស់គណបក្សប្រឆាំងដែរ តែជាបញ្ហារបស់ជាតិ​កម្ពុជា​ទាំង​មូល ជាបញ្ហារបស់រដ្ឋសភាកម្ពុជា។ លោក សុខ ទូច បានបង្ហាញការខកចិត្ត ចំពោះគណបក្សសង្គ្រោះជាតិ ដែល​តែងតែប្រកាសក្តែងៗថា បានទទួល ឬចម្លងផែនទី ពីប្រទេសបារាំង សម្រាប់ការប្រើប្រាស់ជាក់ស្តែង តែ​ផ្ទុយទៅវិញ មានត្រឹមតែក្នុងអាយផែត (iPad) ប៉ុណ្ណោះ។ [...]

ផៃ ស៊ីផាន៖ សូម សម រង្ស៊ី មេត្តា​បង្ហាញ​ផែនទី​ជា​សាធារណៈ​មក

ផៃ ស៊ីផាន៖ សូម សម រង្ស៊ី មេត្តា​បង្ហាញ​ផែនទី​ជា​សាធារណៈ​មក

បើមានផែនទី ហេតុអ្វីក៏មិនប្រកាសចេញជាផ្លូវការ? តែផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិ ហាក់ដូចជាកំពុង​ប្រើ​ស្រមោល នៃផែនទីទាំងនេះ ដើម្បីជាកលឧបាយអ្វីមួយ។ នេះជាអ្វី ដែលគេអាចអានបាន នៅលើ​គណនេយ្យ​ហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្ដីការគណរដ្ឋមន្ត្រី ដ៏ល្បី​ឈ្មោះ ដែល​ស្នើសុំឲ្យប្រធានគណបក្សសង្គ្រោះជាតិ គួរតែមានសេចក្ដី«ថ្លៃថ្នូ» បង្ហាញផែនទី ដែល​គណបក្ស​នេះ​ប្រកាស​ថា ខ្លួនមានពីប្រទេសបារាំង។

លោក ផៃ ស៊ីផាន បានសរសេរ នៅលើជញ្ជាំងគណនេយ្យហ្វេសប៊ុក របស់លោកថា៖ «ឯកឧត្តម សម រង្ស៊ី ត្រូវតែមានសេចក្តីក្លាហាន និងសុចរិត»។ លោកបានសរសេរបន្តថា៖ «ការបង្ហាញផែនទីរបស់ ឯកឧត្តម សម រង្ស៊ី ជាកាតព្វកិច្ច និងសេចក្តីថ្លៃថ្នូរ ក្នុងការបង្ហាញផែនទីអ្វី ដែលជាអំណៈអំណាង និងអ្វី ដែលបង្កឲ្យប្រជា​ពលរដ្ឋខ្មែរ ដែលលោកខំយ៉ាងសស្រាក់សស្រាំ ក្នុងការតាមដាន ក៏ដូចជាចុះទៅជាក់ស្តែង ដល់កន្លែង [...]

អាជ្ញាធររង​ការ​ចោទ ថា​បាន​ត្រៀម​កម្លាំង​បង្ក​ហិង្សា​នៅ​ព្រំដែន

អាជ្ញាធររង​ការ​ចោទ ថា​បាន​ត្រៀម​កម្លាំង​បង្ក​ហិង្សា​នៅ​ព្រំដែន

ទន្ទឹមនឹងការអះអាង ថាបេសកម្មចុះមើល បង្គោលព្រំដែនលេខ២០៣ រវាងប្រទេសកម្ពុជា និងវៀតណាម ជា​ភាពជោគជ័យមួយនោះ តែតំណាងរាស្រ្ត មណ្ឌលស្វាយរៀង មកពីគណបក្សសង្គ្រោះជាតិ នៅតែបាន​អះអាង​ថា ដំណើរឆ្ពោះ ទៅត្រួតពិនិត្យ បង្គោលព្រំដែន បានរងនូវការរារាំង ឬការប៉ុនប៉ងបង្កហិង្សា ពីសំណាក់មនុស្ស របស់អាជ្ញាធរខេត្តទាំងនោះក្តី។

លោក រៀល ខេមរិន្ទ្រ បានថ្លែងអះអាង ដូច្នេះ ទៅកាន់ក្រុមអ្នកសារព័ត៌មាន សកម្មភាពត្រៀមហិង្សា ត្រូវ​បាន​ត្រៀមរៀបចំ រួចជាស្រេច ហើយមនុស្សទាំងនោះ ត្រូវបានរៀបចំឡើង ដោយអាជ្ញាធរ។ លោកថា នេះមិន​មាន​អ្វី គួរឲ្យភ្ញាក់ផ្អើលឡើយ ព្រោះវាជារូបភាពចាស់ ធ្លាប់កើតមាន ហើយអ្នកណាក៏គេបានដឹង និងបានលឺដែរ។ លោកថា អ្វីដែលខុសនោះ នៅត្រង់ថា វាខុសមុខមនុស្ស ទីតាំង និងចំនួនមនុស្សប៉ុណ្ណោះ។

តំណាងរាស្ត្រ មកពីគណបក្សប្រឆាំង បានបន្តថា បើទោះជាមានមនុស្សមួយក្រុមនោះ មករារាំងដំណើរ របស់​ពួកលោក តែលោកនៅតែអាចបន្តរ ដំណើររបស់ខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...