«ក្លោងទ្វារ"អង្គរសង្ក្រានឆ្នាំ២០១៥" ជាស្នាដៃគ្មានជំនាញ»
តើក្លោងទ្វារ «អង្គរសង្ក្រាន ឆ្នាំ២០១៥» យកតាមរចនាបទអ្វី? ក្លោងទ្វារនេះ បានសាងសង់ឡើង ដោយមានសរសរស្គមៗ ចំនួនពីរសងខាង ដើម្បីទ្រ ប្រអប់ចតុកោណដ៏វែងមួយ។ នៅពីលើប្រអប់ចតុកោណវែងនេះ គេបានបន្តុបបន្ថែម នូវរូបសញ្ញាមួយ និងអក្សរ«អង្គរសង្ក្រាន» អមសងខាងដោយ រូបសត្វពពែពីរក្បាល។ ក្លោងទ្វារនេះ ត្រូវបានគេលាបពណ៌ឲ្យ យ៉ាងច្រើនចម្រុះពណ៌។ ពលរដ្ឋមួយចំនួន និងបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម បានហៅក្លោងទ្វានោះ ថាជាក្លោងទ្វារយករចនាបទវៀតណាម ដោយក្រុមយុវជនអ្នករៀបចំកម្មវិធី ឈ្មោះ «សហភាពសហព័ន្ធយុវជនកម្ពុជា» ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានសុំយោបល់ ពីអតីតមន្ត្រីជំនាញមួយរូប មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោក វ៉ា រឿន ដែលកំពុងរស់នៅ ក្នុងប្រទេសបារាំង ដើម្បីធ្វើការបកស្រាយ ពីក្លោងទ្វារដ៍ពិសេសនេះ។ សូមតាមដានកិច្ចសម្ភាស [...]