Posts tagged as "Accident routiere"

ត្រាំង អ៊ីតឹក៖ ក្នុង​ម៉ូតូ​មួយ​អនុញ្ញាត​ឲ្យ​ជិះ​បាន​បី​នាក់ ម្នាក់​ជា​កូន​ក្មេង

ត្រាំង អ៊ីតឹក៖ ក្នុង​ម៉ូតូ​មួយ​អនុញ្ញាត​ឲ្យ​ជិះ​បាន​បី​នាក់ ម្នាក់​ជា​កូន​ក្មេង

តាមមើលទៅ អ្នក​ចង់​បំបែក​ឯកត្តកម្ម​ខាង​ជិះ​ម៉ូតូ ដាក់​គ្នា​ឲ្យ​ច្រើន​នៅ​កម្ពុជា ទំនង​ជា​លែង​មាន​ឱកាស​ទៀត​ហើយ។ នេះ​បើ​តាម​ច្បាប់​ចរាចរណ៍​ថ្មី ដែល​កំពុង​ដាក់​ឲ្យ​ពិភាក្សា​នៅ​រដ្ឋសភា​ជាតិ។

លោក ត្រាំង អ៊ីតឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​កិច្ច​ប្រជុំ​ពិភាក្សា ស្តី​ពី​សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក នៅ​មន្ទីរ​រដ្ឋសភា​ថា ច្បាប់​ដែល​កំពុង​ដាក់ ឲ្យ​ធ្វើការ​ពិភាក្សា​នេះ បាន​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ អាច​ជិះ​ម៉ូតូ​មួយ​ដែល​មាន​គ្នា​បី​នាក់​បាន និង​មាន​ពាក់​មួក​សុវត្ថិភាព​គ្រប់ៗ​គ្នា។ ប៉ុន្តែ​អ្នក​ដំណើរ​ម្នាក់​ក្នុង​ចំនោម​បី​នាក់​នោះ ត្រូវ​តែ​ជា​កូន​ក្មេង ទើប​អនុញ្ញាត​​ឲ្យ​​ជិះ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រី បង្កឲ្យមានការអបអរពីពលរដ្ឋជាទូទៅ។ ព្រោះកន្លងមក គ្រោះថ្នាក់​ចរាចរណ៍​​បានកើតឡើងមួយភាគ ដោយសារតែអ្នកបើកបរម៉ូតូ [...]

សម រង្ស៊ី ស្នើ​ឲ្យ​មាន​ការ​ដាក់​«ពន្ធនាគារ» ចំពោះ​អ្នក​បើក​បរ​បុក​មនុស្ស​ស្លាប់

សម រង្ស៊ី ស្នើ​ឲ្យ​មាន​ការ​ដាក់​«ពន្ធនាគារ» ចំពោះ​អ្នក​បើក​បរ​បុក​មនុស្ស​ស្លាប់

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​​លើក​ឡើង​​ថា រាល់​គ្រោះ​ថ្នាក់ ដែល​កើត​មក​ពី​ការ​ធ្វើ​ចរាចរណ៍ ព្រោះ​តែ​ភាព​អនាធិបតេយ្យ ដែល​ចេញ​មក​ពី​បញ្ហា​ពីរ​យ៉ាង មួយ​ការ​មិន​គោរព​ច្បាប់ ទីពីរ គឺ​ការ​គ្មាន​ច្បាប់។

ថ្លែង​ក្នុង​សម័យ​ប្រជុំ​សភា​លើក​ទី៣ នីតិកាល​ទី៥ នៅ​មន្ទីរ​រដ្ឋសភា​ជាតិ កាល​ពី​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០១៤នេះ ប្រធាន​គណបក្ស និង​ជា​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កណ្តាល​រូប​នេះ បាន​បញ្ជាក់​ដូច្នេះ​ថា «បុក​មនុស្ស​ស្លាប់ ឲ្យ​លុយ​មួយ​ពាន់ ពីរ​ពាន់​ដុល្លា ធ្វើ​មើល​ជីវិត​មនុស្ស មាន​តម្លៃ​ស្មើ​នឹង​លុយ​នោះ។ នេះ​ទម្លាប់ ជា​ផ្នត់​គំនិត ជា​វប្បធម៌ ដែល​យើង​មិន​អាច​ទទួល​យក​បាន ដែល​យក​លុយ​ទៅ​ដូរ​យក​ជីវិត​មនុស្ស។ (…) លុយ​នោះ តើ​អាច​គាស់​អ្នក​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ឬ? កុំ​យក​លុយ​ជា​ធំ​ឲ្យ​សោះ។ (…) មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​ដែល​បុក​គេ​ស្លាប់​តាម​រយៈ​ស្រវឹង បើក​លឿន អ្នក​មាន​អំណាច [...]

បង្ហោះ​ម៉ូតូ​មិន​គោរព​ភ្លើង​ស្តុប បង្ក​គ្រោះ​ឲ្យ​របួស​អ្នក​ដទៃ

បង្ហោះ​ម៉ូតូ​មិន​គោរព​ភ្លើង​ស្តុប បង្ក​គ្រោះ​ឲ្យ​របួស​អ្នក​ដទៃ

ករណីគ្រោះថ្នាក់ចររាចណ៍មួយ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ១១ថ្ងៃត្រង់ ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ នៅ​ត្រង់​ស្តុប​អាង​ទឹក​អូឡាំពិក បណ្តាល​ឲ្យ​មាន​របួស​ស្រាល​ទាំង​សង​ខាង។

សាក្សី​នៅ​នឹង​កន្លែង​កើត​ហេតុ បាន​ឲ្យ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ដឹង​ថា ហេតុការណ៍​នេះ​បង្ក​ឡើង​ដោយ ម៉ូតូ​សង់ឌ្រីម​ពណ៍​ខ្មៅ​សេរី​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ CG-8542 បើកបរ​ដោយ​យុវជ​ន​ម្នាក់ (សុំ​មិន​បញ្ចេញ​ឈ្មោះ) ដែល​បើក​មិន​គោរព​ភ្លើង​ស្តុប ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ជ្រុល​ទៅ​បុក ម៉ូតូ​មួយ​គ្រឿង​ទៀត ដែល​កំពុង​បើក​បរ​ក្នុង​ទិសដៅ​ផ្ទុយ​គ្នា។ ម៉ូតូ​មួយ​គ្រឿង​នោះ ម៉ាក​ឃ្លីក​ពណ៍ ស លាយ ខៀវ ពាក់​ស្លាក​លេខ​ព្រះសីហនុ 1B-5004 បើក​បរ​ដោយ យុវតី​មួយរូប បណ្តាល​ម៉ូតូ​ទាំង​ពីរ​ដួល​បោក​នៅ​កណ្តាល​ទ្រូង​ផ្លូវ និង​ម្ចាស់​ម៉ូតូ​ទាំង​សង​ខាង រង​របួស​ស្រាល​ដូច​គ្នា។

ប៉ុន្តែនៅក្នុងហេតុការណ៍នេះ ទាំងយុវជន [...]

រថយន្ត​វីកូ បុក​ម៉ូតូ របួស​ធ្ងន់ នៅ​ក្បែរ​ផ្សារ​ដើម​គរ

រថយន្ត​វីកូ បុក​ម៉ូតូ របួស​ធ្ងន់ នៅ​ក្បែរ​ផ្សារ​ដើម​គរ

គ្រោះថ្នាក់ចររាចរណ៍​មួយ​បាន​កើត​ឡើង នៅ​វេលា​ម៉ោង​១១​និង​២នាទី នៅ​ថ្ងៃ​ទី​១៩​ខែ​វិច្ឆិកា នៅ​ផ្លូវ​៣៣៦ កែង​នឹ​ង​ផ្លូវ​ឈូក​ទិព្វ ឬ​ឡាក់គី​ស្តា នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ដែល​បង្ករ​ដោយ​រថយន្ត​ម៉ាក តូយ៉ូតា វីកូ ពណ៌​ប្រផេះ​ពាក់​ផ្លាក​លេខ​ ភ្នំពេញ​2K-9479បាន​បុក​ជា​មួយ​ម៉ូតូ​សង់ឌ្រីម​ សេរី​២០១៤ ដែល​ពាក់​ផ្លាក​លេខ​ ភ្នំពេញ​CS-2606។ គ្រោះ​ថ្នាក់​នេះ បាន​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​នៅ​ខាង​ក្រោយ​មួយ​រូប ត្រូវ​របួស​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ។

សាក្សីនៅនឹងកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា​ រថយន្ត​បង្ក​គ្រោះ​ថ្នាក់ បើក​បរ​ពី​លិច​ទៅ​កើត ចំណែក​ម៉ូតូ​រងគ្រោះ​បើក​បរ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង មក​ដល់​ចំណុច​ផ្លូវ​បំបែក រថយន្ត​ដែល​រត់​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ចាប់​ហ្វ្រាំង​ឡាន​មិន​ទាន់ បាន​បុក​ជា​មួយ​ម៉ូតូ​បណ្តាល​ឲ្យ​អ្នកស្រី នួន ហ៊ី ដែល​ជិះ​នៅ​ខាង​ក្រោយ [...]

ម៉ូតូ​ស្កុបពី ជល់​ម៉ូតូ​សង់​ឌ្រីម របួស​ធ្ងន់​ទាំង​ព្រឹក

ម៉ូតូ​ស្កុបពី ជល់​ម៉ូតូ​សង់​ឌ្រីម របួស​ធ្ងន់​ទាំង​ព្រឹក

នៅម៉ោង៦នឹង៣០នាទី ព្រឹក​ថ្ងៃ​ច័ន្ទ​ទី១៧​ ខែ​វិច្ឆិកា ឆ្នាំ២០១៤​នេះ មាន​ករណី​គ្រោះថ្នាក់​ចររាចរណ៍​មួយ បាន​កើត​ឡើង​នៅ​ផ្លូវ​៥៩៨សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ រវាង​ម៉ូតូ​និង​ម៉ូតូ បណ្តាល​ឲ្យ​អ្នក​បើកបរ​រង​របួស​ធ្ងន់ និង​ស្រាល។

តាមប្រភពពត័មាន នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​ស្កូបពី ពណ៍​ផ្កា​ឈូក​ពាក់​ស្លាក​លេខ​ ភ្នំពេញ1AV-1835 បាន​បើកបរ​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដែល​បញ្ច្រាស​ទិស​ដៅ​ពី​គេ។ រំពេច​នោះ​ម៉ូតូ​ស្កូបពី បាន​បត់​ចូល​គ្លីនិក​ព្យាបាល​មួយ​យ៉ាង​លឿន ដោយ​មិន​បាន​ប្រើ​ភ្លើង​សញ្ញា​អ្វី​ទាំង​អស់ ហើយ​បានបុក​ជា​មួយ​នឹង​ម៉ូតូឌ្រីម ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ក្រចេះ​1B-0663 ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​​ពេញ​ទំហឹង បណ្តាល​ឲ្យ​អ្នក​បើកបរ​ម៉ូតូឌ្រីម​បាក់​ជើង​ខាង​ស្តាំ ចំនែក​ឯ​ម្ចាស់​ម៉ូតូ​ស្កូបពី​រង​របួស​ស្រាល។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...