នាវាដឹកទំនិញជ្រុលល្បឿនបុកច្រាំងនិងក្រុងបុរាណ នៅ អ៊ីស្តង់ប៊ូល
ទីភ្នាក់ងារព័ត៌មាន «Deniz Haber» ដែលមានជំនាញ ខាងកិច្ចការនាវាចរណ៍ បានរាយការណ៍ថា នាវាឈ្មោះ «Vitaspirit» ដែលមានប្រវែងបណ្ដោយ ដល់ទៅ២២៥ម៉ែត្រ បានប្រែក្លាយជាយាន ដែលគ្រប់គ្រងលែងបាន ព្រោះមូលហេតុបច្ចេកទេស មុននឹងទៅបុកច្រាំង និងអាគារលំនៅដ្ឋានមួយចំនួន ដែលស្ថិតនៅជាប់ច្រកសមុទ្រ «Bosphore» ដែលភ្ជាប់សមុទ្រខ្មៅ មកសមុទ្រមេឌីទែរ៉ាណេ។
ហេតុការណ៍បានកើតឡើង នៅពេលនាវាខាងលើ បានឆ្លងកាត់ និងជ្រមុជខ្លួន នៅខាងក្រោម ស្ពាន «Fatih Sultan Mehmet» ដែលជាស្ពានភ្ជាប់ទ្វីបពីរ គឺទ្វីបអ៊ឺរ៉ុប និងអាស៊ី។
អាគារបុរាណមួយ ដែលត្រូវបានលាបពណ៌ក្រហម ត្រូវបាននាវាបុក បង្កការខូចខាតអស់មួយភាគ។ លំនៅដ្ឋាន និងអាគារនៅទីនោះ ជាសំណង់បុរាណ ដែលអាគារខ្លះ ត្រូវបានសាងសង់ឡើង តាំងពីសម័យចក្រភព អូតូមង់ ក្នុងសតវត្សន៍ទី១៩។ អាគារភាគច្រើន គ្មានមនុស្សរស់នៅទេ តែគេទុកសម្រាប់ជួល ដើម្បីរៀបចំជាកម្មវិធីពិសេសៗ ដូចយ៉ាងអាពាហ៍ពិពាហ៍ [...]