បាយ៉ឺន បណ្ដេញគ្រូបង្វឹកចោល បន្ទាប់ពីប្រកួតចាញ់ ប៉ារីស
«ការចេញប្រកួត របស់ក្រុមរបស់យើង រាប់តាំងពីចាប់ផ្ដើមរដូវកាលថ្មី មិនបានឆ្លើយតប នឹងការទន្ទឹងរង់ចាំរបស់យើង។ ហើយការប្រកួតទល់នឹងក្រុមប៉ារីស (Paris Saint-Germain) បានបង្ហាញកាន់តែច្បាស់ទៀត ថាយើងចាំបាច់ ត្រូវធ្វើការសម្រេេចចិត្ត។» នេះ ជាការប្រកាសរបស់លោក «Karl-Heinz Rummenigge» នាយកក្រុមបាល់ទាត់ បាយ៉ឺន មូនិឆ (Bayern Munich) នៃទីក្រុងមូនិឆ ប្រទេសអាល្លឺម៉ង់ ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមបាល់ទាត់ ដែលចេញផ្សាយ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោក កាឡូ អង់សេឡូទី (Carlo Ancelotti) គ្រូបង្វឹកជាតិអ៊ីតាលី អាយុ៥៨ឆ្នាំ បានឡើងធ្វើជាគ្រូបង្វឹកក្រុម បាយ៉ឺន ជំនួសលោក ប៉េប ហ្គ័រឌីយ៉ូឡា (Pep Guardiola) កាលពីដើមរដូវកាលកន្លងទៅ។ ក្នុងរយៈពេល មួយឆ្នាំជាងមកនេះ លោកបានធ្វើឲ្យក្រុម បាយ៉ឺន ទទួលបានជាជើងឯក នៅក្នុងការប្រកួតអាជីព (ដោយបូកពិន្ទុ) របស់ប្រទេសអាល្លឺម៉ង់ តែក្រុមបាយ៉ឺន [...]