រំជួលចិត្ត៖ រៀបអាពាហ៍ពិពាហ៍ មុននឹងស្លាប់នៅ១០ម៉ោងក្រោយ (vdo)
អាពាហ៍ពិពាហ៍របស់ពួកគេ បានត្រូវគ្រោងទុកនៅខែកក្កដាខាងមុខ ដើម្បីឲ្យចំជាមួយនឹងអាយុ៣០ឆ្នាំ របស់បុរសជាស្វាមី។ តែហេតុការណ៍ ដែលនឹកស្មានមិនដល់មួយ បានកើតឡើង។
រូបថត អាពាហ៍ពិពាហ៍ នៅមន្ទីរពេទ្យ។ (រូបថតផ្ដិតពីវីដេអូ)
ជីវិត - នៅចុងខែនេះ រ៉ូវដេន (Rowden) អាយុ២៩ឆ្នាំ តម្រូវចូលព្យាបាលថ្លើម ដែលរងគ្រោះដោយជម្ងឺមហារីក ដ៏រ៉ាំរ៉ៃ និងឈានមកដល់ដំណាក់កាលចុងក្រោយ។ ជាមួយនឹងស្ថានភាសុខភាព របស់បុរសជាតិហ្វីលីពីនរូបនេះ ដែលអាចនឹងមានការប្រែប្រួលយ៉ាងឆាប់រហ័សនោះ ញាតិមិត្តនិងជាពិសេសគូរស្នេហ៍របស់ រ៉ូវដេន បានបំពេញនូវបំណងចុងក្រោយមួយ ឲ្យបុរសដ៏អភ័ព។
បំណងចុងក្រោយរបស់ រ៉ូវដេន គឺបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង ស្ត្រីប្រចាំជីវិតរបស់នាយ កញ្ញា [...]