ប៉ែន ចំរ៉ុង រង៣ជើងព្រោះលួចទាក់ទង ភិន សុដាលីស?
សារពត័មានក្នុងស្រុកមួយឈ្មោះ ហ្វ្រេសញូ បានរាយការណ៍ថា ហេតុការណ៍ ដែលលោកចាងហ្វាងផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន បានវាយលោក ប៉ែន ចំរ៉ុង នេះ បានកើតឡើង នៅប្រមាណវេលាម៉ោង ២២យប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅខណ្ឌសែនសុខ នៅពេលដែលលោក ប៉ែន ចំរ៉ុង បានជូនកូនស្រីរបស់លោក ត្រលប់មកផ្ទះវិញ។
នៅពេលដែលឃើញកូនស្រី និងលោក ចំរ៉ុង មានទំនាក់ទំនង«ប្លែកៗ» ខុសពីមិត្តធម្មតា លោកបានប្រាប់ឲ្យអ្នកទាំងពីរ (ចំរ៉ុងនិង ដាលីស) ឈប់ទាក់ទងគ្នា ហើយបានរំលឹករឿងនេះ ជាច្រើនដងមកហើយ។ តែពួកគេ នៅតែលួចទាក់ទងគ្នាទៀត ទើបលោក សុភិន បានប្រើវិធីសាស្ត្រ ដ៏ពិសេសមួយ នោះគឺ«ទាត់»លោក ប៉ែន ចំរ៉ុង ដើម្បីគំរាមតារាប្រុស ឲ្យឈប់ទាក់ទងកូនស្រីទៀត។ លោក សុភិន បានបញ្ជាក់ទៀតថា កូនស្រី របស់លោកមានគូដណ្តឹងហើយ ត្រៀមចូលរោងការ នៅបំណាច់ឆ្នាំនេះ។
លោក អ៊ិន សុភិន និយាយប្រាប់ក្រុមអ្នកសារព័ត៌មាន នៅភូមិគ្រឹះរបស់លោក នៅថ្ងៃទី២៧ ខែសីហានេះថា៖ [...]