របៀបអភិវឌ្ឍន៍ខ្លួនឯង ជាមួយនឹង ៥១ចំណុច
ដរាបណា លោកអ្នកនៅមានជីវិតនៅឡើយ នោះលោកអ្នកនៅតែមានសមត្ថភាព ទទួលយកនូវការផ្លាស់ប្តូរ និងការអភិវឌ្ឍ ដដែល។ លោកអ្នកអាចធ្វើអ្វីមួយ តាមដែលលោកអ្នកចង់ ឬក៏អាចក្លាយទៅជាមនុស្សមួយប្រភេទ តាមដែលលោកអ្នក ចូលចិត្ត។
សូមលោកអ្នកព្យាយាមស្តាប់មតិ យោបល់ល្អៗ ជាពិសេសគំនិតបែបវិជ្ជមានទាំងឡាយ របស់អ្នកដទៃ ដែលអាចជួយលោកអ្នកឲ្យមានការអភិវឌ្ឍន៍ តាមរយៈការយកវិធីសាស្ត្រទាំងអស់នោះ មកអនុត្តក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់លោកអ្នក។
ដើម្បីឲ្យមានការអភិវឌ្ឍ ជាប្រចាំលោកអ្នកគួរព្យាយាម ហ្វឹកហាត់តាមវិធីសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
១. សូមទទួលយក នូវការទទួលខុសត្រូវផ្ទាល់ខ្លួន ដើម្បីឲ្យមានការរីកចម្រើន សម្រាប់លោកអ្នក ពោល គឺគ្មាន អ្នកណាម្នាក់ [...]