Posts tagged as "Election 2018"

ជូឡុង សូមូរ៉ា កំពុង​នៅ​សភា​អ៊ឺរ៉ុប​ដែល​​អនុម័ត្រ​ច្បាប់​ដាក់​​វិធានការ​លើ​កម្ពុជា

ជូឡុង សូមូរ៉ា កំពុង​នៅ​សភា​អ៊ឺរ៉ុប​ដែល​​អនុម័ត្រ​ច្បាប់​ដាក់​​វិធានការ​លើ​កម្ពុជា

សេចក្ដីស្នើច្បាប់«បន្ទាន់»មួយ ដែលត្រូវបានដាក់ចូល ទៅកាន់សភាអ៊ឺរ៉ុប កាលពីថ្ងៃទី១២ ខែកញ្ញាម្សិលម្ងៃ ទំនងជាត្រូវអនុម័ត្រក្នុងថ្ងៃនេះ ដោយសមាជិកសភាអ៊ឺរ៉ុប មកពីច្រើនប្រទេស។ ហើយភរិយាលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង គឺអ្នកស្រីតំណាងរាស្ត្រ ជូឡុង សូមូរ៉ា រួមនិងប្រតិភូមកពីគណបក្សសង្គ្រោះជាតិ មួយចំនួនទៀត កំពុងមានវត្តមាន នៅទីនោះ (ក្នុងក្រុងស្ត្រាស្បួរ ប្រទេសបារាំង) ក្នុងនាមជាអ្នកសង្កេតការណ៍។

លោក «Umberto Gambini» តំណាងរាស្ត្រ - សមាជិកសភាអ៊ឺរ៉ុបមួយរូប មកពីប្រទេសអ៊ីតាលី បានបង្ហោះនៅលើទំព័រទ្វីសធើររបស់លោក នូវរូបភាពរបស់អ្នកស្រីតំណាងរាស្ត្រ និងមន្ត្រីកម្ពុជាទាំងនោះ ចំនួនពីរសន្លឹក ដែលកំពុងអង្គុយ នៅលើកៅអី ផ្នែកខាងក្រោយ នៃសាលប្រជុំរបស់សភាអ៊ឺរ៉ុប។ លោក «Umberto Gambini» បានសរសេរអមនឹងរូបថតនោះថា៖ «ថ្ងៃនេះ សភាអ៊ឺរ៉ុប នឹងបោះឆ្នោតសម្រេច លើច្បាប់"ដ៏ខ្លាំង"មួយ ហើយយើងសូមស្វាគមន៍ [...]

សភា​អ៊ឺរ៉ុប​ត្រៀម​សម្រេច​ច្បាប់មួយ ចាត់​វិធានការ​លើ​ព្រឹត្តិការណ៍​នយោបាយ​ចុង​ក្រោយ នៅ​កម្ពុជា

សភា​អ៊ឺរ៉ុប​ត្រៀម​សម្រេច​ច្បាប់មួយ ចាត់​វិធានការ​លើ​ព្រឹត្តិការណ៍​នយោបាយ​ចុង​ក្រោយ នៅ​កម្ពុជា

ច្បាប់«បន្ទាន់»មួយ ជុំវិញព្រឹត្តិការណ៍នយោបាយ​ចុងក្រោយ នៅក្នុងប្រទេសកម្ពុជា ទំនងជាត្រូវបានសម្រេច ក្នុងថ្ងៃនេះ បន្ទាប់ពីត្រូវបានក្រុមអ្នកតំណាងរាស្ត្រអ៊ឺរ៉ុប ចំនួន២៨នាក់ ស្នើចូលទៅកាន់សភាអ៊ឺរ៉ុប កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលម្ងៃ។

លោក​ «Umberto Gambini» តំណាងរាស្ត្រ - សមាជិកសភាអ៊ឺរ៉ុបមួយរូប មកពីប្រទេសអ៊ីតាលី ដែលបានចូលរួមស្នើច្បាប់នេះ បានថ្លែង​នៅលើ​ទំព័រទ្វីសធើរ របស់លោកថា ប្រមុខការទូតអ៊ឺរ៉ុប អ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី (Federica Mogherini) ដែលជាតំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និងនយោបាយសន្តិសុខ បានជជែកយ៉ាង​ផុលផុស ក្នុងរាត្រីទី១៣ ចូលទី១៤ ខែកញ្ញា ពីសំណើរច្បាប់ខាងលើ ហើយនៅថ្ងៃទី១៤ ខែកញ្ញានេះ សភាអ៊ឺរ៉ុបនឹងបោះឆ្នោតសម្រេច។ លោកបានហៅច្បាប់នេះថា ជាច្បាប់ដ៏«ខ្លាំង»មួយទៀត ទៅលើករណីចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ [...]

ហ៊ុន សែន គម្រាម​រំលាយ CNRP ចោល

ហ៊ុន សែន គម្រាម​រំលាយ CNRP ចោល

«បើអំពើក្បត់ជាតិនេះ ត្រូវបានផ្សំគំនិត ដោយក្របខណ្ឌបក្សទាំងមូល (...) បក្សនោះ ក៏នឹងត្រូវទទួលរង នូវការដាក់ពិន័យខាងផ្នែកច្បាប់ គឺរំលាយគណបក្សនយោបាយនេះ ចោលតែម្ដង» នេះ ជាការថ្លែងឡើង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំហាននយោបាយថ្មីមួយទៀត គម្រាមរំលាយគណបក្សសង្គ្រោះជាតិចោល ប្រសិនណាជាគណបក្សនេះ ឬក៏ក្រុមសមាជិក នៃគណបក្សនេះ នៅតែបន្តគាំទ្រប្រធានគណបក្ស លោក កឹម សុខា ដែលត្រូវបានរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ជាជនក្បត់ជាតិ ឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញកម្ពុជា។

ការថ្លែងរបស់លោក ហ៊ុន សែន ទំនងជាចង់ឆ្លើយតប ទៅនឹងការប្រកាសជាផ្លូវការ របស់គណបក្សសង្គ្រោះជាតិ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលម៉ិញ អះអាងថាខ្លួន នៅតែចាត់ទុកលោក កឹម សុខា ថាជាប្រធានគណបក្សខ្លួនដដែល បើទោះជាមេដឹកនាំគណបក្សរូបនេះ កំពុងស្ថិតក្រោមការឃុំខ្លួនក៏ដោយ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ [...]

កាណាដា​ប្រាប់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​នីតិរដ្ឋ​និង​សិទ្ធិ​ពលរដ្ឋ

កាណាដា​ប្រាប់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​នីតិរដ្ឋ​និង​សិទ្ធិ​ពលរដ្ឋ

នៅថ្ងៃនេះ ប្រទេសកាណាដា បានរួមគ្នាជាមួយប្រទេសធំៗ នៅក្នុងពិភពលោក ដើម្បីធ្វើការក្រើនរំលឹក ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យគោរពនីតិរដ្ឋ និងសិទ្ធិរបស់ប្រជាពលរដ្ឋ នៅបន្ទាប់ពីហេតុការណ៍ នៃការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ កាលពីព្រឹកទៀបភ្លឺ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លង មក។ សេចក្ដីថ្លែងការណ៍មួយ របស់ក្រសួងការបរទេសកាណាដា បានសរសេរឲ្យដឹងថា ការចាប់ខ្លួននោះ បានបង្ហាញ ពី«ដំណើរការប្រជាធិបតេយ្យ ដ៏គួរឲ្យភ្ញាក់ផ្អើល» របស់ប្រទេសកម្ពុជា។

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍នោះទាំងស្រុង (មានជា

អាល្លឺម៉ង់​ព្រមាន​ពី​ការ​បាត់​ភាព​ស្រប​ច្បាប់ សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨

អាល្លឺម៉ង់​ព្រមាន​ពី​ការ​បាត់​ភាព​ស្រប​ច្បាប់ សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨

បន្ទាប់ពីសហភាពអ៊ឺរ៉ុប ចក្រភពអង់គ្លេស និងសាធារណរដ្ឋបារាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក៏បានធ្វើប្រតិកម្ម ជំទាស់នឹងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង នៅកម្ពុជាដែរ។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ ផ្សាយចេញពីអ្នកនាំពាក្យ ក្រសួងការបរទេសអាល្លឺម៉ង់ ដែលស្ថិតក្នុងរដ្ឋធានីប៊ែលឡាំង។

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍នោះ ទាំងស្រុង៖

«រដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សំដែងនូវការព្រួយបារម្ភ ជាពន់ពេក នៅចំពោះការចាប់ខ្លួន មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខ ដោយរំលោភ លើអភ័យឯកសិទ្ធិសភារបស់លោក នៅក្នុងប្រទេសកម្ពុជា»។

«ព្រឹត្តិការណ៍ចុងក្រោយ ដែលបានកើតឡើងនៅកម្ពុជា ដូចជា ឧបសគ្គជាច្រើន ដែលធ្វើឡើង ប្រឆាំងនឹងអង្គការសង្គមស៊ីវិល - [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...