CNRP ឲ្យជម្រើសពីរសម្រាប់ ហ៊ុន សែន
«បើលោក ហ៊ុន សែន មិនងាកមករកផ្លូវប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញទេនោះ មានន័យថា លោក ហ៊ុន សែន សម្រេចចិត្តយកសុខុមាលភាព និងវិបុលសុខរបស់ប្រជាពលរដ្ឋខ្មែរ មកប្រថុយនឹងគ្រោះថ្នាក់»។ នេះ ជាជម្រើសពីរ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានគណបក្សសង្គ្រោះជាតិ លើកឡើង នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់គណបក្ស។
សេចក្ដីថ្លែងការណ៍ របស់គណបក្សប្រឆាំង ដែលទើបនឹងចេញផ្សាយ នៅមុននេះ បានសរសេរសាទរ សេចក្ដីថ្លែងការណ៍រួម របស់ប្រទេសចំនួន ៤៥ នៅក្នុងកិច្ចប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ជុំវិញជំហររបស់ប្រទេសទាំងនេះ ព្រមានមិនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោតជាតិ ក្នុងពេលខាងមុខ ប្រសិនណា ជាគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិ ចូលរួមទេនោះ។
គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ ដោយអំណាចសាលដីកា ដ៏ចម្រូងចម្រាស់ របស់តុលាការកំពូល កាលពីពាក់កណ្ដាល ខែវិច្ឆិកានោះ [...]