Posts tagged as "William Heidt"

ផៃ ស៊ីផាន៖ ការ​លើក​ឡើង​របស់​ស្ថានទូត​អាមេរិក «មិន​ត្រឹមត្រូវ»

ផៃ ស៊ីផាន៖ ការ​លើក​ឡើង​របស់​ស្ថានទូត​អាមេរិក «មិន​ត្រឹមត្រូវ»

អ្វីដែលស្ថានទូតអាមេរិកលើកឡើង បានធ្វើឲ្យមានការយល់ច្រឡំ និងធ្វើឲ្យយល់ឃើញថា រដ្ឋាភិបាល​កម្ពុជា​ កំពុង​មាន​ជម្លោះ​ជាមួយ​គណបក្សសង្គ្រោះជាតិ។ នេះជាការថ្លែង​សោកស្ដាយ ជួសមុខឲ្យ​រដ្ឋាភិបាល​កម្ពុជា របស់​លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ទៅនឹងសេចក្ដី​ថ្លែងការណ៍ របស់​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា ទាក់ទងនឹងការប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃ​ជា​ប្រធាន​ស្ដីទី) គណបក្សសង្គ្រោះ​ជាតិ នៅថ្ងៃព្រហស្បត្តិ៍ទី២៦ ខែឧសភានេះ។

ព្រឹត្តិការណ៍ចំនួនពីរ បានកើតឡើង នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ រវាងចន្លោះពេលគ្នា តែប្រមាណ​ជា១ម៉ោង​ប៉ុណ្ណោះ។ ព្រឹត្តិការណ៍​ទីមួយ បានកើតឡើងនៅម៉ោងប្រមាណជា ១១ និង៣៥នាទី៖ រថយន្ដ​របស់​លោក កឹម សុខា ត្រូវ​បាន​កង​កម្លាំងប្រដាប់ដោយអាវុធ (ធុនធ្ងន់) គ្រប់ដៃ ឃាត់នៅត្រង់​ចំណុច​ ក្បែរ​សាលា​​ពញា​ហុក លើ​កំណាត់​មហាវិថី​ព្រះនរោត្ដម [...]

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ប្រតិកម្ម​នឹង​ការ​ប៉ុនប៉ង​ចាប់​ខ្លួន កឹម សុខា

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ប្រតិកម្ម​នឹង​ការ​ប៉ុនប៉ង​ចាប់​ខ្លួន កឹម សុខា

ប្រតិកម្មពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានធ្លាក់មកដល់។ ស្ថានទូតប្រទេសមហា​អំណាច​​​ដ៏​ធំ​មួយ​នេះ បានចេញសេចក្ដីថ្លែងការណ៍​នៅល្ងាចថ្ងៃព្រហស្បត្តិ៍នេះ បង្ហាញការព្រួយបារម្ភ​«យ៉ាង​ខ្លាំង»​របស់​​ខ្លួន អំពី​ព្រឹត្តិការណ៍ចុងក្រោយ នៅក្នុងប្រទេសកម្ពុជា ជាពិសេសការប៉ុនប៉ងចាប់ខ្លួន​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​នេះ។

សេចក្ដីថ្លែងការណ៍​របស់ស្ថានទូតអាមេរិក ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូត បាន​សរសេរ​ថា ការដាក់ពង្រាយកងកម្លាំងអាជ្ញាធរ ឡោមព័ទ្ធទីស្នាក់ការកណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ប្រឈម​មុខ​គ្នា ជាមួយនឹងក្រុមអ្នកគាំទ្រ របស់គណបក្សនេះ នៅថ្ងៃទី ២៦ ខែ​ឧសភា បាន​បង្ហាញ​ពី​​ជំហាន​មិន​​សមាមាត្រ និងប្រកបដោយគ្រោះថ្នាក់។

ស្ថានទូតរបស់ប្រទេសមហាអំណាច បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា [...]

«អាមេរិក មិន​បាន​នៅ​ពី​ក្រោយ​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ​ទេ»

«អាមេរិក មិន​បាន​នៅ​ពី​ក្រោយ​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ​ទេ»

នៅក្នុងជំនួបមួយ ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០១៦​នេះ ឯកអគ្គរដ្ឋទូត​អាមេរិក​​ប្រចាំកម្ពុជា លោក វីល្លៀម ហេត (William A. Heidt) បានថ្លែងបដិសេធ ថា​សហរដ្ឋ​អាមេរិក​មិន​បានបញ្ជា ឬស្ថិតនៅពីក្រោយ យុទ្ធនាការស្លៀកពាក់ខ្មៅ ឬ«ថ្ងៃចន្ទពណ៌ខ្មៅ» របស់​ក្រុម​សមាគម​អង្គការ​សង្គម​ស៊ីវិល កាលពីថ្ងៃចន្ទ ទី៩ ខែឧសភាកន្លងមកនេះទេ។ នេះបើតាមការអះអាង របស់​លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន នៅ​ក្រោយ​ពី​ជំនួប​នោះ។

លោក សុន្ទរី បាន​ស្រង់សម្ដីរបស់ឯកអគ្គរដ្ឋទូត ដែលថ្លែងនៅចំពោះ​​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា មក​អះអាង​ថា សហរដ្ឋ​អាមេរិក​បាន​យល់​យ៉ាង​ច្បាស់​ថា អ្វីខ្លះដែលខ្លួនគួរធ្វើ អ្វីខ្លះដែលខ្លួនមិនគួរធ្វើ។ អ្នកនាំ​ពាក្យ​បាន​ថ្លែងឲ្យ​ដឹង​ថា៖ «ឯកឧត្តមអគ្គរដ្ឋទូត បានបដិសេធដាច់ខាត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...