អ្នកស៊ើបអង្កេត៖ យន្ដហោះរ៉ូស្សីត្រូវបាន«បំផ្ទុះ» នៅក្នុងអាកាស
នៅមួយថ្ងៃក្រោយការធ្លាក់យន្ដហោះ អ៊ែរប៊ូស (Airbus A321-200) របស់ក្រុមហ៊ុនបម្រើសេវាកម្មធូរថ្លៃ «Metrojet» របស់ប្រទេសរ៉ូស្ស៊ី នៅក្នុងឧបទ្វីប ស៊ីណាយ ភាគខាងកើត នៃប្រទេសអេហ្សីប ក្រុមអ្នកស៊ើបអង្កេត បានថ្លែងអះអាងថា យន្ដហោះទំនងជាបានបាក់បែក (ឬផ្ទុះ) នៅកណ្ដាលអាកាស មុននឹងយន្ដហោះ បានធ្លាក់មកដល់ដី។
លោក វិចទ័រ សូរ៉ូតឆិនកូ (Viktor Sorotchenko) ជាតិរ៉ូស្សី ដែលជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាល នៃអាកាសចរណ៍ស៊ីវិល ដែលកំពុងធ្វើការស៊ើបអង្កេត ពីករណីធ្លាក់យន្ដហោះនេះ បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរូស្សី ឲ្យដឹងថា យន្ដហោះបានបែកបាក់ខ្លួន នៅក្នុងអាកាស ប៉ុន្តែនៅមិនទាន់ដឹងថា មកពីមូលហេតុអ្វីនៅឡើយ។ លោកបានថ្លែងឡើងថា៖ «បំណែកនិងកំទេចជាច្រើន បានធ្លាក់រប៉ាត់រប៉ាយ នៅលើផ្ទៃក្រឡា ប្រមាណជា២០គីឡូម៉ែត្រការ៉េ»។
យន្ដហោះបានបែកបាក់ នៅកំពស់ដ៏ខ្ពស់...
មកដល់ម៉ោងនេះ [...]