CIA ធ្លាប់ព្រមានពីភេរវកម្មនៅបាសឺឡូន តាំងពី២ខែមុន
ទីភ្នាក់ងារចារកម្មអាមេរិក ហៅកាត់ថា «CIA» បានដឹងជាមុន ពីគម្រោងធ្វើភេរវកម្ម របស់ក្រុមអ៊ីស្លាមនិយមជ្រុល នៅក្នុងក្រុង បាសឺឡូន (Barcelone) និងបានព្រមាននគរបាលតំបន់ កាតាឡូញ (Catalogne) តាំងពីរយៈពេលពីរខែ មុនភេរវកម្មថ្ងៃទី ១៧ ខែសីហាកន្លងទៅនេះ។ សារព័ត៌មាន «El Periodico» របស់ប្រទេសអេស្ប៉ាញ បានរាយការណ៍ថា ការព្រមាននោះ បានបញ្ជាក់ច្បាស់ទៀតថា ទីក្រុងបាសឺឡូន ជាទិសដៅដ៏មានសក្ដានុពលមួយ នៃអំពើភេរវនិយម ហើយចំណុច នៃការវាយប្រហារ អាចទំនងជានៅលើដងវិថី «Ramblas» ដែលសម្បូរដោយទេសចរណ៍។
មិនខុស ពីការព្រមាននោះប៉ុន្មានទេ ព្រោះនៅរសៀលថ្ងៃទី១៧ ខែសីហា រថយន្ដដឹកទំនិញធុនមធ្យមមួយគ្រឿង ត្រូវបានក្រុមភេរវជនបើក ចូលទៅ បំបុកសម្លាប់មនុស្ស យ៉ាងហោច១៣នាក់ និងធ្វើឲ្យរបួសច្រើនជាង១០០នាក់ នៅលើដងវិថីខាងលើនេះ។
នៅក្រោយការវាយប្រហារនោះប៉ុន្មានម៉ោង អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech [...]