កម្ពុជា៖ ឆ្នាំនេះស្រូវធ្លាក់ថ្លៃ
តម្លៃស្រូវ - ឆ្នាំនេះ កសិករខ្មែរមួយចំនួន ត្រូវប្រឈមមុខនឹងការខាតបង់ ព្រោះដោយសារ ផលស្រូវឆ្នាំនេះទទួលបានទិន្នផលទាប ហើយតម្លៃក៏ចុះថោក។ តើមូលហេតុនេះបណ្តាលមក ពីគ្មានតម្រូវការ ឬ ក៏ឈ្មួញទម្លាក់ថ្លៃ?
អ្នកស្រី ស៊ីណាត ជាកសិករមួយរូប នៅខេត្តបាត់ដំបង បានត្អូញត្អែរថា «ឆ្នាំនេះ ខ្ញុំខាតច្រើនណាស់ដោយសារស្រូវចុះថោក»។
លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក បានប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ថា «មូលហេតុនៃការធ្លាក់ (តម្លៃស្រូវ) បណ្តាលមកពី ដោយសាររដូវនេះជារដូវប្រមូលផល ហើយកសិករនាំគ្នាសម្រុកលក់ ម្យ៉ាងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ចុះ នឹងមួយវិញទៀត ដោយកម្ពុជាមិនមានទុនគ្រប់គ្រាន់ ក្នុងការទិញស្រូវស្តុកទុក។»
លោកបានបញ្ជាក់ថែមទៀតថា «ប្រសិនបើស្រូវនៅតែធ្លាក់ថ្លៃ ប្រជាជននឹងមានការខាតបង់ច្រើន ជាពិសេស ប្រជាជនដែលខ្ចីលុយគេអាចប្រឈមមុខ [...]