Posts tagged as "Droits des femmes"

កម្ពុជា៖ អ្នក​ការសែត​​បារាំង Daniel Lainé ជាប់​ទោស​៧ឆ្នាំ​ក្នុង​ពន្ធនាគារ

កម្ពុជា៖ អ្នក​ការសែត​​បារាំង Daniel Lainé ជាប់​ទោស​៧ឆ្នាំ​ក្នុង​ពន្ធនាគារ

អ្នកសារព័ត៌មានបារាំង លោកដានីញ៉ែល ឡេណេ ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ ៧ឆ្នាំដោយ​សាលក្រម​មួយ ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃអង្គារទី២៩ខែមករាកន្លងទៅនេះ ពីបទ«សញ្ចារកម្ម»។ ជាសំនុំរឿងចោទប្រកាន់ ដែលមាន​ទាក់ទងទៅនឹង ឯកសារវីដេអូមួយ ជាបទយកការណ៍ របស់អ្នកសារព័ត៌មានរូបនេះ តាំងពីជិត១០ឆ្នាំ​កន្លង​មកហើយ។


អាគារសាលាដំបូងរាជធានីភ្នំពេញ ក្នុងទីតាំងថ្មី។

លោក ដានីញ៉ែល ឡេណេ (Daniel Lainé) ដែលអវត្តមានក្នុងសវនាការ ធ្លាប់ទទួលទោសដូចគ្នានេះម្ដងរួចហើយ ក្នុង​សំនុំរឿងដដែល កាលពីឆ្នាំ២០១០ តែត្រូវបានលើកយកមក កាត់ទោសសារជាថ្មី ក្នុងថ្ងៃសុក្រទី១១ខែ​មករា​កន្លងមកនេះ ដោយមានវត្ថមានខាងការពារក្ដី របស់អ្នកកាសែតនោះផង។ ចៅក្រមស៊ីន វិសាលបានប្រកាសថា សាលាដំបូងរាជធានី​ភ្នំពេញ បាន«សម្រេចតំកល់សាលក្រម [...]

កម្ពុជា៖ អ្នក​ការសែត​បារាំង Daniel Lainé ជាប់​​ចោទ​ធ្វើ​«សញ្ចារកម្ម»

កម្ពុជា៖ អ្នក​ការសែត​បារាំង Daniel Lainé ជាប់​​ចោទ​ធ្វើ​«សញ្ចារកម្ម»

អ្នកកាសែតបារាំង ដានីញែល ឡេណេ ដែលត្រូវបានកាត់ទោស អោយជាប់ពន្ធនាគារ​៧ឆ្នាំកាលពីឆ្នាំ២០១០ ពីបទ​ធ្វើ​សញ្ចារកម្មនោះ ត្រូវបានកាត់ទោសឡើងវិញ កាលពីថ្ងៃសុក្រកន្លងមកនេះ នៅក្នុងសំនុំរឿងមួយ ទាក់ទងនឹង​ទេសចរណ៍​ផ្លូវភេទ។ មេធាវីរបស់ជនជាប់ចោទ បានបរិហារពីបទចោប្រកាន់នោះ ថា«មិនមានមូលដ្ឋាន»​ច្បាស់​លាស់ ក្នុងការភ្ជាប់​ទៅនឹងបទយកការណ៍ ធ្វើដោយអ្នកកាសែតរូបនេះ កាលពីជិត១០ឆ្នាំមុន។


ស្ត្រីរកស៊ីផ្លូវភេទ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ១៩៩៤។ រូបថត រ៉យទ័រ។

ជនជាប់ចោទ ដានីញែល ឡេណេ (Daniel Lainé) ដែលមិនមានវត្ថមានក្នុងអង្គសវនាការនោះ ត្រូវបានតុលាការ​កម្ពុជា​កាត់ទោស អោយជាប់ពន្ធនាគារ ចំនួន៧ឆ្នាំរួចមកហើយ ក្រោយពីអ្នកកាសែតរូបនេះ បានធ្វើបទយក​ការណ៍​មួយ [...]

ស្រាត ដើម្បីប្រឆាំង នឹងហឹង្សាខាងផ្លូវភេទ នៅទួគី

ស្រាត ដើម្បីប្រឆាំង នឹងហឹង្សាខាងផ្លូវភេទ នៅទួគី

ដើម្បី បញ្ចេញកំហឹង ប្រឆាំងនឹងទារុណកម្ម ជាពិសេស អំពើហឹង្សា តាមផ្លូវភេទ ដែល ស្រ្ដីក្នុងប្រទេសនេះ ជួបប្រទះ ជាញ៉ឹកញាប់ ស្រ្ដីប៉ុន្មាននាក់ នៅក្នុង ខ្សែរវីដេអូនេះ បានស្រាតបញ្ចេញ ខ្លួនទទេផ្នែកខាងលើ ហើយ ចុះក្នុងដងផ្លូវ ធ្វើបាតុកម្ម ដើម្បី ទាមទារអោយមាន ការគោរពសិទ្ធិស្រ្តី ។ ការធ្វើស្ថិតិនាឆ្នាំ ២០១១ កន្លងទៅ បានបញ្ចេញតួលេខ​ថា ក្នុងប្រទេសទួគី ស្រ្ដី ១ភាគ៤  ត្រូវបានគេរំលោភ ឬធ្វើបាប  ស្រ្តីមានផ្ទៃពោះ ១ភាគ១០​ បានរលូតកូន ហើយ ស្រ្តី ៤នាក់ក្នុងមួយថ្ងៃ និងជាមធ្យម ត្រូវបានរងគ្រោះ រហូតដល់ស្លាប់ ។

សូមអញ្ជើញ ទស្សនាខ្សែរវីដេអូ ៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...