តឺនីស៖ ហ្វេដឺរ៉ឺ ឡើងទៅវគ្គ១ភាគ៤ជាបន្ត បន្ទាប់ពីការប្រកួតដ៏តានតឹង
កីឡាករវាយតឺនីស រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) ស្ទើរតែធ្លាក់ចេញពីការប្រកួតរ៉ូឡែន ហ្គារ៉ូស (Roland Garros) ទៅហើយ មុនពេលដែលគាត់អាចវាយបកយកឈ្នះកីឡាករហ្គីលឡេស ស៊ីម៉ុន (Gilles Simon) វិញ ក្នុងការប្រកួត៥សិត នៅឯហ្វ្រិនអូផិន (French Open)។
កីឡាករវាយតឺនីស រ៉ចឺ ហ្វេដឺរ៉ឺ។
កីឡាករសញ្ជាតិស្វីស វ័យ៣១ឆ្នាំ បានយកជ័យជំនះលើកីឡាករបារាំង (ស៊ីម៉ុន) ដោយលទ្ធផល ៦-១, ៤-៦, ២-៦, ៦-២ និង ៦-៣ ធ្វើឲ្យគាត់អាចឡើងទៅកាន់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រជាលើកទី៣៦ ហើយក៏ជាជ័យជំនះលើកទី៩០០ ក្នុងអាជីពរបស់គាត់ដែរ។
បន្ទាប់ពីឆ្លងផុតវគ្គដ៏រន្ធត់នេះ ហ្វេដឺរ៉ឺនឹងត្រូវជួបជាមួយកីឡាករបារាំងមួយរូបទៀត ពោលគឺគាត់ត្រូវតតាំងជាមួយនឹងកីឡាករជូវិលហ្វ្រេដ ធីសុងហ្គា (Jo-Wilfried Tsonga) នៅវគ្គ៨នាក់ចុងក្រោយ។
[...]