ទោះរន្ធត់ត្បិតការ«គ្រវីគូទ»ក៏ដោយ ក៏សុខចិត្តលើកទោសឲ្យដែរ
ការរាំគ្រវីគូទហើយយកកំបេះគូទ មកត្រដុសជាមួយនរណាម្នាក់ ជាសាធារណៈ និងដោយគ្មានការអនុញ្ញាតនោះ គឺជាបទល្មើសខាងផ្លូវភេទមួយ នៅសហរដ្ឋអាមេរិក។ ស្ត្រីម្នាក់ បានធ្វើសកម្មភាពគ្រវីគូទនេះ ដោយមានឃុបឃិត ពីមិត្តភ័ក្រស្រីរបស់នាងមួយរូបទៀត ដាក់បុរសជាគ្រូបង្រៀនម្នាក់ កាលពីថ្ងៃទី៧ ខែតុលា នៅក្នុងផ្សារលក់ទំនិញ នៃស្ថានីយ៍ចាក់ប្រេងមួយ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន (អាមេរិក) ខណៈពួកគេទាំងបីនាក់ កំពុងតម្រង់ជួរគ្នាបង់លុយ នៅទីនោះ និងបានបង្កឲ្យផ្ទុះជារឿងអាស្រូវឡើង។
នៅជាងមួយខែក្រោយមក គឺនៅថ្ងៃទី១០ ខែវិច្ឆិកា ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួន និងរងការចោទប្រកាន់ ពីបទបំពានខាងផ្លូវភេទ ក្នុងដំណាក់កាល់ពី៣ ដោយអាជ្ញាធរអាមេរិក។ មិនមែនជារឿងថ្មីទេ ព្រោះស្ត្រីជាប់ចោទ នាង«Ayanna Marie Knight» ម្នាក់នេះ បានរងការចោទប្រកាន់ ចំនួនពីរដងរួចមកហើយ ទាក់ទងនឹងការធ្វើពេស្យាកម្ម នៅក្នុងរដ្ឋធានីវ៉ាស៊ីតោន និងក្រុង ឡាស [...]