Posts tagged as "CNRP"

មូលហេតុ​«ផ្លូវការ» នៃ​ការ​មិន​វិល​មក​ស្រុក​វិញ របស់ សម រង្ស៊ី

មូលហេតុ​«ផ្លូវការ» នៃ​ការ​មិន​វិល​មក​ស្រុក​វិញ របស់ សម រង្ស៊ី

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាងជាសាធារណៈ នៅថ្ងៃអាទិត្យទី២២ ខែវិច្ឆិកានេះ នូវមូលហេតុចំនួន៣យ៉ាង របស់លោក ក្នុងការមិនវិលត្រឡប់មកមាតុប្រទេសវិញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ដើមសប្ដាហ៍កន្លងមកនេះ។ លោកបានសរសេរ មូលហេតុទាំងនោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដែលមានអត្ថន័យដូចតទៅ៖

១) សុវត្ថិភាពអ្នកគាំទ្រ៖

លោកបានសរសេរថា គណបក្សសង្គ្រោះជាតិទាំងមូល បានសម្រេចចិត្តជា​ឯកច្ឆន្ទ​ ស្នើ​ឲ្យ​លោក​លើក​ពេល​ វិល​​ត្រឡប់​មក​កម្ពុជា មួយ​រយៈ​សិន ដើម្បីបញ្ជៀស​អំពើ​ហិង្សា ដែល​អាច​កើត​ឡើង ​ពេល​លោក​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ហើយដែលអាច​ប៉ះពាល់ ដល់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​នាក់ ដែល​ត្រៀម​ទៅ​ទទួល​លោក ដល់​ព្រលាន​យន្តហោះ។ លោក​បញ្ជាក់ថា នៅខណៈពេល ដែលលោកកំពុង​ធ្វើ​ដំណើរ​ ទៅ​កាន់​ព្រលាន​យន្តហោះអន្តរជាតិ អ៊ីនឆុន (Incheon) [...]

ហោ ណាំហុង ជា​«មេ​គុក​បឹង​ត្របែក»?

ហោ ណាំហុង ជា​«មេ​គុក​បឹង​ត្របែក»?

តាមពិតទៅ ករណីលោក ហោ ណាំហុង មានជាប់ទាក់ទង នឹងគុកបឹងត្របែក ក្នុងរបបខ្មែរក្រហម បាន​កប់​ទៅ​វិញ​បាត់ តាំងពីប៉ុន្មានឆ្នាំមុននេះ ទៅវិញហើយ។ ប៉ុន្តែលោក ហោ ណាំហុង ខ្លួនលោក តាមរយៈលោក​មេធាវី ការ សាវុត្ថ របស់លោកទេ ដែលបានគាស់រឿងនេះមកវិញ ដោយស្នើរទៅតុលាការសាលាដំបូង ឲ្យ​អនុវត្ត​សាលក្រម​ចូលជាស្ថាពរ របស់សាលាឧទ្ទរណ៍ កាលពីឆ្នាំ២០១៣ នោះគឺសុំឲ្យចេញ ដីកា​ឲ្យ​ចាប់​ខ្លួន​លោក សម រង្ស៊ី ដែល​ជា​មេបក្ស​ប្រឆាំង​ធំជាងគេនៅកម្ពុជា។ ការចេញដីកាឲ្យចាប់ខ្លួន លោក សម រង្ស៊ី នេះ មិន​​បាន​ធ្វើ​ឲ្យ​លោក ហោ ណាំហុង ឬគណបក្សប្រជាជនកម្ពុជា ចំណេញប៉ុន្មានឡើយ បើទោះជាក្រុមប្រឆាំង និង​អ្នក​ឃ្លាំ​មើល​ឯករាជ្យ មើលឃើញបែបផ្សេងថា មានរូបភាពបែបនយោបាយ ជាជាងការអនុវត្តច្បាប់​ក៏​ដោយ។

ហេតុអ្វី? ព្រោះលោក សម រង្ស៊ី ដែលបានឈ្នះក្ដី នៅតុលាការកំពូល របស់ប្រទេសបារាំង ទល់នឹងការប្ដឹង​ពី​បទ​បរិហាកេរ្តិ៍ ​របស់លោក ហោ ណាំហុង ករណី«មេគុកបឹងត្របែក» [...]

មន្រ្តី CNRP ថា សម រង្ស៊ី ក្លាយ​ជា​វីរៈបុរស នៅ​ពេល​ដីកា​ច្រើន​រហូត​សែង​​លែង​រួច

មន្រ្តី CNRP ថា សម រង្ស៊ី ក្លាយ​ជា​វីរៈបុរស នៅ​ពេល​ដីកា​ច្រើន​រហូត​សែង​​លែង​រួច

ប្រធានគណបក្សប្រឆាំង ដែលកំពុងរង នូវការស្វែងរកចាប់ខ្លួន ដោយដីកាបង្គាប់ឲ្យចាប់ខ្លួន របស់តុលាការ​រាជធានីនោះ បានរងនូវដីកាកោះហៅមួយទៀត របស់ចៅក្រមស៊ើបសួរ ឲ្យចូលបង្ហាញខ្លួន នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ ក្នុងសាលាដំបូង នៅរាជធានីភ្នំពេញ ជាកំហិត។ ចេញនៅថ្ងៃទី២០ ខែវិច្ឆិកានេះ «ដីកា​បង្គាប់ឲ្យចូលខ្លួន» មានពាក់ព័ន្ធក្នុងសំនុំរឿងសមគំនិត ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារ​សាធារណៈ​ក្លែង និងញុះញង់បង្ក ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម កាលពីថ្ងៃទី១២ ថ្ងៃទី១៣ ខែ​សីហា ឆ្នាំ២០១៥ កន្លងមក។

ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី បានធ្វើការបញ្ចាក់ក្នុងដីកានោះថា៖ «ក្នុង​ករណី​មិនចូលខ្លួន តាមកាលកំណត់ខាងលើនេះទេ យើងនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន ឬដីកាបង្គាប់ឲ្យ​ចាប់​ខ្លួន ទៅតាមច្បាប់»។

ការចេញដីកាឲ្យចូលខ្លួន របស់ចៅក្រមស៊ីបសួរនេះ ត្រូវបានលោក រស់ សួរ [...]

ដីកា​​ចាប់​​ខ្លួន សម រង្ស៊ី អនុវត្ត​ខុស​គោលការណ៍​​អាជ្ញា​អស់​ជំនុំ

ដីកា​​ចាប់​​ខ្លួន សម រង្ស៊ី អនុវត្ត​ខុស​គោលការណ៍​​អាជ្ញា​អស់​ជំនុំ

ក្រុមប្រឹក្សាអ្នកច្បាប់ គណបក្សសង្រ្គោះជាតិ បានលើកឡើងពីទិដ្ឋភាពច្បាប់ ទាក់ទងដីកា បង្គាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី របស់សាលាដំបូងរាជធានីភ្នំពេញ ថាពោរពេញដោយអសុពលភាព ក្នុងការអនុវត្តដីកា ព្រោះ​ការ«មិន»ចោទប្រកាន់ ត្រួតគ្នានឹងទោស និងការ«មិន»អនុវត្តសាលដីកាស្ថាពរ របស់ស្ថាប័នអយ្យការ។

នៅក្នុងឯកសារជំនួយស្មារតី ដែលចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ និងត្រូវបានបង្ហោះ នៅលើ​ទំព័រ​ហ្វេសប៊ុក របស់លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះ បានធ្វើការសន្និដ្ឋានថា៖ «ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួនលោក សម រង្ស៊ី មិនអាចអនុវត្តបានទេ ដោយផ្អែកលើមូលដ្ឋានច្បាប់ (...) ដែលបានបង្ហាញឲ្យឃើញ ពីការរលត់ទៅដោយស្ងៀមស្ងាត់ នៃអំណាចសាលដីកាស្ថាពរ របស់សាលាឧទ្ធណ៍។ (...) គោលការណ៍​អាជ្ញា​អស់ជំនុំ, លោកសម រង្ស៊ី ត្រូវបានទទួលស្គាល់ ដោយស្ថាប័នជាតិធំៗបី គឺ គ.ជ.ប រដ្ឋសភា និងព្រះមហាក្សត្រ។ លោក សម រង្ស៊ី [...]

មតិ​នានា​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា

មតិ​នានា​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា

តើធ្វើយ៉ាងណា ដើម្បីអាចដាក់ការជឿជាក់ និងទុកចិត្តថា ការបោះឆ្នោតនោះ ពិតជាកើតឡើងដោយសេរី ត្រឹម​ត្រូវ យុត្តិធម៌ គ្មានការបង្ខិតបង្ខំ គ្មានការបន្លំ និងគ្មានការកំហែងនោះ? តើនឹងត្រូវធ្វើយ៉ាងណា នៅពេលដែល​លទ្ធផល នៃការបោះឆ្នោតមួយ ត្រូវបានភាគីមួយ ឬច្រើន បង្ហាញពីភាពមិនអាចទទួលយកបាន ហើយធ្វើការ​ប្តឹងតវ៉ា និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញនោះ?

តើយន្តការ និងសុច្ចករ នៃការបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខ អាចនឹងមានដល់កម្រិតណា សម្រាប់​គ្រប់​ភាគីចូលរួម អាចទទួលយកបាន? គ្រប់ការងារ ដែលពាក់ព័ន្ធនឹងការបោះឆ្នោត តាំងពីចាប់ផ្តើមរៀបចំ​បោះ​ឆ្នោត រហូតដល់ការប្រកាសលទ្ធផល នៃការបោះឆ្នោតមួយ ដែលគ្មានការតវ៉ាពីម្ចាស់ឆ្នោត និងពី​គ្រប់​ភាគី​ពាក់​ព័ន្ធ....

រាល់ចំណោទខាងលើនេះ ត្រូវបានបកស្រាយដោយវាគ្មិនមួយចំនួន ដែលមានបទពិសោធន៍ និងធ្វើការងារ​ផ្ទាល់ ពាក់ព័ន្ធនឹងបញ្ហាទាំងនោះ តាំងពីច្រើនឆ្នាំមកហើយ ដើម្បីជ្រាបពីបញ្ហា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...