បែកធ្លាយថា ម៉ានី ផាកហ្គីអៅ មានរបួសលើស្មារខាងស្ដាំ មុនប្រកួត
ប្រភពជាច្រើន នៅជុំវិញ កីឡាការមកពីប្រទេសអាស៊ី ម៉ានី ផាកហ្គីអៅ បានថ្លែងឲ្យបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានសម្រាក អស់រយៈពេល ពីរសប្ដាហ៍ និងទទួលការចាក់ថ្នាំ ប្រឆាំងការឈឺចាប់ ជាប្រចាំ (ថ្នាំនេះ ត្រូវមានការយល់ព្រម ពីទីភ្នាក់ងារ អាមេរិក) នោះមក ស្ថានភាពស្មារខាងស្ដាំង របស់កីឡាករ «Pacman» មិនមានសភាពប្រសើរឡើងនោះទេ។ ប៉ុន្តែ បើទោះជាបែបនេះក៏ដោយ ក៏កីឡាករយើង នៅតែចូលទៅទីកន្លែងហ្វឹកហាត់ ដើម្បីរៀបចំចូលប្រកួត ជាមួយ ផ្លាយ ម៉ាយវេដ័រ។
ហេតុការណ៍មួយទៀត ដែលសំខាន់ ហើយដែលត្រូវបាន គណៈកម្មការប្រដាល់ នៅ ណេវ៉ាដា (Nevada) ដឹងលឺដែរនោះ គឺការឈឺចាប់ បានកើតឡើង នៅប៉ុន្មានម៉ោង មុនការប្រកួតចាប់ផ្ដើម នៅក្រុង ឡាសវេហ្គាស។ ផាកហ្គីអៅ បានសុំការអនុញ្ញាត ដើម្បីចាក់ថ្នាំបំបាក់ការឈឺចាប់នេះ នៅពេលមកដល់មហាសាល «MGM Grand Arena» នៃការប្រកួត ប៉ុន្តែត្រូវបានគណៈកម្មការខាងលើ បដិសេធ។
លោក បប់ អេរាម (Bob Arum) អ្នកឧបត្ថម្ភ [...]