មេបក្សប្រឆាំង ប្តូរទៅទទួលព្រះមហាក្សត្រនៅព្រលានយន្តហោះវិញ ដោយសារខុសបច្ចេកទេស
មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា បានសម្រេចប្តូរកម្មវិធីរបស់ខ្លួនចំពោះដំណើរ យាងនិវត្តន៍របស់ព្រះមហាក្សត្រមកកាន់ប្រទេសកម្ពុជា។ ដំបូងឡើយលោកប្រមុខដឹកនាំបក្សប្រឆាំងទំាងពីរនេះ គ្រោងនឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ។ តែកម្មវិធីនេះ ត្រូវប្តូរទៅជាការទៅ ទទួលព្រះរាជដំណើរផ្ទាល់របស់ព្រះមហាក្សត្រ នៅព្រលានយន្តហោះពោធិ៍ចិនតុងវិញ។ បើតាមលោក យឹម សុវណ្ណ អះអាងថា នេះមិនមែនជាការផ្លាស់ប្តូរកម្មវិធីអ្វីនោះទេ គ្រាន់តែខុសផ្នែកបច្ចេកទេសប៉ុណ្ណោះ។
ព្រះមហាក្សត្រ នរោត្តម សី ហមុនី យាងព្រះកោដ្ឋព្រះបរមរតនកោដ្ឋ ចូលព្រះបរមរាជវាំង។ (រូបថត MONOROOM.info Photo/ O.Vary)
នៅថ្ងៃស្អែកនេះព្រះមហាក្សត្រនៃប្រទេសកម្ពុជា ព្រះបាទសម្តេច បរមនាថ នរោត្តម សីហមុនី នឹងយាង [...]