សង្គមស៊ីវិល ៖ តំណាងរាស្ត្រ គួរតែមានសិទ្ធិពេញលេញក្នុងការពិភាក្សាច្បាប់
សង្គមស៊ីវិលរិះគន់រដ្ឋសភា ដែលបិទសិទ្ធិ អ្នកតំណាងរាស្ត្រ មិនឲ្យធ្វើការជជែកពិភាក្សា លើសេចក្តីព្រាងច្បាប់ ឬលើវិសោធនកម្មលើច្បាប់នានា មុននឹងធ្វើការអនុម័ត។
រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ MONOROOM.info photo/ O.Vary។
លោក សុន ឆ័យ តំណាងរាស្រ្តមកពីបក្សប្រឆាំង ត្រូវបានប្រធានរដ្ឋសភា បញ្ឈប់ការពិភាក្សាភ្លាមៗ ដោយលើកឡើងថាតំណាងរាស្រ្តភាគច្រើន បានឯកភាពយល់ព្រមរួចហើយ ដោយបញ្ជាក់ថាលោក សុន ឆ័យ មិនអាច «ធ្វើការអត្ថាធិប្បាយបន្ថែមទេ ព្រោះបានអត្ថាធិប្បាយច្រើន ក្នុងពេលពិភាក្សានេះ»។
ការហាមប្រាមនេះធ្វើឡើង ក្រោយពីលោកសុន ឆ័យ បានលើកពីគោលការណ៍ ការពារចំពោះប្រយោជន៍សាធារណៈ ការពារប្រយោជន៍ប្រជាពលរដ្ឋ ការពារបរិដ្ឋានព្រៃឈើ ទាក់ទងនឹង ការកសាងទំនប់វារីអគ្គិសនីសេសាន២ [...]