គ.ជ.ប ស្នើសង្គមស៊ីវិល ពីទិន្និន័យទាក់ទង សវនកម្មបញ្ជីឈ្មោះបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានធ្វើលិខិតជាផ្លូវការមួយ ដាក់ទៅវិទ្យាស្ថានជាតិប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិ ហៅកាត់ថា NDI ដើម្បីស្នើសុំទិន្នន័យមួយចំនួន ទាក់ទងនឹងការធ្វើសវនកម្ម បញ្ជីបោះឆ្នោតឆ្នាំ២០១២ ដែលវិទ្យាស្ថាននេះ បានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ ដោយគ.ជ.ប មានមន្ទិលសង្ស័យលើរបាយការណ៍នោះ។
រូបចម្លងពីអេក្រង់របស់គេហទំព័រគ.ជ.ប.។
នៅក្នុងលិខិតរបស់ គ.ជ.ប. ដាក់ទៅកាន់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិ NDI បានសរសេរថា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃរបាយការណ៍សវន កម្មជាមួយនឹងបញ្ជីបោះឆ្នោត គ.ជ.ប. ស្នើសុំអង្គការ NDIផ្តល់នូវរបាយការណ៍ដូចជា ឈ្មោះនិងទិន្នន័យអ្នកបោះឆ្នោត ដែលត្រូវបានលុបឈ្មោះចេញ ពីបញ្ជីបោះឆ្នោតមិនត្រឹមត្រូវ។ [...]