បាល់ទាត់់៖ លីវើភូលត្រូវការគ្រាប់បាល់ច្រើនគ្រាប់ ដើម្បីឡើងទៅវគ្គបន្ត
ក្រុមបាល់ទាត់លីវើភូល (Liverpool) នឹងត្រូវប្រកួត ជាមួយក្រុម ហ្សីនីត អេសធី ផិតថឺស្បឺក (Zenit St. Petersburg) របស់ប្រទេសរុស្សី ក្នុងកីឡាដ្ឋាន អេនហ្វែល (Anfield) ក្នុងការប្រកួត ជើងទី២ នៃក្របខ័ណ្ឌអ៊ឺរ៉ូផាលីក (Europa League) នៅថ្ងៃព្រហស្បតិសប្តាហ៏នេះ។
ប្រិយមិត្តអ្នកគាំទ្រ របស់ក្រុមបាល់ទាត់លីវើភូល ដែលនៅតែសង្ឃឹមជឿជាក់។
ក្រុមហ្សីនីត បានយកឈ្នះក្រុមលីវើភូល ដោយលទ្ធផល២-០ កាលពីការប្រកួតជើងទី១ ក្នុង ទឹកដីរបស់ពួកគេ ដូច្នេះធ្វើឲ្យក្រុមមួយនេះមានឪកាសច្រើន ក្នុងការបន្តទៅជុំបន្ទាប់។ ដោយ ឡែកបើក្រុមលីវើភូល ចង់បន្តទៅជុំបន្ទាប់ ពួកគេត្រូវស្វែងរកគ្រាប់បាល់ឈ្នះក្នុងការប្រកួត នេះចំនួន៣គ្រាប់ឡើង។
ក្រុមរបស់លោក ប្រិនដេន រ៉ដចឺ (Brendan Rodgers) អ្នកចាត់ការរបស់ក្រុមលីវើភូល មិនមាន [...]