Posts tagged as "Liverpool"

ក្រុមហ៊ុន​ប្រទេស​កាតា ចង់​ឧបត្ថម្ភ​ក្រុម​លីវើភូល និង​កែ​ឈ្មោះ​កីឡាដ្ឋាន​ថ្មី

ក្រុមហ៊ុន​ប្រទេស​កាតា ចង់​ឧបត្ថម្ភ​ក្រុម​លីវើភូល និង​កែ​ឈ្មោះ​កីឡាដ្ឋាន​ថ្មី

សេចក្តីរាយការណ៏មួយបង្ហាញថា ក្រុមហ៊ុនទូរគមនាគមន៏ដ៏ធំ នៃប្រទេសកាតា កំពុងតែពិភាគ្សាចង់ឧបត្ថម្ភ​ក្រុមហង្ស​ក្រហមលីវើភូល (Liverpool) និងមានគំរោងប្តូរឈ្មោះកីឡាដ្ឋាន អេនហ្វៀល (Anfield) ទៅជាឈ្មោះថ្មី។


កីឡាដ្ឋាន អេនហ្វៀល របស់ក្រុមហង្សក្រហម លីវើភូល។

បណ្ដាញទូរទស្សន៍ អាល ចាស្សេរ៉ា (Al Jazeera) បានផ្សាយពាក្យសម្តីរបស់ នាយកក្រុមហ៊ុនទូរគមនាគមន៏ អូអូរ៉េដូ (Ooredoo) នៃប្រទេសកាតា ថា «គោលដៅរបស់យើងចង់ឧបត្ថម្ភដល់ក្រុមធំ នៅអង់គ្លេស ដែលធ្លាប់មានប្រវត្តិសាស្រ្ត​ដ៏អស្ចារ្យ។ តាមការស្រាវជ្រាវរបស់យើង ក្រុមអាសិណល (Arsenal), ម៉ែនឆេស្ទើ យូណៃធីត (Manchester United) និង​ក្រុម ម៉ែនឆេស្ទើ ស៊ីធី (Manchester City) កំពុងតែជាប់កិច្ចសន្យាជាមួយនឹង ក្រុមហ៊ុនដទៃទៀត ក្នុងរយះពេលវែង។ ដូច្នេះ លីវើភូល [...]

ក្រុមលីវើភូល​ខ្លាច ស្វារែស ចាក​ចេញ បន្ទាប់​ពី​FA​ពិន័យ​១០​ប្រកួត

ក្រុមលីវើភូល​ខ្លាច ស្វារែស ចាក​ចេញ បន្ទាប់​ពី​FA​ពិន័យ​១០​ប្រកួត

ក្រុមហង្សក្រហម លីវើភូល (Liverpool) មានការព្រួយបារម្មណ៏ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន ល្វីស ស្វារែស (Luis Suarez) ត្រូវរងពិន័យមិនឲ្យចូលលេង ១០ប្រកួត ក្នុងករណីខាំដៃកីឡាករ ប្រេនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) ហើយ​ភ័យខ្លាចថា កីឡាកររូបនេះ អាចនឹងចាកចេញពីទឹកដីអង់គ្លេស។


រូបភាពពេលធ្វើសកម្មភាព «ខាំ» ទាំងនៅកណ្ដាលពេលប្រកួត។

ក្លឹបនៅកីឡាដ្ឋាន អេនហ្វៀល (Anfield) មួយនេះ បានខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីសហព័ន្ធបាល់ទាត់អង់គ្លេស (FA) បាន​ដាក់ពិន័យយ៉ាងច្រើនដល់ ស្វារែស ហើយពួកគេខ្លាចថា ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះ នឹងមានអារម្មណ៏ថា គាត់គ្មាន​ជម្រើស និងអាចចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខ។

ខ្សែប្រយុទ្ធមុតស្រួចរូបនេះ កំពុងតែត្រូវបានក្លឹបកំពូលៗ [...]

តូរ៉ែស ថាគាត់ចង់នៅបន្តជាមួយ ឆែលស៊ី

តូរ៉ែស ថាគាត់ចង់នៅបន្តជាមួយ ឆែលស៊ី

ខ្សែប្រយុទ្ធ ហ្វឺរណាន់ដូ តូរ៉ែស (Fernando Torres) បាននិយាយថា គាត់ចង់នៅបន្តជាមួយនឹង ក្រុមតោខៀវ ឆែលស៊ី (Chelsea) រហូតដល់ចប់កិច្ចសន្យារបស់គាត់ ដែលនៅសល់រយះពេល ៣ឆ្នាំទៀត។ ខ្សែប្រយុទ្ធអេស្ប៉ាញ វ័យ២៩ឆ្នាំ បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង បន្ទាប់ពីការផ្ទេរមកពីក្រុម ហង្សក្រហម លីវើភូល (Liverpool) ទៅកាន់កីឡាដ្ឋាន ស្តេមហ្វដប្រិជ (Stamford Bridge) ក្នុងតម្លៃ ៥០លានផោន(ប្រមាណ ៧៥ លានដុល្លាអេមេរិក) កាលពីខែមករា ឆ្នាំ២០១១។


កីឡាករ វឺណាន់ដូ តូរែស ពេលទាត់អោយក្រុមឆែលស៊ី ប្រទេសអង់គ្លេស។

តូរ៉ែស រកគ្រាប់បាល់បាន ៨១គ្រាប់ ក្នុងការប្រកួត ១៤២លើក សំរាប់ក្រុមលីវើភូល ប៉ុន្តែពេលមកដល់ក្រុម ឆែលស៊ី កីឡាកររូបនេះ ស្ទើរតែប្រែក្លាយទៅជាកីឡាករមួយ ថ្មីផ្សេងទៅវិញ។ គាត់រក គ្រាប់បាល់ បានតិចតួចបំផុត [...]

សម្លៀកបំពាក់​កីឡា វ៉ារៀស្ពត ហ៊ាន​ថ្លៃ​៣០​លាន​ផោន ដើម្បី​ម៉ែនញូ​ចេញ​ពី ណៃ

សម្លៀកបំពាក់​កីឡា វ៉ារៀស្ពត ហ៊ាន​ថ្លៃ​៣០​លាន​ផោន ដើម្បី​ម៉ែនញូ​ចេញ​ពី ណៃ

ក្រុមហ៊ុនណៃ (Nike) និង វ៉ារៀស្ពត (Warrior Sports) កំពុងតែធ្វើសង្គ្រាមដេញថ្លៃគ្នា ខណៈពេលដែលក្រុមហ៊ុន ផលិត​សំលៀកបំពាក់កីឡា របស់អាមេរិកទាំង២នេះ ចង់បានសិទ្ធក្លាយជាអ្នកផលិតសំលៀកបំពាក់ ឲ្យម្ចាស់ជើងឯកព្រីមែលីក (Premier League) ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅកាត់ថា «ម៉ែនញូ»។

បច្ចុប្បន្ន ម៉ែនឆេស្ទើ យូណៃធីត កំពុងជាប់កិច្ចសន្យាជាមួយក្រុមហ៊ុនណៃ ក្នុងកិច្ចព្រមព្រៀងគ្នាក្នុងតម្លៃ ២៣,៥លាន​ផោនក្នុងមួយឆ្នាំ ហើយកិច្ចសន្យានឹងត្រូវបញ្ចប់ នៅរដូវកាល ២០១៤ -២០១៥។

ឌៀលីមែល (Daily Mail) បានរាយការណ៏ថា ក្រុមបីសាចក្រហម មិនចង់បោះបង់ដៃគូចាស់ (ណៃ) [...]

កីឡាខាំដៃ៖ អេវរ៉ា សងសឹក ស្វារែស ដោយ​ធ្វើ​ត្រាប់​«ខាំដៃ»​ក្លែងក្លាយ (VDO)

កីឡាខាំដៃ៖ អេវរ៉ា សងសឹក ស្វារែស ដោយ​ធ្វើ​ត្រាប់​«ខាំដៃ»​ក្លែងក្លាយ (VDO)

កីឡាករប្រធានក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ផាទ្រិក អេវរ៉ា (Patrice Evra) បានបញ្ចេញកាយវិការ​ឌឺដងឲ្យ កីឡាករ ល្វីស ស្វារែស (Luis Suarez) ដែលជាសត្រូវចាស់របស់ខ្លួន បានឃើញកាលពីយប់ម៉ិញ ដោយធ្វើជា​«ខាំដៃ»ក្លែងក្លាយ។


កីឡាករបារាំង ផាទ្រិក អេវរ៉ា កាន់ដៃក្លែងក្លាយ យកមកខាំ។

ខ្សែការពារអន្តរជាតិបារាំងរូបនេះ បានអបអរសាទរ ពានរង្វាន់ព្រីមែលីក (Premier League) របស់ខ្លួន ខណៈពេលដែល ស្វារែស កំពុងតែជួបរឿងសោកសៅ ដោយការខាំដៃកីឡាករ ប្រែនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) របស់ក្រុមឆែលស៊ី (Chelsea) កាលពីថ្ងៃអាទិត្យ។

រឿងដែលគួរឲ្យអស់សំណើចនេះ បានកើតឡើងបន្ទាប់ពីក្រុម ម៉ែនឆេស្ទើ យូណៃធីត បានប្រកួតឈ្នះក្រុម អាស្តុន វីឡា (Aston Villa) ដោយលទ្ធផល ៣-០ នៅកីឡាដ្ឋាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...