Posts tagged as "Contre Corruption"

ឌុយតែតេ សារភាព​​បាន​​បោះ​​មនុស្ស​ពី​​ឧទ្ធម្ភាគចក្រ និង​ត្រៀម​ធ្វើ​ជា​ថ្មី​ទៀត

ឌុយតែតេ សារភាព​​បាន​​បោះ​​មនុស្ស​ពី​​ឧទ្ធម្ភាគចក្រ និង​ត្រៀម​ធ្វើ​ជា​ថ្មី​ទៀត

រឿងរ៉ាវចេញពីលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីពីន តែងកើតឡើង សឹងជា​រៀង​រាល់​ថ្ងៃ។ ហើយលើកនេះ ត្រូវបានថតជាវីដេអូ បង្ហោះផ្សាយនៅលើគេហទំព័រផ្លូវការ របស់​ប្រធានាធិបតី​នោះ​ទៀត។ លោក រ៉ូឌ្រីចូល ឌុយតែតេ បានប្រកាសថា លោកធ្លាប់បានបោះមនុស្សម្នាក់ ចេញពីឧទ្ធម្ភាគចក្រ នៅ​ខណៈ​ពេល ដែលយានយន្ដមួយនេះ កំពុងហោះនៅលើមេឃ។ លោកបានអះអាងបន្ថែមថា លោក​នឹង​ធ្វើ​រឿង​នេះ សារជាថ្មីទៀត ដោយគ្មានការរារែក។

ការថ្លែងរបស់លោកនេះ ជាសារមួយសំដៅ ទៅសមាជិករដ្ឋាភិបាល​ទាំងឡាយណា ដែលប្រពឹត្តិអំពើពុក​រលួយ និងចង់បង្ហាញថា លោកនឹងមិនអត់អោន ឲ្យនរណាម្នាក់ឡើយ។ លោកបានចាប់ផ្ដើមថ្លែង នៅក្នុងសារនោះ នៅ​ចំពោះ​ជនរងគ្រោះ ដោយសារខ្យល់ព្យុះសមុទ្រ កាលពីថ្ងៃអង្គារម្សិលម៉ិញ ថា៖ «បើអ្នកឯងពុករលួយ ខ្ញុំនឹង​ជិះឧទ្ធម្ភាគចក្រដោយផ្ទាល់ ទៅរកអ្នកឯងនៅរដ្ឋធានី ម៉ានីល ហើយខ្ញុំនឹងបោះអ្នកឯង ចេញពីលើនោះ។ ខ្ញុំ​ធ្លាប់​ធ្វើ​រឿង​នេះ​រួច​ហើយ [...]

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ត្រូវ​សភា​ដក​ចេញ​ពី​អំណាច

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ត្រូវ​សភា​ដក​ចេញ​ពី​អំណាច

ញត្តិបន្ទោសនោះ ត្រូវបានអនុម័ត​ដោយរដ្ឋសភាជាតិ នៃប្រទេសកូរ៉េខាងត្បូង ដោយសម្លេងច្រើន​លើស​លប់ (២៣៤សម្លេងស្រប ទល់នឹង​៥៦សម្លេង​ប្រឆាំង) ក្នុងព្រឹក​ថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ។

ប៉ុន្តែគេក៏ត្រូវនិយាយដែរថា ការទទួលបានសម្លេចគាំទ្រ ដ៏ច្រើនលើសលប់នេះ ក៏ដោយសារតែ​ក្រុម​តំណាង​រាស្ត្រ ដែលជាអ្នកបង្កើតញត្តិបន្ទោស បានគម្រោមថានឹងចុះចេញពីតំណែង (ជាតំណាងរាស្ត្រ) ប្រសិន​ណា​ជា​តំណាងរាស្ត្រ ចំនួន២៩រូបផ្សេងទៀត មកពីគណបក្ស​អភិរក្សនិយម (គណបក្ស​របស់​​អ្នកស្រី​​ប្រធានាធិបតី) មិន​ចូល​រួម​គាំទ្រ ឲ្យគ្រប់សម្លេងក្នុងការសម្រេច នូវញត្តិបន្ទោសនេះទេនោះ។

អ្នកស្រី ប៉ាក់ ហ្គុន-ហេ (Park Geun-Hye) នៅមានឈ្មោះ ជាប្រធានាធិបតីដដែល ប៉ុន្តែអ្នកស្រី​មិន​មាន​អំណាច ក្នុងការគ្រប់គ្រង់អង្គនីតិប្រតិបត្តិ របស់​ប្រទេសកូរ៉េខាងត្បូងទៀតទេ។ នៅក្នុងតំណែង ដែល​មាន​តែ​ឈ្មោះនេះ អ្នកស្រីត្រូវរង់ចាំ​ការសម្រេច​ចុងក្រោយ [...]

ពលរដ្ឋម៉ាឡេស៊ី​ច្រើន​ម៉ឺន​នាក់ ទាមទារ​ឲ្យ​នាយរដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង

ពលរដ្ឋម៉ាឡេស៊ី​ច្រើន​ម៉ឺន​នាក់ ទាមទារ​ឲ្យ​នាយរដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង

មានទំហំប្រហាក់ប្រហែល នឹងបាតុកម្មដែលបានកើតឡើង កាលពីចុង​ខែសីហា ឆ្នាំ២០១៥នោះដែរ ពលរដ្ឋ​ម៉ាឡេស៊ីច្រើនម៉ឺននាក់ បានត្រឡប់មកធ្វើការទាមទារ របស់ពួកគេឡើងវិញ ស្នើសុំឲ្យលោក ណាជីព រ៉ាហ្សាក់ (Najib Razak) ចុះចេញពីតំណែង ជានាយករដ្ឋមន្ត្រី។ ការចុះដើរតាមដងផ្លូវ ធ្វើបាតុកម្ម តាម​ការ​អំពាវនាវ​របស់​​ចលនាមួយ​ឈ្មោះ «Bersih» នោះ ថែមទាំងបានទាមទារ ឲ្យមានការ​កាត់​ទោស ទៅ​លើ​លោក ណាជីព នោះផងទៀត។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីព រ៉ាហ្សាក់ កំពុងរងការចោទប្រកាន់ ពីការជាប់ពាក់ព័ន្ធដ៏អាស្រូវ ថា​បាន​កេងបន្លំថវិកា នៅក្នុងក្រុមហ៊ុនរដ្ឋមួយឈ្មោះ «1 Malaysia Development Berhad (1MDB)» ដែល​បង្កើត​ឡើង​ដោយ​លោក ណាជីព ផ្ទាល់ បន្ទាប់ពីលោកបានឡើង​កាន់អំណាច ជាប្រមុខរដ្ឋាភិបាល របស់​រាជាណាចក្រ​សហព័ន្ធ​ម៉ាឡេស៊ី ក្នុងឆ្នាំ២០០៩។ រហូតមកដល់សព្វថ្ងៃ ក្រុមហ៊ុន​មានប្រាក់​​បំណុល​​របស់​ខ្លួន ច្រើន​ជាង​១០កោដដុល្លារ ខណៈលោក ណាជីព [...]

រដ្ឋមន្ត្រីសេដ្ឋកិច្ចរ៉ុស្ស៊ី​ត្រូវ​បាន​ចាប់​ខ្លួន ពី​បទ​«ជំរិត​ទារ​សំណូក»

រដ្ឋមន្ត្រីសេដ្ឋកិច្ចរ៉ុស្ស៊ី​ត្រូវ​បាន​ចាប់​ខ្លួន ពី​បទ​«ជំរិត​ទារ​សំណូក»

សំនុំរឿងពុករលួយដ៏ធំមួយ ដែលមានជាប់ពាក់ព័ន្ធ នឹងរដ្ឋមន្ត្រីសេដ្ឋកិច្ច របស់ប្រទេសរ៉ុស្ស៊ី កំពុងត្រូវបាន​គាស់​កកាយ ធ្វើឲ្យរញ្ជួលអស់ទាំងផ្ទៃប្រទេស។

គណៈកម្មការស៊ើបអង្កេត របស់រដ្ឋាភិបាលសហព័ន្ធ នៃប្រទេសរ៉ុស្ស៊ី បានប្រកាសកាលពីថ្ងៃអង្គារ ថាលោក អាឡិចស៊ៃ អ៊ូលៀខាអ៊ីវ (Alexeï Oulioukaïev) រដ្ឋមន្ត្រីក្នុងតំណែង នៃក្រសួងសេដ្ឋកិច្ចរ៉ុស្ស៊ី ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន ក្នុងបទជាប់សង្ស័យ ទទួលសំណូកកាលពីយប់ថ្ងៃចន្ទ ចូលមកថ្ងៃអង្គារ ប្រមាណជា ២លាន​ដុល្លារ​អាមេរិក ទាក់ទងនឹងប្រយោជន៍​ទីផ្សារប្រេងដ៏ធំ របស់ប្រទេសមហាអំណាចមួយនេះ ដែល​លោក​រដ្ឋមន្ត្រី​ទំនង​ជា បាន​យល់ព្រម ប្រគល់ទៅឲ្យក្រុមហ៊ុនប្រេងឥន្ទនៈ ចម្រុះរដ្ឋ-ឯកជន (Rosneft) ដ៏​ធំ​មួយ ឈ្មោះ «Bachneft»។

សេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មការស៊ើបអង្កេត បានបញ្ជាក់ថា ការឃាត់ខ្លួននោះ ត្រូវបានដឹកនាំធ្វើ ដោយនាយកដ្ឋានសន្តិសុខសហព័ន្ធ ដែលហៅកាត់ថា «FSB»។ [...]

អតីត​មន្ត្រី​ចិន​ជាន់​ខ្ពស់​ម្នាក់ ត្រូវ​បាន​ផ្តន្ទាទោស​«ប្រហារជីវិត»

អតីត​មន្ត្រី​ចិន​ជាន់​ខ្ពស់​ម្នាក់ ត្រូវ​បាន​ផ្តន្ទាទោស​«ប្រហារជីវិត»

អតីតមន្ត្រីទទួលខុសត្រូវ ជាន់ខ្ពស់ថ្នាក់ខេត្តមួយរូប ដែលត្រូវបានរកឃើញ ថាបានទទួលប្រាក់សំណូក ច្រើន​ជាង​២៤០លានយ័ននោះ ត្រូវបានផ្ដន្ទាទោស ប្រហារជីវិត កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែការផ្តន្ទាទោសបែបនេះ ជា​ទូទៅ​តែង​បន្ថយមកអនុវត្តន៍ ត្រឹមជាការជាប់ទោសក្នុងពន្ធនាគារ អស់មួយជីវិតប៉ុណ្ណោះ។

តាំងពីឡើងកាន់តំណែង ជាប្រធានាធិបតីនៃប្រទេសចិនកុម្មុយនីស នៅឆ្នាំ២០១២នោះមក លោក ស៊ី ជិនពីង (Xi Jinping) បានបើកយុទ្ធនាការដ៏សម្បើមមួយ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ដែលបានស៊ីរូងផ្ទៃក្នុង នៃ​ប្រព័ន្ធ​ដឹកនាំចិន ដែលមានទម្រង់បែបការិយាធិបតេយ្យ ដ៏ចាក់ឫសស្រាប់នោះផង។ សម្រាប់ក្រុមអ្នកវិភាគ បាន​យល់​ឃើញ​ថា ចំណាត់ការទាំងឡាយ នៅក្នុងយុទ្ធនាការនេះ ជៀសមិនផុតឡើយ ពីការជាប់ពាក់ព័ន្ធ ជា​មួយ​ឥទ្ធិពលនយោបាយ។

អតីមន្ត្រីជាប់ទោសខាងលើ គឺជាបងធំទីមួយ រវាងពីឆ្នាំ២០០១ មកទល់ឆ្នាំ២០១១ របស់គណបក្ស​កុម្មុយនីស​ចិន ប្រចាំនៅក្នុងខេត្ត យន់ណាម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...