កម្មករនឹងឈប់សម្រាកពេលភ្ជុំបិណ្ឌ រហូតដល់ថ្ងៃពុធទី១៤ តុលា
បន្ទាប់ពីមានការស្នើសុំ កាលពីពេលថ្មីៗនេះ ឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ធ្វើការបកស្រាយ ស្តីពីការឈប់សម្រាក នាពេលបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៥ ដែលប្រព្រឹត្តទៅ ចំថ្ងៃអាទិត្យ ចន្ទ និងអង្គារនោះ លោក អ៊ិត សំហេង បានសរសេរសំបុត្រ តបមកសមាគម រោងចក្រកាត់ដេរនៅកម្ពុជាវិញ ដោយអះអាងថា កម្មករនិយោជិក នឹងត្រូវបានឈប់សម្រាក មួយថ្ងៃទៀត ជំនួសឲ្យថ្ងៃឈប់សម្រាក ដែលចំថ្ងៃអាទិត្យ។
លិខិតស្រាយបំភ្លឺ ចុះថ្ងៃ ទី ០២ ខែ កញ្ញា ឆ្នាំ២០១៥ របស់លោករដ្ឋមន្រ្តី ក្រសួងការងារ បានសរសេរថា យោងតាមមាត្រា ១៦២ នៃច្បាប់ស្តីពីការងារ ក្នុងករណីបុណ្យដែល ត្រូវបានឈប់សម្រាក ចំថ្ងៃអាទិត្យនោះ កម្មករនិយោជិក នឹងត្រូវបានឈប់សម្រាក មួយថ្ងៃបន្តទៀត។ ដូច្នេះការឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៥ នេះ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ចន្ទ និង អង្គារ៍ ត្រូវថ្ងៃទី ១១ - ១២ និងទី១៣ នឹងត្រូវបានឈប់សម្រាក នៅថ្ងៃពុធ [...]