Posts tagged as "Hun Sen"

សម រង្ស៊ី សូមឲ្យ ហ៊ុន សែន បើកភ្នែកឲ្យ«ធំទាំងពីរ»

សម រង្ស៊ី សូមឲ្យ ហ៊ុន សែន បើកភ្នែកឲ្យ«ធំទាំងពីរ»

សំនួររបស់លោក ជុន ច័ន្ទបុត្រ អ្នកសារព័ត៌មាន របស់វិទ្យុអាស៊ីសេរី ទទួលបានចម្លើយមកវិញ ពីលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ មានលក្ខណៈ​គួរឲ្យភ្ញាក់ផ្អើល។ នោះ គឺមេដឹកនាំប្រឆាំង ដែលជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសុំឲ្យលោកនាយករដ្ឋមន្ត្រី បើកភ្នែកឲ្យ«ធំទាំងពីរ» ដើម្បីអ្វីមួយ ដែលលោក សម រង្ស៊ី ពន្យល់ថា ជាការ​«មើលការពិត»។

លោក ជុន ច័ន្ទបុត្រ បានស្រង់សំដីរបស់លោក ហ៊ុន សែន ដែលបានថ្លែង កាលពីប៉ុន្មានថ្ងៃមុន មកសួរអតីតប្រធានគណបក្សប្រឆាំងថា៖ «ការធ្វើនយោបាយរបស់លោក សម រង្ស៊ី មិនកើតទេ ដោយហេតុថា លោកគ្មានចិត្តខន្តីសោះ។ ទន្ទឹមនឹងចង់ជួបចរចា ជាមួយនឹងលោក ហ៊ុន សែន ហ្នឹង ក៏ចាប់ផ្ដើមបញ្ឆេះឲ្យមាន ការធ្វើបាតុកម្ម ដុតទីងមោងអីជាដើម ដែលធ្វើឲ្យលោក ហ៊ុន សែន កាន់តែខឹងទៅ ហើយក៏តាំងចិត្ត លែងជជែកតវ៉ាអី ជាមួយលោក សម រង្ស៊ី ទៀតហើយ។ តើលោកបកស្រាយ តបទៅវិញយ៉ាងម៉េចដែរ?»។

[...]
CNRP ឲ្យជម្រើស​ពីរ​សម្រាប់ ហ៊ុន សែន

CNRP ឲ្យជម្រើស​ពីរ​សម្រាប់ ហ៊ុន សែន

«បើលោក ហ៊ុន សែន មិនងាកមករកផ្លូវប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញទេនោះ មានន័យថា លោក ហ៊ុន សែន សម្រេចចិត្តយកសុខុមាលភាព និងវិបុលសុខរបស់ប្រជាពលរដ្ឋខ្មែរ មកប្រថុយនឹងគ្រោះថ្នាក់»។ នេះ ជាជម្រើសពីរ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានគណបក្សសង្គ្រោះជាតិ លើកឡើង នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់គណបក្ស។

សេចក្ដីថ្លែងការណ៍ របស់គណបក្សប្រឆាំង ដែលទើបនឹងចេញផ្សាយ នៅមុននេះ បានសរសេរសាទរ សេចក្ដីថ្លែងការណ៍រួម របស់ប្រទេសចំនួន ៤៥ នៅក្នុងកិច្ចប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ជុំវិញជំហររបស់ប្រទេសទាំងនេះ ព្រមានមិនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោតជាតិ ក្នុងពេលខាងមុខ ប្រសិនណា ជាគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិ ចូលរួមទេនោះ។

គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ ដោយអំណាចសាលដីកា ដ៏ចម្រូងចម្រាស់ របស់តុលាការកំពូល កាលពីពាក់កណ្ដាល ខែវិច្ឆិកានោះ [...]

ដោះ​ស្បែកជើង​គប់​រូបថត ហ៊ុន សែន-ហេង សំរិន ត្រូវ​ជាប់​គុក​២ឆ្នាំ

ដោះ​ស្បែកជើង​គប់​រូបថត ហ៊ុន សែន-ហេង សំរិន ត្រូវ​ជាប់​គុក​២ឆ្នាំ

ការបង្ហោះ​វីដេអូ ​នៅលើ​បណ្ដាញ​សង្គម កាលពីអំឡុងខែមេសា ឆ្នាំទៅម៉ិញ​ ដែល​បង្ហាញ​ពី​សកម្មភាព​របស់ស្ត្រីម្នាក់ ​កំពុង​គប់ស្បែក​ជើង​ ទៅលើ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា ដែលមានរូបលោក ហ៊ុន សែន និងលោក ហេង សំរិន នោះ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចក្ដីហើយ កាលពីថ្ងៃទី២២ ខែមីនាម្សិលម៉ិញ។

អ្នកស្រី សំ សុខា ដែលជាអ្នកធ្វើសកម្មភាពគប់ និងជាអ្នកបង្ហោះវីដេអូនោះ ត្រូវបានតុលាការខេត្តមួយនេះ សម្រេចផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ចំនួនពីរឆ្នាំ និងបង់ពិន័យ​ជាប្រាក់ ចំនួន៥លានរៀល។

តុលាការបានចោទអ្នកស្រី សំ សុខា ពី«បទប្រមាថ»​ និង​ «បទ​ញុះញង់​ ឱ្យមាន​ការរើសអើង» និងបានរកឃើញថា អ្នកស្រី សំ សុខា បានប្រព្រឹត្តិអំពើនេះ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅត្រង់​ចំណុចផ្លូវលេខ៤៥ ចន្លោះគីឡូម៉ែត្រលេខ ៤-៥​ ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អ្នកស្រី [...]

ប្រទេស៤៥​ជំរុញ​កម្ពុជា ឲ្យ​បើក​មាន​បក្ស​ប្រឆាំង​ឡើង​វិញ

ប្រទេស៤៥​ជំរុញ​កម្ពុជា ឲ្យ​បើក​មាន​បក្ស​ប្រឆាំង​ឡើង​វិញ

សេចក្ដីថ្លែងការណ៍រួមនោះ ត្រូវបានអានដោយតំណាងរដ្ឋាភិបាល នៃប្រទេសញូហ្សេឡេន នាឱកាសនៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី២១ ខែមីនា ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស។ តំណាងរដ្ឋាភិបាលកម្ពុជា ក៏មានមុខ នៅក្នុងអង្គប្រជុំនោះដែរ។

បណ្ដាប្រទេសទាំង៤៥នោះ ដោយរួមមានប្រទេសធំៗ ដូចជាអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង កាណាដា និងប្រទេសអូស្ត្រាលី​ជាដើមនោះ បានសំដែងការខ្វាយខ្វល់ យ៉ាងជ្រាលជ្រៅ នៅចំពោះការធាក់ថយក្រោយ នៃសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅកម្ពុជា។ សេចក្ដីថ្លែងការណ៍នោះ មានដាក់ជូនអានទាំងស្រុង ជាខេមរភាសា នៅខាងក្រោមអត្ថបទ។

ដោះលែង​តា​«ម៉ារី»​វិញ ក្រោយ​រង​ការ​ចាប់​ខ្លួន​តាម​បញ្ជា ហ៊ុន សែន

ដោះលែង​តា​«ម៉ារី»​វិញ ក្រោយ​រង​ការ​ចាប់​ខ្លួន​តាម​បញ្ជា ហ៊ុន សែន

សេចក្ដីរាយការណ៍ពីខេត្តកំពត បានបញ្ជាក់ថា លោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត បានសម្រេចដោះលែង លោកតា «ម៉ារី» វិញ ក្រោយពីបានសួរនាំ អស់ជាច្រើនម៉ោង និងបន្ទាប់ពីបានឲ្យបុរសចំណាស់រូបនេះ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាព ដែលបានធ្វើកន្លងមក។ 

លោកតា «ម៉ារី» ត្រូវបានអាជ្ញាធរខេត្តកំពត ចាប់ខ្លួន នៅក្នុងភូមិព្រែកគ្រឹះ ឃុំព្រែកគ្រឹះ ស្រុកកំពង់ត្រាច ខេត្តកំពត។ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមមន្ត្រីនគរបាល បាននាំខ្លួនលោកតា ពី​ផ្ទះ​«​ប្រពន្ធចុង​»​របស់គាត់។ លោកស្នងការ បានបន្ថែមថា លោកតា «ម៉ារី» ទើបតែ​សឹក​ពី​បួស បានប្រហែលជា ១​ខែ​ នេះប៉ុណ្ណោះ។​

លោក ឯក ឆេងហួត បានបញ្ជាក់ថា នៅឆ្នាំ១៩៩៣ លោកតា ម៉ា រី ជាសមាជិកគណបក្សហ៊ុនស៊ិនប៉ិច លុះដល់ឆ្នាំ២០០៣ លោក ម៉ា រី បានចូលជាសមាជិកសកម្ម របស់គណបក្សសង្គ្រោះជាតិ ជាមួយលោក ឈួក រីន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...