ទូរស័ព្ទដៃថ្មី ហ្វៃអឺហ្វក់ អូអេស លក់​ដាច់​ស្តុក នៅ​ថ្ងៃ​ដំបូង

ក្រុមហ៊ុន ហ្គិកហ្វូន (Geeksphone) បានចេញលក់នូវទូរស័ព្ទដៃម៉ូថ្មីរបស់ខ្លួន ហ្វៃអឺហ្វក់ អូអេស (Firefox OS) អស់ពីស្តុក ដែលមានប្រមាណ១០០០គ្រឿង នៅក្នុងមួយថ្ងៃដំបូង កាលពីដើម សប្តាហ៍នេះ។ ក្រុមហ៊ុនបានចេញនូវពីរម៉ូដែល មានម៉ូដែល ភីក (Peak) និងម៉ូដែល ឃេអន (Keon) ក្នុងមានតម្លៃ ចន្លោះពី ១១៩ ទៅ ២០០ដុល្លាសហរដ្ឋអាមេរិក។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុន ហ្គិកហ្វូន (Geeksphone) បានចេញលក់នូវទូរស័ព្ទដៃម៉ូថ្មីរបស់ខ្លួន ហ្វៃអឺហ្វក់ អូអេស (Firefox OS) អស់ពីស្តុក ដែលមានប្រមាណ១០០០គ្រឿង នៅក្នុងមួយថ្ងៃដំបូង កាលពីដើម សប្តាហ៍នេះ។ ក្រុមហ៊ុនបានចេញនូវពីរម៉ូដែល មានម៉ូដែល ភីក (Peak) និងម៉ូដែល ឃេអន (Keon) ក្នុងមានតម្លៃ ចន្លោះពី ១១៩ ទៅ ២០០ដុល្លាសហរដ្ឋអាមេរិក។

ភីក មានលក្ខណៈសម្បត្តិដូចជា អេក្រង់ឃ្យូអេចឌី (QHD) ទំហំ ៤,៣អ៊ីញ, កាមេរ៉ាទំហំ ៨ម៉ាហ្គាភីចស្សែល, ស៊ីភីយូ (CPU) ប្រភេទ ឌូខរ (dual-core) ដែលមានល្បឿន ១,២ជីហ្គាអែក, រ៉េម (RAM) មានទំហំ ៥១២ម៉េហ្គាបៃ និងថ្មមានកំរិតថាមពល ១៨០០មីលីអំពែម៉ោង។

ចំណែកឯ ឃេអន មានលក្ខណៈសម្បត្តិដូចជា មានអេក្រង់ ៣,៥អ៊ីញ, កាមេរ៉ាទំហំ ៣ម៉េហ្គាភីចស្សែល, ស៊ីភីយូ ប្រភេទ ស៊ិងកលខរ (single-core) ដែលមានល្បឿន ១ជីហ្គាអែក, រ៉េម ទំហំ ៥១២មេហ្គាបៃ និងថ្មមានកំរិតថាមពល ១៥៨០មីលីអំពែម៉ោង។

ទាំងនេះ ជាទូរស័ព្ទម៉ូដែលថ្មីដំបូងគេបង្អស់ ដែលចរាចរណ៍លើទីផ្សារ ដោយប្រតិបត្តិការណ៍នៅលើ ហ្វៃអឺហ្វក់ អូអេសថ្មី។ ក្រុមហ៊ុន ហ្គិកហ្វូន នឹងធ្វើការប្រកួតប្រជែង ក្នុងឆ្នាំនេះ ជាមួយនឹង ក្រុមហ៊ុនអេលជី (LG), ហូវ៉េ (Huawei) និងក្រុមហ៊ុនសូនី (Sony)។ ហើយសន្យាថា នឹងធ្វើឲ្យមានទ្រង់ទ្រាយកាន់តែទាក់ទាញ និងមានប្រព័ន្ធប្រតិបត្តិការណ៏ល្អ។

ដោយសារតែមានតម្រូវការខ្ពស់ និងការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ទើបក្រុមហ៊ុនមួយនេះ បានបញ្ជាក់ថា អតិថិជនអាចត្រូវរងចាំ ២ទៅ៣ថ្ងៃទៀត ទើបអាចទទួលបានផលិតផលថ្មីនេះ មកប្រើប្រាស់ ហើយក្រុមហ៊ុននឹងបន្តផ្តល់ជូន ដល់អតិថិជនទាំងអស់ ដែលបានកក់ទុកមុន និងអ្នកដែលមិនទាន់បានកក់ ពេលក្រោយ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...